0

​បុរស​ម្នាក់​កើត​ភ្លើង​ប្រច័ន្ទ​កាប់​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម​លើផ្ទះ​រួច​រត់គេចខ្លួន​បាត់​

​បុរស​ម្នាក់​កើត​ភ្លើង​ប្រច័ន្ទ​កាប់​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម​លើផ្ទះ​រួច​រត់គេចខ្លួន​បាត់​

​ខេត្ត​រតនគិរី ៖ បុរស​ម្នាក់​កើត​ភ្លើង​ប្រច័ន្ទ​កាប់​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម​លើផ្ទះ​រួច​រត់គេចខ្លួន​បាត់​នៅ​ព្រឹក​ថ្ងៃ​ទី​២១.​ខែមិថុនា​.​ឆ្នាំ​២០១៥​នៅ​ចំណុច ភូមិ ទើន ឃុំ​ទើន ស្រុក​កូន​មុំ ខេត្ត​រតនៈគិរី ។​

​ប្រភព​ពី​អាវុធហត្ថ​ស្រុក​កូន​មុំ​បានអោយដឹងថា បុរស​ជា​ជនសង្ស័យ​មាន​ឈ្មោះ ដួង ផល អាយុ​៣៩​ឆ្នាំ ត្រូវជា​ប្តី​ជនរងគ្រោះ ក្រោយពី​បាន​សម្លាប់​ប្រពន្ធ​រួច​ក៏​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង ។ រីឯ​ជនរងគ្រោះ​សម្លាប់ មានឈ្មោះ សុខ សុគន្ធ អាយុ ៤៤ ឆ្នាំ ត្រូវជា​ប្រពន្ធ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​

​សព​មាន​ស្នាម​កាប់​ដោយ​វត្ថុ​រឹង​មុត​ដាច់​ដៃ​ឆ្វេង​ម្ខាង មុត​បាក់ដៃ​ស្តាំ​និង​កាប់​ចំ​បំពង់ក បណ្តាលអោយ​ដាច់​បំពង់ខ្យល់​ស្លាប់​លើ​ផ្ទះ​យ៉ាង​អណោច​អ​ធម៌ ។​

​ប្រភព​ពី​អ្នកជិតខាង​និង​សាច់ញាតិ​សព​បាន​អោយដឹងថា ជារឿយៗ​បុរស​ជា​ប្តី និង​ជា​ឃាតក តែងតែប្រច័​ណ្ទ​ប្រពន្ធ មុនពេល​កើតហេតុ​គេ​បាន​ឭ​សម្លេង​ឈ្លោះប្រកែក​គ្នា ដោយ​បុរស​ជា​ប្តី​ប្រើ​សំដី​ធំ​ខ្លាំងៗ​ទៅលើ​ប្រពន្ធ​    ​បន្ទាប់មក​ក៏​ឭ​សម្លេង​ភី​ស​ភូស​លាយឡំ​សម្លេង​ស្ត្រី​រងគ្រោះ​ស្រែក​ទ្រហោយំ​ហៅ​គេ​ជួយ ដោយ​ឮ​សម្រែក​ហៅ​ជួយ​អ្នកស្រុក​ក៏​មក​មើល ស្រាប់​ឃើញតែ​សព​ជនរងគ្រោះ រីឯ​បុរសេ​ជា​ប្តី​មិន​ដឹងជា​គេចខ្លួន​ទៅ​ណា​បាត់​ទេ ។​
​បន្ទាប់​ពី​កម្លាំង​អាវុធហត្ថ​បាន​ចុះទៅ​ពិនិត្យ​កន្លែងកើតហេតុ រួច​ប្រគល់​សព​ជូន​សាច់ញាតិ​យក​ធ្វើ​បុណ្យ​តាម​ប្រពៃណី ហើយ​កំណត់​មុខសញ្ញា​តាម​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕
​សុ​វណ្ណា​រិទ្ធិ​

2015_06_21rt2 (5) 2015_06_21rt2 (6) 2015_06_21rt2 (1) 2015_06_21rt2 (4)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment