0

ផ្ទុះ​សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​មន្ត្រី​យោធា​ប្រត្តិបត្តិការ​សឹក​រង​ខេត្ត​ទាំង​ស្រុង ម្ចាស់ផ្ទះ​របួសធ្ងន់​

ផ្ទុះ​សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​មន្ត្រី​យោធា​ប្រត្តិបត្តិការ​សឹក​រង​ខេត្ត​ទាំង​ស្រុង ម្ចាស់ផ្ទះ​របួសធ្ងន់​

​ខេត្ត​រតនគីរី ៖ ផ្ទុះ​សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​មន្ត្រី​យោធា​ប្រត្តិបត្តិការ​សឹក​រង​ខេត្ត​ទាំង​ស្រុង ផ្ទះ​លក់​សម្ល​ចា​ណា​ង​ខណៈ​ម្ចាស់ផ្ទះ​កំពុង​ដេក​លង់​នៅលើផ្ទះ បណ្ដាលអោយ​រងរបួស​ធ្ងន់​កាល​វេលា​ម៉ោង​៣.៤០​នាទី រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​ខេត្ត​រតនគីរី​។​

​ខណៈ​ពេល​ភ្លើង​កំពុង​ឆាបឆេះ​ខ្លាំង​នោះ​មាន​រថយន្ត​ពន្លត់​អគ្គីភ័យ​ស្នងការ​ខេត្ត​១​គ្រឿង​និង​រថយន្ត​ពន្លត់​អគ្កីភ័យ​ព្រលានយន្តហោះ​ខេត្ត​រតនគីរី​១​គ្រឿង បាន​មកជួយ​អន្តរាគមន៍ ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៤​រថយន្ត ទើប​អាច​គ្រប់គ្រង​ស្ថាន​ការ​បាន មិន​បណ្ដាលអោយ​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​អ្នកជិតខាង​បន្តទៀត​។​

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​អោយដឹងថា​ផ្ទុះ​សេ​ខ្សែភ្លើង នៅ​ជាន់​លើ ផ្ទះ​នេះ​ទំហំ​ប្រ​ម៉ាណ​ជា​១០​មែត្រ​គុណ​១២​ម៉ែត្រ ថ្ម​ក្រោម​ឈើ​លើ ប្រក់​ស័ង្កសី ត្រូវ​ឆាបឆេះ​អស់​ទាំ​ស្រុង​។ ម្ចាស់ផ្ទះ​ឈ្មោះ ថន ធុន អាយុ​៥៤​ឆ្នាំ ជា​មន្ត្រី​យោធា​ប្រត្តិបត្តិការ​សឹក​រង​ខេត្ត​រតនគីរី មាន​ឋានៈ​ជា វិរ​សេ​នីយ៍ទោ នាយ​ការិយាល័យ​ហិរញ្ញវត្ថុ​។

​ចំណែក​លោក ថន ធុន ជា​ម្ចាស់ផ្ទះ ដែល​ត្រូវ​រងរបួស​ក្នុង​ហេតុ​ការ​នេះ ត្រូវបាន​សាច់ញ្ញាតិ​យកទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។ រីឯ​ទំហំ​ការខូចខាត​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​ទេ គេ​គ្រាន់តែ​ដឹងថា សម្ភារៈ​និង​ទ្រព្យសម្បត្ដិ ត្រូវបាន​សាច់ញ្ញាតិ​ជញ្ជូន​យកចេញ​បាន​បន្តិច​បន្ទួច​តែប៉ុណ្ណោះ ៕
​សុ​វណ្ណា​រឹទ្ធិ​

2015_06_24a-3 2015_06_24a-1

Filed in: អគ្គិភ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment