0

ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​ចុះ​សួរ​ទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ ៥១ គ្រួសារ​ក្នុង​ក្រុង​បាត់ដំបង​

ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​ចុះ​សួរ​ទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ ៥១ គ្រួសារ​ក្នុង​ក្រុង​បាត់ដំបង​

​បាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ភូមិ​ទួល​តា​ឯក​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក សៀង ឯម​វ៉ូ​ន​ស្ហី​អភិបាលក្រុង​បាត់ដំបង បាន​ចុះ​សួរ​ទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ជួប​ការលំបាក ៥១ គ្រួសារ​និង​ផ្តល់​អំណោយ​អង្ករ​១​គ្រួសារ ២០ គីឡូក្រាម ។​

​តាម​ប្រភព​ពី​អ្នកស្រី គា ថា​វី ចៅ​សង្កាត់​ទួល​តា​ឯក​បានអោយដឹងថា ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ជួប​ការលំបាក ៥១ គ្រួសារ​ក្នុង​នោះ មក​ពី​សង្កាត់​អូរ​ចារ ៦ គ្រួសារ ។ គ្រួសារ​ក្រីក្រ​ទាំង​នេះ គាត់​មាន​ប័ណ្ណ​ក្រីក្រ​ប្រាកដ​និង​រស់នៅ​តាម​ដី​របស់​រដ្ឋ ។​

​ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​បាន​ចុះ​សួរ​ទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​ឃើញ​ផ្ទាល់​ភ្នែក​និង​ជូន​អង្ករ ២០ គីឡូក្រាម​ក្នុង ១ គ្រួសារ នេះ​ជា​ទឹកចិត្ត​បន្តិចបន្តួច​ជួយ​រំលែក​ទុក្ខ​បងប្អូន​បាន ១ គ្រា​តែប៉ុណ្ណោះ ។ ឯកឧត្តម​បាន​ផ្តាំផ្ញើ​ថា សូមអោយ​ប្រជាពលរដ្ឋ​ប្រឹង​តស៊ូ​រស់​និង​ធ្វើ​ការងារ ក្នុងនាម​ប្រជាពលរដ្ឋ​ល្អ គ្មាន​នរណា​ម្នាក់​កើតមក​យក​ទ្រព្យសម្បត្តិ​មក​តាម​ខ្លួន​នោះទេ ថ្ងៃ​អនាគត​នឹង​ភ្លឺ​ថ្លា​ដូច​គេឯង កុំអាល​អស់សង្ឃឹម បើ​ជីវិត​នៅមាន ៕
​សុខ​កុសល​

2015_06_20rt (4) 2015_06_20rt (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment