0

ម្តាយ​ជនរងគ្រោះ​ក្នុង​រឿង​ឃាត​កម្ម​ទទួច​អោយ​អ្នក​ច្បាប់​ជួយ​រក​យុត្តិធម៌​ព្រោះ​កូន​ស្លាប់​មិន​មាន​សំណង រី​ឯ​ជន​បង្ក​ដើរ​អួតអាង​ពេញ​ភូមិ​

ម្តាយ​ជនរងគ្រោះ​ក្នុង​រឿង​ឃាត​កម្ម​ទទួច​អោយ​អ្នក​ច្បាប់​ជួយ​រក​យុត្តិធម៌​ព្រោះ​កូន​ស្លាប់​មិន​មាន​សំណង រី​ឯ​ជន​បង្ក​ដើរ​អួតអាង​ពេញ​ភូមិ​

​បាត់ដំបង ៖ ម្តាយ​ជនរងគ្រោះ​ក្នុង​រឿង​ឃាតកម្ម (​កាលពី​ម៉ោង​២៣​យប់ ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​លេខ​១(​មុខ​វិហារ​ចិន​) ភូមិ​២០ ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​) ទទួច​អោយ​អ្នក​ច្បាប់​ជួយ​រក​យុត្តិធម៌ ព្រោះ​កូន​ស្លាប់​មិន​មាន​សំណង រី​ឯ​ជន​បង្ក​ដើរ​អួតអាង​ពេញ​ភូមិ មិន​អាច​ជាប់គុក ព្រោះ​ពួកគេ​ចេះ​បង្វែរ​សំណុំរឿង ។​

​អ្នកស្រី​ឈ្មោះ តិច ហេង អាយុ​៤៨​ឆ្នាំ​រស់នៅ​ក្រុម​ទី​២៥ ភូមិ​សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ត្រូវជា​ម្តាយ​ជនរងគ្រោះ​បាន​អោយដឹង​កាល​រសៀល​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៥ ថា កូនប្រុស​ឈ្មោះ ហៀ​ង រ៉ា​ឌី អាយុ​២៥​ឆ្នាំ របរ​ជាង​ជួសជុល​រថយន្ត​ត្រូវ​យុវជន​ម្នាក់​ឈ្មោះ ហង្ស មុនា​ថ ហៅ​វ៉ា របរ​លក់​ប្រហិត និង​ឈ្មោះ​វ៉ិត (​ជា​អ្នកបើកបរ​រថយន្ត​អោយ​ឈ្មោះ​ហង្ស​មុនា​ថ​)​រស់នៅ​ផ្ទះ​ជាមួយ​គ្នា​ ​ក្រុមទី​៦​ភូមិ​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​បានធ្វើ​សកម្មភាព​វាយ​លើ​ជនរងគ្រោះ​កាលពី​ម៉ោង​២៣​យប់​ថ្ងៃ​ទី​២៤​ខែ​ធ្នូ​ឆ្នាំ​២០១៤​នៅ​ចំណុច​ផ្លូវ​លេខ​១(​មុខ​វិហារ​ចិន​)​ភូមិ​២០​ឧសភា​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង បណ្តាលអោយ​រងរបួស​ធ្ងន់​ពេល​ដឹក​ទៅ​ព្យាបាល​នៅ​ពេទ្យ​អ៊ិ​ម៉ឺ​ជេ​ស្ស៊ី​ដល់​ថ្ងៃទី​៣០​ខែ​ធ្នូ​ឆ្នាំ​២០១៤​ជនរងគ្រោះ​ស្លាប់​
​ខណៈពេល​នោះ​ខ្លួន​ជា​ម្តាយ​ក៏​បាន​ដាក់​បណ្តឹង​ទៅ​អធិកា​រដ្នា​ន​នគរបាល​ក្រុង​និង​អាវុធហត្ថ​ក្រុបាត់ដំ​បង​សុំ​កិច្ច​អន្តរាគមន៍​ទា​សំណង​ដើម្បី​សង​ថ្លៃ​ព្យាបាល​អោយ​មន្ទីរពេទ្យ​និង​រក​យុត្តិធម៌​ដែរ តែ​រហូត​ពេលនេះ​មិនទាន់​បាន​ទទួល​ដំណឹង​សោះ​។​

​ពាក់ព័ន្ធ​ករណី​នេះ លោក យឹម វិចិត្រ អធិការ​ក្រុង​បាត់ដំបង​បានអោយដឹងថា ករណី​អំពើ​ឃាតកម្ម​នៅ​ចំណុច​ផ្លូវ​លេខ​១ (​មុខ​វិហារ​ចិន​) ភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង កាលពី​ម៉ោង​២៣ យប់​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៤​សមត្ថកិច្ច​ទទួល​ព័ត៌មាន​យឺតយ៉ាវ​បន្តិច ធ្វើអោយ​ជនសង្ស័យ​រត់​គេចខ្លួន​បាត់ ។ ចំណែក​សំណុំរឿង​នោះ សមត្ថកិច្ច​បាន​បញ្ជូន​ទៅកាន់​តុលាការ​ជា​យូរ​មក​ហើយ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​រងចាំ​តែ​តុលាកា​ចេញ​ដីកា ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ប៉ុណ្ណោះ ។​

​លោក សំ វិ​ឡុង មេបញ្ជាការរង​អាវុធហត្ថ​ក្រុង​បាត់ដំបង​បានអោយដឹងថា រូបលោក​បាន​ទទួល​បណ្តឹង​ពី​សាច់ញាតិ​ជនរងគ្រោះ និង​កសាង​សំណុំរឿង​អំពើ​ឃាតកម្ម​ខាងលើនេះ​បញ្ជូន​ទៅកាន់​តុលា​ក​រួចរាល់ ហើយ​មិន​បាន​បិតបាំង​ព័ត៌មាន​ឡើយ ៕
​សុខ​កុសល​2015_07_03rt3 (1) 2015_07_03rt3 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment