0

បុរស​ម្នាក់​ផឹកថ្នាំ​សត្វល្អិត​សម្លាប់ខ្លួន​តូចចិត្ត​នឹង​ប្រពន្ធ​មិន​អោយ​រួមភេទ​ជាមួយ​

បុរស​ម្នាក់​ផឹកថ្នាំ​សត្វល្អិត​សម្លាប់ខ្លួន​តូចចិត្ត​នឹង​ប្រពន្ធ​មិន​អោយ​រួមភេទ​ជាមួយ​

​បាត់ដំបង ៖ បុរស​ម្នាក់​ផឹកថ្នាំ​សត្វល្អិត​សម្លាប់ខ្លួន ដោយ​តូចចិត្ត​នឹង​ប្រពន្ធ​មិន​អោយ​រួមភេទ​ជាមួយ ព្រោះ​នាង​មិន​ស្រួលខ្លួន កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥ ត្រង់​ចំណុច​ភូមិ​អូរ​ទន្ទឹម ឃុំ​តា​សា​ញ ស្រុក​សំឡូត ខេត្ត​បាត់ដំបង​។​

​ប្រភព​ពី​សមត្ថកិច្ច​នគ​របាល​ស្រុក​សំឡូត​បាន​អោយដឹងថា​បុរស​រងគ្រោះ​ស្លាប់​មានឈ្មោះ​រ៉ែ​ម រ៉ា អាយុ​៣៥​ឆ្នាំ​    ​បាន​ប្រើប្រាស់​ផឹក​ថ្នាំ​សម្លាប់​សត្វល្អិត​សញ្ញា​ក្បាល​ខ្មោច​    ​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅ​ផ្ទះ​កើតហេតុ​។​

​ប្រភព​អ្នកជិតខាង​បានអោយដឹងថា នៅ​យប់កើតហេតុ​គេ​បាន​ឮ​សំឡេង​ឈ្លោះប្រកែក គ្នា​រវាង​ប្តី ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ ក្នុងផ្ទះ​របស់​គេ​នៅត្រង់​ចំណុច​កើតហេតុ​ខាងលើ ដោយ​ឭ​ការ​អង្វរ​ពី ប្តីសុំ​រួមភេទ​ជាមួយ​ប្រពន្ធ ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក សំឡេង​នេះ​ក៏​បាន​ស្ងប់ស្ងាត់​អស់​ទៅ​ហាក់បីដូចជា​ត្រូវ​ត្រូវ​គ្នា ។ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ឮ​សំឡេង​ប្រពន្ធ​ស្រែក​ទ្រហោយំ ព្រមទាំង​បាន​ស្រែកហៅ​អ្នកជិតខាង​អោយមក​ជួយ​ទៅ​វិញ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ទាំងយប់ ដោយសារ​តែ​បុរស​ជា​ប្តី​នាង​បាន​ផឹក​ថ្នាំ​សម្លាប់​សត្វល្អិត​ធ្វើអត្តឃាដ​ខ្លួន​បាត់ទៅហើយ ។​

​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​សម​ត្រ​កិច្ច​ថា មូលហេតុ​ប្តី​ផឹក​ថ្នាំ​សម្លាប់​ខ្លួន​នេះ ព្រោះ​តូចចិត្ត​អង្វរ​សុំ​រួមភេទ​ជាមួយ​ខ្លួន​មិន​បាន ដោយសារតែ​នាង​មិនសូវ​ស្រួលខ្លួន​។​
​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រួច​ប្រគល់​សព​ជូន​ក្រុមគ្រួសារ ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
​តន់ ប៊ុន​ថេត​

2015_06_21rt2 (3) 2015_06_21rt2 (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment