0

​ស្រេង ម៉េង – តាំង វី​រ៉ា​ដា ដៃ​ស្ដាំ​ដៃ​ឆ្វេង​ឧកញ៉ា ទ្រី ភាព ទៅ​បំផ្លាញ​ព្រៃឈើ នៅ​ខេត្ត​ ​ស្ទឹងត្រែង​ទៀតហើយ​…​គ្មាន​ទេវតា ឬ​ព្រះឥន្ទ្រ​ណា ហ៊ាន​ប៉ះពាល់​ទេ​

​ស្រេង ម៉េង – តាំង វី​រ៉ា​ដា ដៃ​ស្ដាំ​ដៃ​ឆ្វេង​ឧកញ៉ា ទ្រី ភាព ទៅ​បំផ្លាញ​ព្រៃឈើ នៅ​ខេត្ត​ ​ស្ទឹងត្រែង​ទៀតហើយ​…​គ្មាន​ទេវតា ឬ​ព្រះឥន្ទ្រ​ណា ហ៊ាន​ប៉ះពាល់​ទេ​

ព្រះវិហារ​-​ស្ទឹងត្រែង​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា ឈ្មោះ ស្រេង ម៉េង​ ​មេការ​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ដែល​បាន​ប្រព្រិត្ត​បទល្មើស​ព្រៃឈើ ស្ទើរ​រលាយ​ហិនហោច​​នៅ​ខេត្ត​ព្រះវិហារ ជាច្រើន​ឆ្នាំ​មកហើយៗ ឥឡូវ​គាត់ (​ស្រេង ម៉េង​) ត្រូវបាន​ឧកញ៉ា ទ្រី​ ​ភាព បញ្ជា​ឲ្យទៅ​ឈរជើង  ប្រមូល​ទិញ​ឈើ​ប្រណីត នៅ​ខេត្ត​ស្ទឹងត្រែង ជាមួយ​ឈ្មោះ តាំង វី​រ៉ា​ ​ដា មេការ​ឧកញ៉ា ទ្រី ភាព ម្នាក់​ទៀត​ប្រចាំខេត្ត​នោះ ពេលនេះ​គាត់ (​ស្រេង ម៉េង​) ​មាន​លុយ​យ៉ាងច្រើន ជិត​ឡើងជា​ឧកញ៉ា នឹង​គេ​ដែរ​ហើយ​…​។​

​ប្រភព​បាន​ប្រាប់ថា ក្រៅពី​មាន​ឃ្លាំង​ស្តុក​ឈើ និង​រោង​សិប្បកម្ម ប្រមូល​កែច្នៃ​ឈើ យ៉ាង​​អនាធិបតេយ្យ នៅក្នុង​ខេត្ត​ព្រះវិហារ លោក​សក្ដិ​ពីរ​យោធា *​ស្រេង ម៉េង​* ក៍មាន​ឃ្លាំង​ស្តុក​ ​ឈើ  គរ​ដូច​ភ្នំ​មួយ​កន្លែង​ទៀត ស្ថិតនៅក្នុង​ភូមិ​តា​ឃែង ឃុំ​ព្រែក​មាស ស្រុក​សៀម​ប៉ាង ខេត្ត​ ​ស្ទឹងត្រែង ក្បែរ​ក្រុមហ៊ុន​វាយ​ថ្ម របស់​ចិន​ផងដែរ ។ ឃ្លាំង​នោះ​ត្រូវ​ប្រជាពលរដ្ឋ បាន​ ​រាយការណ៍​មក​ថា ជា​កន្លែង​ស្តុក​ឈើ​ប្រណីត រាប់រយ​ម៉ែត្រគូប ដែល​ពួកគេ​បាន​ប្រមូល​ទិញ និង​ ​ដឹកជញ្ជូន​យក​មក​ពី​តំបន់​ផ្សេងៗ យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​មាន​សមត្ថកិច្ច ជំនាញ​ថ្នាក់​ណា​ ហ៊ាន​ទៅ​បង្ក្រាប​ម្ដងណា​ឡើយ ។​

​សេចក្ដីរាយការណ៍ បានបញ្ជាក់​ថា ពួកគាត់​ជា​ប្រជាពលរដ្ឋ តែង​បាន​សង្កេតឃើញ មាន​ឡាន​ ​ប្រភេទ​ជា​ប៉ា​កុង (​រថយន្ត​កែឆ្នៃ​) និង​គោយន្ត​កន្ត្រៃ រាប់​សិប​គ្រឿង បាន​និង​កំពុងតែ​ ​ធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ​ប្រណីតៗ ចេញពី​ក្នុង​ព្រៃ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ យកទៅ​លក់​ឲ្យ​ ​លោក​សក្ដិ​២ ស្រេង ម៉េង ជា​មេការ​ក្រុមហ៊ុន ទ្រី ភាព យ៉ាង អនាធិបតេយ្យ​បំផុត ដូចជា​ដឹក​ ​ចេញពី​តំបន់ សួន​ឧទ្យាន​ជាតិ វីរៈ​ជ័យ ជាប់​ព្រំប្រទល់ ខេត្ត​រតនគិរី និង​តំបន់​ព្រៃ​សហគមន៍ ដែល​ការពារ​ដោយ​អនុក្រឹត្យ ជាដើម ។​

​កាលពី​ខែ​មីនា ឆ្នាំ​២០១៤ ថ្លែង​នៅក្នុង​ពិធី​សន្និបាត បូកសរុប​ការងារ របស់​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់ និង​នេសាទ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន  បាន​អំពាវនាវ សារ​ជា​ ​ថ្មី​ទៀត ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ ឲ្យមាន​ប្រសិទ្ធភាព ក្នុង​ការប្រឆាំង​នឹង​ ​ការ កាប់បំផ្លាញ​ព្រៃឈើ​នេះ ដោយ​សម្ដេច​តេជោ បាន​មានប្រសាសន៍ថា ៖ /«​ត្រូវ​បញ្ចប់​ ​ដាច់ខាត ការកាប់​រាន​ហ៊ុមព័ទ្ធ ដុត​រំលោភ​យក​ដី​ព្រៃឈើ​…​។ បើ​មិន​ដូច្នោះ​ទេ ត្រូវ​ទទួល ទោស​តាមច្បាប់ ស្ដីពី​ព្រៃឈើ ។ ទន្ទឹមនឹងនេះ  ត្រូវ​បន្ត​អនុវត្ត ឲ្យមាន​ប្រសិទ្ធភាព នូវ​បទបញ្ជា​ដែល ខ្ញុំ បានដាក់​នា​ពេល​ថ្មីៗ​នេះ អំពី​ការបង្ក្រាប​បទល្មើស ព្រៃឈើ​គ្រប់​ប្រភេទ​» ។​

​ប្រជាពលរដ្ឋ រង់ចាំ​មើល​ថា តើ​បទបញ្ជា​សារ​ជា​ថ្មី​ទៀត របស់​សម្ដេច​តេជោ​ ​នាយករដ្ឋមន្ត្រី ហ៊ុន សែន  ក្នុង​ការបង្ក្រាប​បទល្មើស ព្រៃឈើ​គ្រប់​ប្រភេទ​នេះ នឹងមាន​​ប្រសិទ្ធភាព​ដែរ ឬ​អត់ ចំពោះ​មេការ​ទាំងអស់ របស់​ក្រុមហ៊ុន​បំផ្លាញ​ឈើ ទ្រី ភាព តួ​យ៉ាង​ដូច​ លោក​មេការ សក្ដិ​ពីរ​យោធា​ឈ្មោះ ស្រេង ម៉េង នោះ​ជា​ដើម​…៕

sreng_meng

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment