0

នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​ជនសង្ស័យ​២​នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​៤​កញ្ចប់​និង​ប្រភេទ​យ៉ាម៉ា​៣២​គ្រាប់​ទៅ​សាលាដំបូង​

នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​ជនសង្ស័យ​២​នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​៤​កញ្ចប់​និង​ប្រភេទ​យ៉ាម៉ា​៣២​គ្រាប់​ទៅ​សាលាដំបូង​

​ខេត្ត​ប៉ៃលិន ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ប៉ៃលិន​រៀបចំ​កសាង​សំណុំរឿង​ពី​បទ​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ លើ​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​៤​កញ្ចប់​និង​ប្រភេទ​យ៉ាម៉ា​៣២​គ្រាប់​ ​រួមទាំង​សម្ភារៈ​វេច​ខ្ចប់​មួយចំនួនទៀត បញ្ជូន​ទៅ​កាន់​សាលាដំបូង នា​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៥ ចាត់ការ​តាម​និតិ​វិធី ។​

​ការឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ធ្វើ​ឡើង កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២២​ខែ​មិថុនា​ឆ្នាំ​២០១៥ តាម​ផ្លូវ​មុខ​ផ្ទះសំណាក់​ត្បូង​កណ្តៀង នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុង​-​ខេត្ត​ប៉ែលិន ។​

​លោក ឈុន ណាត នាយ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បានអោយដឹងថា កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៥ សមត្ថកិច្ច​បាន​ល្បាត​ហើយ​ឃើញ​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន ក៏​ពួន​ស្ទាក់​ចាប់​ឃាត់ខ្លួន​បាន​បុរស​ម្នាក់​មាន​ឈ្មោះ ស៊ុំ រ៉េ​ន អាយុ ៣៨ ឆ្នាំ អ្នកប្រើប្រាស់​ថ្នាំញៀន មាន​ទីលំនៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុង​-​ខេត្ត​ប៉ែលិន រឹបអូស​បាន​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា ១ គ្រាប់​ពណ៌​ក្បឿង (​ពណ៌​សូកូឡា​) យក​មក​ការិយាល័យ​ធ្វើការ​សាកសួរ ។​

​បុរស​សង្ស័យ ឈ្មោះ ស៊ុំ រ៉េ​ន បាន​សារភាព​ថា ខ្លួន​បាន​ទិញ​ថ្នាំញៀន​ពី​ស្ត្រី​ម្នាក់​ឈ្មោះ វ៉ាន់ ស្រី​នាង រស់នៅ​ផ្ទះ​ក្នុង​ភូមិ​ជាមួយគ្នា ។​

​លោក ឈុន ណាត បាន​បន្តថា ក្រោយពី​ទទួល​ចម្លើយ​ពី​បុរស​សង្ស័យ​ឈ្មោះ ស៊ុំ រ៉េ​ន រូបលោក​បាន​សុំ​គោលការណ៍​លោក ជា ចាន់​ឌិន ស្នងការ​ខេត្ត និង​សុំ​គោលការណ៍​លោក​ព្រះរាជអាជ្ញា ចុះ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ វ៉ាន់ សម្រស់ ហៅ វ៉ាន់ ស្រី​នាង អាយុ​៤៧​ឆ្នាំ ជា​មេខ្លោង​ចែកចាយ​ថ្នាំញៀន​ក្នុងភូមិ និង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក (​ជាតិ​ម្សៅ​) ១ កញ្ចប់​ធំ មានតម្លៃ​៥០​ម៉ឺន​រៀល​    ​៣​កញ្ចប់​តូច​មានតម្លៃ ១៥ ម៉ឺន​រៀល ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា ១ កញ្ចប់​ស្មើ ៣១ គ្រាប់​កន្លះ និង​សម្ភារៈ​វេច​ខ្ចប់​មួយចំនួនទៀត ។​

​ស្ត្រី​សង្ស័យ​ឈ្មោះ វ៉ាន់ សម្រស់ ហៅ វ៉ាន់ ស្រី​នាង បាន​សារភាព​ថា ខ្លួន​ទើប​តែ​រកស៊ី​ជួញដូរ​គ្រឿងញៀន ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៥ នេះ​ទេ ៕
​ហែម​វុទ្ធី​

2015_06_22a (1) 2015_06_22a (2)

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment