0

ថៃ​បាញ់​កាំជ្រួច​សុំ​ទឹកភ្លៀង​ធ្លាក់ចូល​ទឹកដី​កម្ពុជា​១១​គ្រាប់​បណ្តាល​អោយ​ធ្លុះ​ដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំព្រឹក​

ថៃ​បាញ់​កាំជ្រួច​សុំ​ទឹកភ្លៀង​ធ្លាក់ចូល​ទឹកដី​កម្ពុជា​១១​គ្រាប់​បណ្តាល​អោយ​ធ្លុះ​ដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំព្រឹក​

​កម្ពុជា​-​ថៃ ៖ ប្រទេស​ថៃ​មាន​ភាពរាំងស្ងួត បាន​ធ្វើ​ពី​ធី​បាញ់​កាំជ្រួច​សុំ​ទឹកភ្លៀង តាំងពី​ថ្ងៃ​ទី​៥ ទី​៦ ទី​៧ ខែកក្កដា ឆ្នាំ​២០១៥ ហើយ​ធ្លាក់​ចូល​ទឹកដី​កម្ពុជា​១១ គ្រាប់ នៅ​ភូមិ​ទួល​ខ្ពស់​និង​ភូមិ​បេង​ទ្រេត​ឃុំ​បួរ​ស្រុក​ភ្នំព្រឹក បណ្តាល​អោយ​ធ្លុះ​ដំបូលផ្ទះ ប្រជាពលរដ្ឋ​ម្នាក់​ផងដែរ ហើយ​សមត្ថកិច្ច​កម្ពុជា​បានស្នើរ​អើយ​ឈប់​បាញ់​នៅ​រសៀល​ថ្ងៃ​ដដែល​។​

​លោក​សារ៉េត​វិសេត​អធិការរង​ស្រុក​ភ្នំព្រឹក​បានអោយ​ដឹង​នៅ​យប់​ថ្ងៃ​ទី​៧​ថា ភាគី​ថៃ​បាន​បាញ់​កាំ​ជ្រួច សុំ​ទឹកភ្លៀង​តាំងពី​ថ្ងៃ​ទី​៥ ទី​៦ ទី​៧ នៅ​ភូមិ​ថាប់​ធី​ម​ស្យាម​០៥​ឃុំ ខ្លង​កៃ​ធឿ ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ចំងាយ​ពី​ព្រំដែន​១០០០​ម៉ែត្រ ហើយ​ធ្លាក់​ចូល​ទឹកដី​កម្ពុជា​ប្រហែល​៣០០​ម៉ែត្រ​ទៅ​៦០០​ម៉ែត្រ ។ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៥ គ្រាប់​កាំជ្រួច​១​ចំនួន​បាន​ធ្លាក់​ត្រូវ​ផ្ទះ​ប្រជាពលរដ្ឋ​កាំពិត និង​១​គ្រាប់​បាន​ធ្លាក់ចំ​ផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ ខុន ណុប បណ្តាល​អោយ​ធ្លុះ​ដំបូល​ផងដែរ ។ ក្រោយពី​ទទួល​ព័ត៌មាន​កម្លាំង​សមត្ថកិច្ច​បាន​ដើរ​ប្រមូល​បាន​គ្រាប់​កាំជ្រួច​សរុប​ចំនួន​១១​គ្រាប់ ហើយ​ស្នើរ​សុំ​ភាគី​ថៃ​អោយ​ឈប់​បាញ់​បន្ត​ទៀត​នៅ​រសៀល​ថ្ងៃ​ដដែល ។​

​លោក​អធិកា​រង​បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៥​ថា កម្លាំងយោធា​ថៃ​២​នាក់ ឈ្មោះ ចាក់​ក្រី ឌី​កន និង​ឈ្មោះ ភីឈី​ត ឃុង​រុងរឿង ចំណែក​ខាង​ភាគី​កម្ពុជា​មាន​កម្លាំងយោធា​ការពារ​ព្រំដែន​គោក​៥០៦ នៃ​កងអនុសេនាធំ​លេខ ៣ ដឹកនាំ​ដោយ​លោក អួន សុខឿន មាន​កម្លាំង​៣​នាក់ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋា​បាល​ភ្នំព្រឹក ដឹកនាំ​ដោយ​លោក ជា ឈីម មាន​កម្លាំង​៥​នាក់ ជួបពិភាក្សា គ្នា​និង​ចុះ​ពិនិត្យ​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រងគ្រោះ ដោយ​គ្រាប់​កាំ​ជ្រួច ដើម្បី​ជួសជុល​សង​តាម​និតិ​វិធី ៕
​សុខ​កុសល​

2015_07_08a (2) 2015_07_08a (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment