ខេត្តរតនៈគិរី ៖ ផ្ទុះស្សេខ្សែភ្លើងឆេះផ្ទះ ១ ខ្នងសង់ពីថ្មក្រោមឈើលើបំផ្លាញប្រាក់ខ្មែរ ៦ លានរៀល និង៨ពាន់ដុល្លា និងគ្រឿងសង្ហារឹមមួយចំនួនទៀត កាលពីម៉ោង៩ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ នៅផ្សារបានលុង ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនៈគិរី ។
ប្រភពពីសមត្ថកិច្ចបង្ការសង្គ្រោះ និងពន្លត់អគ្គីភ័យបានអោយដឹងថា ផ្ទះដែលឆេះមានទំហុះ១៤គុណ១៦ម៉ែត្រ សង់ពីថ្មក្រោមឈើលើប្រក់ក្បឿងបង្កការខូចខាតសម្ភារៈប្រើប្រាស់ ក្នុងផ្ទះមួយចំនួនប្រាក់ខ្មែរ ៦ លានរៀល និង ៨ ពាន់ដុល្លា និងគ្រឿងសង្ហារឹមមួយចំនួនទៀត ។
ប្រភពសាក្សីបានអោយដឹងថា មុនដំបូងគេឃើញមានផ្សែងហុយចេញពីដំបូលផ្ទះកើតហេតុបន្ទាប់មកក៏ឃើញអណ្តាតភ្លើងឆាបឆេះស្រែកហៅគ្នាជួយពន្លត់តែម្តង។
សមត្ថកិច្ចបង្ការសង្គ្រោះនិងពន្លត់អគ្គីភ័យបានបញ្ជាក់ថា ការឆេះបង្កដោយការផ្ទុះស្សេចរន្តខ្សែភ្លើង ព្រោះការឆេះបង្កពីជាន់លើមកមុនហើយនៅជាន់លើមិនមានចង្ក្រានបាយ ឬដុតទានធូបទេ (តាមសម្តីម្ចាស់ផ្ទះប្រាប់) ។ ដោយការខិតខំប្រឹងប្រែងពីសមត្ថកិច្ចជួយពន្លត់ទាន់ពេលវេលា ទើបមិនបណ្តាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ៕
ដួង ច័ន្ទសុវណ្ណារឹទ្ធ