បាត់ដំបង ៖ កម្លាំងយោធាសឹករងខេត្តនិងយោធភូមិភាគទី ៥ ចុះស្រាវជ្រាវរកភាពស្អាតស្អំជូនគាត់វិញ លើការចោទប្រកាន់លោក យ៉ម មឿន មេបញ្ជាការវរៈសេនាតូចការពារព្រំដែន ៥០៦ កាត់របបបន្ថែមពីសម្តេច និងតកាត់ប្រាក់ខែនិងលក់ដីបន្ទាយកងទ័ព បន្ទាប់ពីមានកូនទាហានតាមបន្ទាយគមួយចំនួន បានសសេរសារប្តឹងសម្តេចតាមហ្វេសប៊ុក រកភាពស្អាតស្អំជូនគាត់វិញ ។
សារលិខិតកូនទាហានប្តឹងទៅសម្តេចជួយអន្តរាគមន៍មានខ្លឹមសារថា លោក យ៉ម មឿន មេបញ្ជាការវរៈសេនាតូចការពារព្រំដែន៥០៦ បានកាត់របបបន្ថែមពីសម្តេចផ្តល់អោយកូនទាហាន បែងចែករបបមិនត្រឹមត្រូវ និងយកអោយប្រពន្ធកូនរបស់ខ្លួន លោក យ៉ម មឿន នៅផ្ទះបារាំងធ្លាក់ស្រុកភ្នំព្រឹកហូបទៀត ។ របបហូបប្រចាំថ្ងៃកូនទាហាននៅវរៈសេនាតូចការពារព្រំដែន៥០៦ និងគគាំទ្រ មិនដែលបើកអោយតាំងពីខែមករា ឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ ។ យកដីទីតាំងកងទ័ពក្នុង(ខ១គ២,ខ២គ២,ខ១គ១)បែងចែកលក់ដូរស្រេចចិត្ត ។ ធ្វើខ្នងបង្អែកអោយជនខិលខូចជួញដូរឈើគ្រញូងខុសច្បាប់ និងរុករករ៉ែមាសនៅស្រុកភ្នំព្រឹក យ៉ាងពេញទំហឹង ថែមទាំងគំរាមកំហែងកូនចៅក្រោមឱវាទទៀតផង ។
លោក យ៉ម មឿន មេបញ្ជាការវរៈសេនាតូចការពារព្រំដែន៥០៦ បានប្រាប់អ្នកយកព័ត៌មានថា គាត់ជាមេវរៈពាក់ស័ក្តិ ៤ មិនអាចអោយប្រពន្ធពាក់ស័ក្ត ៥ ត្រួតត្រាកូនទាហានទេ ដូច្នេះការចោទប្រកាន់ថា រូបលោកយករបបបន្ថែមពីសម្តេចអោយប្រពន្ធកូននោះ មិនត្រឹមត្រូវ ព្រោះរបបទាំងនោះ មេបញ្ជាការគនិមួយៗមកបើកយកទៅចែកអោយកូនទាហានផ្ទាល់ ។ ការកាត់ប្រាក់ខែកូនទាហានក៏មិនមានបើកប្រាក់ខែ កាត់ក្នុ១ខែ ១ ម៉ឺនរៀល ម្នាក់ គឺមានការឯកភាពគ្នា ក្នុងនោះ ៥ ពាន់រៀលសំរាប់មិត្តជួយមិត្ត ពេលប្រពន្ធស្លាប់ ទទួលបានប្រាក់១,៥លានរៀល បើប្តីស្លាប់ទទួលបាន១លានរៀល សំរាប់ធ្វើបុណ្យ និង៥ពាន់រៀលទៀត បង់សំរាប់ពេលពលទាហានមានឈ្មោះទៅរៀន បើកូនទាហានទៅរៀនឆ្ងាយ ឬជិត ត្រូវបើករប១០ម៉ឺនរៀល ហើយប្រាក់ម្ហូបប្រចាំថ្ងៃទៅរៀនដល់ណាបើកនៅទីនោះ ។ ម្យ៉ាងទៀត ការចោទប្រកាន់យកដីកងទ័ពលក់រឹតតែខុសឆ្ងាយ ដោយការយល់ទុក្ខលំបាកកូនទាហានក្រោមឱវាទខ្លះមានប្រពន្ធកូន ខ្លះនៅឆ្ងាយបន្ទាយ និងអ្នកនៅជិតយកកូនតូចតាច ប្រពន្ធ ដេកនៅក្នុងបន្ទាយ វាអាចម៌នោម វាមិនសម ទើបលោកអនុញាតអោយប្រពន្ធកូនទាហានស្នាក់នៅក្បែរបងតាមបន្ទាយគទាហាននិមួយ ៗ ដោយមិនមានការលក់ដូរសឹ្អនោះទេ ។ ចំពោះការចោទថា រូបលោកការពារជនខិលខូចរកស៊ីឈើគ្រញូងនិងជីករ៉ែមាស វាមិនពិតទេ ព្រោះទាំងនេះមិនមែនជំនាញកងទ័ពទេ មិនអាចកាងបទល្មើសឬការពារបានទេ ។
លោក ហួម ខ្វែក មេបញ្ជាការរងសឹកខេត្តបាត់ដំបងបានអោយដឹងថា ការផ្សព្វផ្សាយតាមប្រព័ន្ធហ្វេសប៊ុកគ្រាន់តែជាដំណឹងមិនពិត ប៉ុន្តែក្រោយពីកម្លាំងជំនាញចុះពិនិត្យនិងស្រាវជ្រាវរយៈពេល ២ ថ្ងៃកន្លងមក រកមិនឃើញកំហុសលោក យ៉ម មឿន ដូចការចោទប្រកាន់របស់កូនចៅក្រោមឱវាទឡើយ ៕