0

​អាវុធហត្ថ​ក្រុង​បាត់ដំបង​បញ្ជូន​ខ្លួន​បុរស​៣​នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​២​ថង់​ស្មើ​១០,៤៦​ក្រាម​ទៅ​តុលាការ​

​អាវុធហត្ថ​ក្រុង​បាត់ដំបង​បញ្ជូន​ខ្លួន​បុរស​៣​នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​២​ថង់​ស្មើ​១០,៤៦​ក្រាម​ទៅ​តុលាការ​

បាត់ដំបង ៖ កម្លាំង​អាវុធហត្ថ​ក្រុង​បាត់ដំបង​បញ្ជូន​ខ្លួន​បុរស​៣​នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​២ ថ ង់​ស្មើ​១០,៤៦​ក្រាម​ដាវ​សា​ម៉ូ​រ៉ៃ​១​និង​សម្ភារៈ​មួយចំនួនទៀត​ទៅ​តុលាកា​នា​ព្រឹក​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៥​ចាត់ការ​តាម​និតិ​វិធី​។​

​ជនសង្ស័យ​ទាំង ៣ នាក់ ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​បាត់ដំបង សហការ​អាវុធហត្ថ​ស្រុក​ឯក​ភ្នំ ឃាត់ខ្លួន​កាលពី​ម៉ោង​១០​និង​៤០​នាទី ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ភូមិ​សំរោង​អូរ​ទ្រា និង​ភូមិ​សំរោង​ស្នោរ ឃុំ​សំរោង ក្នុងស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។​

​លោក​សំវិ​ឡុង​មេបញ្ជាការរង​អាវុធហត្ថ​ក្រុង​បាត់ដំបង​បានអោយដឹងថា បុរស​សង្ស័យ ដែល​ឃាត់ខ្លួន ៣ នាក់​មាន ៖ ទី​១ ឈ្មោះ សឺ​ត ឧត្តម អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​សំរោង​អូរ​ទ្រា ឃុំ​សំរោង ក្នុងស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។ ទី​២ ឈ្មោះ យស់ តុលា អាយុ​២៤​ឆ្នាំ ភូមិ​សំរោង​ស្នោរ ឃុំ​សំរោង ក្នុងស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។ ទី​៣ ឈ្មោះ រិន ដាវី អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ម៉ាក់​ឃ្លឿ ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វេល​    ​ខេត្ត​បាត់ដំបង ដកហូត​វត្ថុតាង​បាន​ថ្នាំញៀន​ម៉ា​ទឹកកក ២ ថង់ ស្មើ​១០,៤៦​ក្រាម ដាវ​សា​ម៉ូ​រ៉ៃ​១ និង​សម្ភារៈ​មួយចំនួនទៀត ។​

​លោក សំ វិ​ឡុង មេបញ្ជាការរង​អាវុធហត្ថ​ក្រុង​បាត់ដំបង​បានបញ្ជាក់​ថា មុនពេល​កើតហេតុ​កម្លាំង​របស់​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ សឺ​ត ឧត្តម អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​សំរោង​អូរ​ទ្រា ឃុំ​សំរោង​ក្នុងស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។ ជនសង្ស័យ​បាន​ណាត់​ធ្វើ​ការដោះដូរ​ថ្នាំញៀន នៅក្នុង​ក្រុង​បាត់ដំបង ក្រោយមក​បាន​ប្តូរ​គោលដៅ​ដោះដូរ​ថ្នាំញៀន ទៅ​ភូមិ​សំរោង​អូរ​ទ្រា ឃុំ​សំរោង​ក្នុងស្រុក​ឯក​ភ្នំ​ខេត្ត​បាត់ដំបង​វិញ​    ​បន្ទាប់​មក​សមត្ថកិច្ច​បាន​សុំ​គោលការណ៍​លោក ហេង លុយ ព្រះរាជ​អជ្ញារ​ង​បន្តធ្វើការ​ញុះញុង​បន្ត រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ជា​បន្តបន្ទាប់ ។​

​ក្រុម​សង្ស័យ​បានអោយដឹងថា ថ្នាំញៀន​ទាំង​នេះ​ទទួល​ទិញ​ពី​ជន​មិន​ស្គាល់​សាវតា​យកមក​លក់​ក្នុង​ឃុំ​សំរោង​ក្នុង​។​

​បច្ចុប្បន្ន បុរស​សង្ស័យ​ទាំង ៣ នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក ២ ថង់ ស្មើ​១០,៤៦​ក្រាម ដាវ​សា​ម៉ូ​រ៉ៃ​១ និង​សម្ភារៈ​មួយចំនួនទៀត ត្រូវបាន​កសាង​សំណុំរឿង​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​បញ្ជូនទៅ​តុលាការ នា​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៥ ចាត់ការ​តាម​និតិ​វិធី ៕
​សុខ​កុសល​

 

20150702_083352

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment