0

ដុត​បំផ្លាញ​ថ្នាំញៀន​យ៉ាម៉ា​៧៥៥៣​គ្រាប់​និង​ម៉ា​ទឹកកក​១៤២,៥៧​ក្រាម​នៅមុខ​សាលាខេត្ត​បាត់ដំបង​

ដុត​បំផ្លាញ​ថ្នាំញៀន​យ៉ាម៉ា​៧៥៥៣​គ្រាប់​និង​ម៉ា​ទឹកកក​១៤២,៥៧​ក្រាម​នៅមុខ​សាលាខេត្ត​បាត់ដំបង​

​បាត់ដំបង​៖​កាលពី​ព្រឹក​ថ្ងៃទី​៣ ​ខែកក្កដា ​ឆ្នាំ​២០១៥ ​នៅ​មុខ​សាលាខេត្ត ​បាត់ដំបង ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ឯកឧត្តម ឡាយ គឹម​លី អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​អជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ម៉ន សាម៉ុន មេបញ្ជាការរង​នៃ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អញ្ជើញ​ជា​អធិបតីភាព ដុត​បំផ្លាញ​ថ្នាំញៀន​យ៉ាម៉ា​៧៥៥៣​គ្រាប់ និង​ម៉ា​ទឹកកក​១៤២,៥៧ ក្រោម​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ២៦ ខែមិថុនា ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ (​ចូរ​ធ្វើអោយ​មនុស្ស​និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន​)​។​

​វត្តមាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​មាន​ប្រតិភូ​រាជរដ្ឋាភិបាល អភិបាលរង​ខេត្ត លោក​ព្រះរាជ​អ​ជ្ញា ព្រះរាជ​អជ្ញារ​ង ប្រធាន​មន្ទីរ​កម្លាំងប្រដាប់អាវុធ​អ្នកមុខអ្នកការ និង​សិស្សានុសិស្ស​ជាច្រើន​នាក់​។​

​បន្ទាប់ ឯកឧត្តម ឡាយ គឹម​លី អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​អាន​សារលិខិត​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ប្រារព្វ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​២៦​ខែ​មិថុនា​ឆ្នាំ​២០១៥​ចប់​។​

​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​បាន​អាន​ខ្លឹមសារ​ប្រធានបទ (​ចូរ​ធ្វើអោយ​មនុស្ស និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន​) ថា គ្រឿងញៀន ទើបតែ​មាន​ចរាចណ៍​ប្រមាន​ឆ្នាំ​ចុងក្រោយ​ហើយ​ខេត្ត​បាត់ដំបង គ្រាន់តែ​ជា​កន្លែង​ឆ្លងកាត់ ។ អ្នក​មិន​ធ្លាប់​ប្រើប្រាស់​ថ្នាំញៀន​កុំ​សាកល្បង​កុំ​ប្រើប្រាស់​ហើយ​នៅ​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន គ្រឿងញៀន​នាំមក​នូវ​ការវិនាស​ក្រុមគ្រួសារ​និង​ភូមិ​ឃុំ​យើង ។ យើងទាំងអស់គ្នា​ត្រូវ​រក​អោយ​ឃើញ​មូលដ្ឋាន​ផលិត​ចរាចរណ៍​ចែកចាយ​និង​កន្លែង​ប្រើប្រាស់​ហើយ​ធ្វើ​ការបង្ក្រាប​និង​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ត្រូវ​ប្រាស្រ័យ​ទាក់ទង​គ្រួសារ​អ្នក​ញៀន​ថ្នាំ ដើម្បី​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​ឬ​មណ្ឌល​កែប្រែ​គ្រឿងញៀន​។​ក្នុងនាម​មន្ត្រី​អនុវត្តន៍​ច្បាប់​ត្រូវ​គោរព​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​មិន​ត្រូវ​ពាក់ព័ន្ធ​និង​គ្រឿងញៀន​ឡើយ ។ ចំពោះ​ការព្យាបាល​ឬ​បន្សាប​គ្រឿងញឿន​មានតា​មមន្ទីរពេទ្យ តាម​មណ្ឌល​ឬ​តាម​ទី​វត្ត​អារាម តាម​វេទិកា​ផ្សព្វផ្សាយ​អប់រំ​អំពី​ផលប៉ះពាល់ នៃ​ការប្រើ​ប្រា​ដស់​គ្រឿងញៀន ឳ​ពុក​ម្តាយ ឬ​អាណាព្យាបាល​ត្រូវ​តាមដាន និង​ពន្យល់​ណែនាំ កូនចៅ​អោយ​យល់​ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ និង​អនាគត​ការរស់នៅ​ក្នុង​សង្គម​។​

​លោក តូច សុ​ភក្តី ព្រះរាជ​អជ្ញារ​ង​បាន​អាន​សាលដីកា​សម្រេ​ច​របស់​សា​សា​ដំបូង​ខេត្ត​បាត់ដំបង​ដុតបំផ្លាញ​គ្រឿងញៀន​លេខ​៨៨១​ដសរ បន្ទាប់​មក​គណៈអធិបតី​ដុត​បំផ្លាញ​ថ្នាំ្ញ​ញៀន​ញៀន យ៉ាម៉ា​៧៥៥៣​គ្រាប់ និង​ម៉ា​ទឹកកក​១៤២,៥៧​ក្រាម ជា​កិច្ច​បញ្ចប់​កម្មវិធី ៕
​សុខ​កុសល​

2015_07_03rt1 (5) 2015_07_03rt1 (6) 2015_07_03rt1 (1) 2015_07_03rt1 (4)

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment