0

​បញ្ជូន​ខ្លួន​បុរស​ម្នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​៦០០​ក្រាម​និង​សំភារៈ​ទៅ​កាន់​តុលាការ​

​បញ្ជូន​ខ្លួន​បុរស​ម្នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​៦០០​ក្រាម​និង​សំភារៈ​ទៅ​កាន់​តុលាការ​

​បាត់ដំបង ៖  កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​បុរស​ម្នាក់ និង​ថ្នាំញៀន​ម៉ា​ទឹកកក ៦០០ ក្រាម​និង​សំភារៈ​វេច ខ្ចប់​ទៅ​តុលាការ​នា​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៥ ចាត់ការ​តាម​និតិ​វិធី ។​

​បុរស​សង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ក្នុង​បទល្មើស​ជាក់ស្តែង​កាល​វេលា​ម៉ោង​១០.៣០​នាទី​យប់​ថ្ងៃទី​២៥​មិថុនា​ឆ្នាំ​២០១៥​ក្នុងភូមិ​/​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​។​

​លោក ស៊ាន សូ​ណាល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​អោយដឹងថា បុរស​សង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ឯក វឿន អាយុ​៤៥​ឆ្នាំ រស់នៅ​ក្រុម​ទី​២៨ ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ។

​សមត្ថកិច្ច​ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក ០១ កញ្ចប់​ធំ ស្មើ​និង ០៤ កញ្ចប់​តូច ទូរស័ព្ទដៃ​ម៉ាក ណូគា​អិន ចុច​ពិល ០១ គ្រឿង ។​

​ជនសង្ស័យ​បាន​សារភាពថា ថ្នាំញៀន​នេះ ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ហោ ឧត្តម ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ រស់នៅ​ភូមិ​ដង្កោ​ទាប សង្កាត់​ទួល​តា​ឯក ដើម្បី​យក​ទៅ​ប្រើប្រាស់​។​

​លោក ស៊ាន សូ​ណាល់ បាន​បន្តថា លុះ​ព្រឹក​ថ្ងៃទី​២៦​មិថុនា លោក យឹម វិចិត្រ អធិការ​ក្រុង​បាត់ដំបង បាន​ឆ្លង​យោបល់​ពី​លោក នួន សាន ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត ដើម្បី​ឈាន​ទៅ​ចាប់​មេក្លោង​ឈ្មោះ ហោ ឧត្តម ដល់​លំនៅដ្ឋាន ប៉ុន្តែ​ជនសង្ស័យ​ដឹងខ្លួន​មុន គេចខ្លួន​បាត់​តែ​ម្តង ។ ក្រោយ​ឆែកឆេរ​ផ្ទះ កម្លាំង​រកឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ស​ថ្លា ចំនួន​០១​កញ្ចប់​ធំ និង​០៦​កញ្ចប់​តូច ទម្ងន់​សរុប​៦២៥​ក្រាម ប្រាក់​ខ្មែរ​ចំនួន​១០​លាន​រៀល ទែ​ម៉ូ​ម៉ែត្រ​០៤ ប្រដាប់​កែច្នៃ​ជក់​ថ្នាំញៀន​០១ កាំបិត​តូច​កៀរ​ថ្នាំ​០១ ដាវ​សា​ម៉ូ​រ៉ៃ​០១​ដើម រថយន្ត​តូ​យូ​តា​ហ៊ីលុ​ច្ស​ពណ៌​ទឹកមាស​០១​គ្រឿង និង​សម្ភារៈ​វេច​ខ្ចប់​ប្រើប្រាស់​មួយចំនួន​ធំ​ទៀត ។​

​លោក ស៊ាន សូ​ណាល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ឯក វឿន និង​ថ្នាំញៀន​ម៉ា​ទឹកកក ៦០០ ក្រាម កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចំណែក​មេខ្លោង​ចែកចាយ​ជួញដូរ​ថ្នាំញៀន​ឈ្មោះ ហោ ឧត្តម សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕
​សុខ កុសល​

2015_06_29r2 (1) 2015_06_29r2 (2) 2015_06_29r2 (3)

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment