0

ទីតាំងបូមខ្សាច់​មួយ​កន្លែង​ក្នុង​ឃុំពងទឹក​កំពុងបំពុល​បរិស្ថាន​ដល់​ប្រជាពលរដ្ឋ

ទីតាំងបូមខ្សាច់​មួយ​កន្លែង​ក្នុង​ឃុំពងទឹក​កំពុងបំពុល​បរិស្ថាន​ដល់​ប្រជាពលរដ្ឋ

ខេត្តកែប ៖ ទីតាំង​បូមខ្សាច់​មួយកន្លែង​ស្ថិតក្នុងភូមិ​អន្ទង់ស ឃុំពងទឹក ស្រុកដំណាក់​ចង្អើរ ខេត្តកែប បាននឹង កំពុង បំពុល បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​រស់នៅតាម​តំបន់​ខាងលើ ពិសេស​គឺករណីបង្ក ធ្វើឲ្យទឹកប្រែជា ក្រខ្វក់ ស្ទើប្រើប្រាស់​មិនកើត។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងបូមខ្សាច់ខាងលើបាននិយាយថា កន្លងមកតំបន់នេះ ជាទំនប់និងជាប្រភពទឹក សំរាប់ឲ្យពួកគាត់ប្រើប្រាស់ទាំងខួបប្រាំងខួបវស្សា ហើយពលរដ្ឋ ក្នុងតំបន់ពឹងផ្អែកទាំងស្រុង លើការប្រើប្រាស់ ប្រភពទឹកខាងលើនេះ សំរាប់ដាំស្ល ឬងូតជម្រះ កាយ ប៉ុន្តែចាប់តាំងពីមានគេយកម៉ាស៊ីនមកបូមច្រោះយកខ្សាច់ មក ក៏បានបង្ហូរកំអែរទឹក ដ៏ក្រខ្វក់ បាចសាចពាសពេញនៅទីនោះ ធ្វើឲ្យទឹកដែលពួកគាត់ធ្លាប់ប្រើប្រាស់ ក្លាយជា ល្អក់កករ ស្ទើប្រើមិនបាន ។

ពួកគាត់បានត្អែរថា រដូវប្រាំងឆ្នាំនេះខ្សត់ប្រភពទឹកធ្វើឲ្យពួកគាត់ជួបការលំបាក គាប់ជួនពេលនេះ មានគេ បើក អាជីវកម្ម បូមខ្សាច់នៅទីនេះ ក៏ជាកក្តាមួយប្រឈម ផលប៉ះពាល់ដល់ការប្រើប្រាស់ទឹកផងដែរ ពិសេសប៉ះពាល់ ដល់ សុខភាព របស់ពួកគាត់ ដោយសារ ការបូមបង្ហូរទឹកបាចសាចមកលើទីតាំងទំនប់ខាងលើតែម្តង។

ប្រភពដដែលបានបញ្ជាក់ទៀតថា កន្លែងបូមខ្សាច់នេះ បើតាមគេដឹងគឺមាន ម្ចាស់គ្រប់គ្រង ឈ្មោះ យិន កា ហើយ ការបើកអាជីវកម្មខាងលើ មិនដឹងថា គាត់មានច្បាប់ឬយ៉ាងណានោះទេ ។ ម្យ៉ាងទៀតទីតាំងបូមខ្សាច់នេះ ស្ថិត កន្លែងមួយដែលអាចលាក់កំបាំងភ្នែក ច្រមុះ មហាជន ដោយសង្ស័យអាច មានការឃុបឃិត រវាងមន្ត្រីជំនាញ ក៏ អាចថាបាន ព្រោះតែសកម្មភាពនេះហាក់មិនសូវល្បីល្បាញ និងលេចធ្លោដូចអាជីវកម្មបូមខ្សាច់ដ៏ទៃទៀត ហើយ បើប្រៀបធៀប ជាមួយក្រុមហ៊ុនរបស់ ផលខ្មែរអភិវឌ្ឍន៍ គឺមានទ្រង់ទ្រាយមិនដូចគ្នានោះទេ ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ការបូមខ្សាច់ស្ថិត ក្នុងតំបន់ដែលគាត់កំពុងតម្រូវការទឹកប្រើប្រាស់ ដោយ មិន គិតពីផលប៉ះពាល់លើផ្នែកបរិស្ថាន បើទោះជាមានច្បាប់ ឬអត់ច្បាប់ក៏ដោយ វាពិតជាបញ្ហាមួយ នាំបង្កភាពស្មុគ ស្មាញ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប៉ះពាល់ដល់សុខភាព និងសុខមាលភាព នៃពលរដ្ឋ ក្នុងតំបន់ ខាង លើផងដែរ។

ទាក់ទងនឹងបញ្ហានេះដែរ មេការគ្រប់គ្រងដែលកំពុងប្រចាំការនៅកន្លែងបូមខ្សាច់ខាងលើ បាន និយាយប្រាប់អ្នក កាសែតថា ការបើកអាជីរកម្មនេះម្ចាស់កំពុងរត់អាជ្ញាប័ណ្ណហើយ ។ ចំពោះការបូមរូងយកខ្សាច់ ដោយប្រើម៉ាស៊ីន ខ្នាតតូចនេះ គឺមិនបានទៅបំពុលបរិស្ថាន ឬក៏បង្កផលពិបាកដល់អ្នកប្រើប្រាស់ទឹកនោះឡើយ ព្រោះកន្លែង បូម ខ្សាច់ និងទីតាំងប្រើប្រាស់ទឹក វាមានគម្លាតគ្នាឆ្ងាយរាប់រយម៉ែត្រឯណោះ ដាច់ខាត មិនអាចបំពុលបរិស្ថាន ដូចការ ចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋនោះទេ ៕

 

2014_03_28d

Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment