0

នគរបាល​ស្រុក​កំរៀង​បញ្ជូន​បុរស​ម្នាក់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​មិន​បាន​សម្រេច​ទៅ​ស្នងការដ្ឋាន​

នគរបាល​ស្រុក​កំរៀង​បញ្ជូន​បុរស​ម្នាក់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​មិន​បាន​សម្រេច​ទៅ​ស្នងការដ្ឋាន​

​បាត់ដំបង ៖ នគរបាល​ស្រុក​កំរៀង​បញ្ជូន​បុរស​ម្នាក់ ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​មិន​បាន​សម្រេច បន្ទាប់​ពី​ប្រើប្រាស់​ថ្នាំញៀន ប្រើ​កាំបិត​កាប់​បុរស​ម្នាក់​ទៀត​ជាច្រើន​កាំបិត​បណ្តាល​អោយ​របួស​ធ្ងន់ រួច​រត់គេចខ្លួន​បាន​មួយរយៈ ទៅ​ស្នងការដ្ឋាន​ថ្ងៃទី​០៥​ខែកក្កដា​ឆ្នាំ​២០១៥​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​កំរៀង​ឃាត់ខ្លួន​បាន​    ​កាល​វេលា​ម៉ោង ១០​និង​៣០​នាទី​យប់​ថ្ងៃទី​០៤​ខែកក្កដា​ឆ្នាំ​២០១៥ នៅ​ភូមិ​ត្រា​ង ឃុំ​ត្រាង ស្រុក​កំរៀង​ខេត្ត​បាត់ដំបង​។​

​ហេតុការណ៍​នេះ​កើតឡើង ពេល​បុរស​សង្ស័យ​បម្រុង​វាយ​កាប់​ម្តាយ​កំពុង​លក់ដូរ ហើយ​បុរស​រងគ្រោះ​ដើរ​ចូល​ទិញ​បារី កាល​វេលា​ម៉ោង ១៩​និង​៣០​នាទី​យប់ ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ភូមិ​ត្រា​ង ឃុំ​ត្រាង ស្រុក​កំរៀង​ខេត្ត​បាត់ដំបង​។​

​លោក ស្រី វុ​ឌ្ឍី អធិការរង​ស្រុក​កំរៀង​បាន​អោយដឹងថា បុរស​សង្ស័យ​ដែល​ឃាត់​ខ្លួន​មាន ឈ្មោះ​មាស ង៉​ន  អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ  ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ នួន ចេវ ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ​របរ​លក់​នំប៉័ង របួស​ដៃ​ជើង​ស្មា រស់នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង​។​

​ប្រភព​សាក្សី​បានអោយដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ​កាន់​កាំបិត​ឈ្លោះ ប្រកែក​រង​រឿង​វាយ​កាប់​ម្តាយ ខណៈ​នោះ​ជនរងគ្រោះ​អ្នកលក់​នំប៉័ង​ដើរ​ចូល​ទិញ​បារី​ជក់ ស្រាប់តែ​ជនសង្ស័យ​បាន​ប្រើ​កាំបិត​កាប់​លើ​លើ​ជនរងគ្រោះ​ជាច្រើន​កាំបិត​រួច​រត់គេចខ្លួន​បាត់ ហើយ​អ្នកជិតខាង​បាន​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ធ្វើការ​សង្គ្រោះ​ភ្លាមៗ ។​

​លោកស្រី​វុឌ្ឍី​អធិការរ​ង​ស្រុក​កំរៀង​បានបញ្ជាក់​ថា​ជនសង្ស័យ​និង​ជនរងគ្រោះ​មិន​ធ្លាប់​មាន​គំនុំ​នឹង​គ្នា​ទេ​ប៉ុន្តែ​ជនសង្ស័យ​ធ្លាប់​ប្រើប្រាស់​ថ្នាំញៀន​ទើប​មាន​ចិត្ត​ឆេវឆាវ​កាប់​លើ​ជនរងគ្រោះ​។​បច្ចុប្បន្ន​ជនសង្ស័យ​បាន​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕
​សុខ​កុសល​

2015_07_05a (1) 2015_07_05a (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment