បាត់ដំបង ៖ ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តនិងលោក ខាន់ ម៉ាណេរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនដឹកនាំប្រតិភូ ចុះពិនិត្យផ្លូវ ២ កន្លែងមានផ្លូវជាតិក្នុងក្រុងបាត់ដំបង និងផ្លូវកៅស៊ូផ្សារបាសែត ដល់ភូមិបឹងទឹមស្រុកសង្កែ និងចែកអំណោយប្រជាពលរដ្ឋ៤១៣ គ្រួរសារ ភូមិអំបែងថ្ងែ ២៨១ គ្រួសារភូមិពោធិ៍បាត់ដំបង ១៣២ គ្រួសារ កាលពីថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០១៥ នៅឃុំរកាស្រុកសង្កែ ។
ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ចុះពិនិត្យការដ្នានផ្លូវក្រុងលេខ១៥៣ ផ្លូវជាតិលេខ១០ ចាស់ ចាប់ពីក្តាន់ ២ ដល់ផ្លូវបំបែក ផ្លូវក្រុងលេខ ៤ ក្រាលកៅស៊ូប្រភេទ DBST ឯកឧត្តមបានពាំនាំអំណោយមួយចំនួនជូនដល់កម្មករធ្វើផ្លូវ(អង្ករ១ការ៉ុង មី៥កេស ទឹកស៊ីអ៊ីវ៥យួរ ទឹកត្រី៥យួរ ទឹកបរិសុទ្ធ២កេស ។ ចុះពិនិត្យការដ្ឋានប្រព័ន្ធលូបង្ហូរទឹកស្អុយផ្នែកខាងលិច ៩ លូ គយធ្លាក់ក្នុងសង្កាត់អូរចារ ។
ឯកឧត្តមគណៈប្រតិភូចុះពិនិត្យការដ្នានផ្លូវខេត្តលេខ ១៥៦ BB2 ប្រវែង៨៥០០ម មានទទឹង ៦ ម ពីផ្សារបាសែតឃុំរការ ដល់ភូមិបឹងទឹមឃុំតាប៉ុន ស្រុកសង្កែ ក្រាលកៅស៊ូប្រភេទDBST ឯកឧត្តម បានពាំនាំអំណោយមួយ ចំនួនជូនដល់កម្មករធ្វើផ្លូវ ។ ចុះពិនិត្យការដ្ឋានផ្លូវខេត្តលេខ ១៥៤H1 ប្រវែង ៤៩០ ម ទទឹង ៦ ម (បំបែកផ្លូវជាតិលេខ៥ត្រង់ខ្លោងទ្វារវត្តអូរមុនី ដល់បំបែកផ្លូវខេត្ត១៥៦BB2) ក្រាលកៅស៊ូប្រភេទ DBST ឯកឧត្តមបានពាំនាំអំណោយមួយចំនួនជូនដល់កម្មករធ្វើផ្លូវ ។ ចុះពិនិត្យការដ្ឋានផ្លូវខេត្តលេខ១៥៤H1 ប្រវែង១១៦០០មទទឹង៩ម (បំបែកផ្លូវខេត្ត១៥៤H1ដល់ភូមិដំបូកមានបុណ្យ) ក្រាលគ្រួសក្រហម ឯកឧត្តមបានពាំនាំអំណោយមួយចំនួនជូនដល់កម្មករធ្វើផ្លូវ ។
ក្រោយពិនិត្យផ្លូវឯកឧត្តមគណៈប្រតិភូបានសំណេះសំណាលប្រជាពលរដ្ឋដែលមានផ្ទុកមេរោគអេដ៏ចំនួន២៨១គ្រួសារហើយបានផ្តល់អំណោយសារ៉ុងម្នាក់ចំនួន១និងមីចំនួន២៥កញ្ចប់ ម្នាក់ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោមសខេងនិងលោកជំទាវ ។ ឯកឧត្តមគណៈប្រតិភូបានបន្តដំណើរដល់ភូមិដំបូកមានបុណ្យម្តុំទីទួលមានសុវត្ថិភាព សំណេះសំណាលប្រជាពលរដ្ឋ ១៣២ គ្រួសារ និងផ្តល់អំណោយសារ៉ុងម្នាក់ ចំនួន ១ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ៕