0

ក្មេងស្រី​អាយុ ៧ ឆ្នាំ​ម្នាក់​ត្រូវ​យុវជន​ម្នាក់​ផឹកស៊ី​ស្រវឹង​ចាប់រំលោភ សម្រេច​ម្តាយ​ទាន់​ប្តឹង​សមត្ថកិច្ច​ចាប់​ខ្លូន​

ក្មេងស្រី​អាយុ ៧ ឆ្នាំ​ម្នាក់​ត្រូវ​យុវជន​ម្នាក់​ផឹកស៊ី​ស្រវឹង​ចាប់រំលោភ សម្រេច​ម្តាយ​ទាន់​ប្តឹង​សមត្ថកិច្ច​ចាប់​ខ្លូន​

បាត់ដំបង ៖ កាលពី​ម៉ោង​១៨​និង​៣០​នាទី យប់​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ ២០១៥ ​នៅលើ​ផ្ទះ​ ជនរងគ្រោះ ភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ក្មេងស្រី​អាយុ​៧​ឆ្នាំ​ម្នាក់​ត្រូវ​យុវជន​ម្នាក់​ផឹកស៊ី​ស្រវឹង​មកលេង​ផ្ទះ​ចាប់រំលោភ​សម្រេច​ ​ម្តាយ​ទាន់​បញ្ជូន​នាង​ទៅ​មន្ទីរពេទ្យ​និង​ប្តឹង​សមត្ថកិច្ច​ចាប់​ខ្លូន​យុវជន​សង្ស័យ​។​

​លោក សារ៉េត វិសេ​ដ្ឋ អធិការរង នគរបាល​ស្រុក​ភ្នំព្រឹក បាន​ឲ្យដឹងថា​យុវ​ជនសង្ស័យ​ដែលស​ម​ត្ថ​កិច្ច​ឃាត់ខ្លួន​បាន មានឈ្មោះ ពត វុ​ធ​ថា ហៅ កាស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។ ចំណែក​ក្មេងរងគ្រោះ មានឈ្មោះ​រឃ​អាយុ​៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​។​

​ឈ្មោះ ពត វុ​ធ​ថា ហៅ កាស បាន​សារភាព​ថា មុនពេល​កើតហេតុ ខ្លួន​និង​បក្ខពួក​មាន​គ្នា​៣​នាក់ មានឈ្មោះ​ច្រេះ​អាយុ​១៩​ឆ្នាំ​និង​ឈ្មោះ​ចិន​អាយុ ១៧ ឆ្នាំ (​ត្រូវជា​បងប្រុស​ក្មេងស្រី​រងគ្រោះ​)​អង្គុយ​ផឹក​ស្រាថ្នាំ​អស់​៣​ដប នៅ​ក្រោម​ដើម​ស្វាយ ចម្ងាយ​ពី​ផ្ទះ​ជនរងគ្រោះ​១០០​ម៉ែត្រ ។ ក្រោយ​ផឹកស្រា​រួច​ខ្លួន​បាន​នាំគ្នា​ទៅ​ផ្ទះ​ឈ្មោះ ចិន ត្រូវជា​បងប្រុស​ក្មេងស្រី​រងគ្រោះ ពេលនោះ​ឈ្មោះ ចិន ក៏​ចូល​ដេក​បាត់ ខ្លួន​ជនសង្ស័យ​បាន​ចាប់​ឱប​ប្អូនស្រី​វា​លេង និង​ស្តាប់​បទ​ចម្រៀង​តាម​ទូរស័ព្ទ ក្នុងពេលនោះ ក៏​មាន​ឈ្មោះ​សា​រ័ត្ន​ម្នាក់ទៀត​នៅ​អង្គុយ​ក្បែរ​មាត់ទ្វា​រដែរ ។ ពេល​ខ្លួន​ឱប​ក្មេងស្រី​ចេះ​តែ​មាន​អារម្មណ៍ ក៏​ឱប​គ្រឺត​នាង​កាន់តែខ្លាំង ហើយ​ក្មេង​ស្រី​ស្រែកយំ​ខ្លាំងៗ​    ​ពេលនោះ​ឈ្មោះ​សា​រ័ត្ន​ក៏​ដើរ​ចេញ​បាត់ទៅ ខ្លួន​ក៏​បាន​ធ្វើ​សកម្មភាព​ខ្ទប់មាត់​ក្មេងស្រី​ចាប់​ស្រាតខោ​នាង​និង​ដាល់​ក្បាលពោះ​នាង ហើយ​រំលោភ​រហូត​បាន​សម្រេច បន្ទាប់​មក​ម្តាយ​នាង​បើកទ្វា​ចូល​ឃើញ​កូនស្រី និង​មាន​ឈាម​នៅលើ​រនាម​ក៏​ស្រែក​ថា នរណា​រំលោភ​កូនស្រី​អញ​រួច ក៏​យក​ក្មេងស្រី​ទៅ​មន្ទីរពេទ្យ ពេលនោះ​ខ្លួន និង​អា​ច្រេះ​ក៏​ជិះ​ម៉ូតូ​ទៅ​មន្ទីរពេទ្យ​ដែរ​ ​ប៉ុន្តែ​ក្រោយមក​ខ្លួន​បាន​ជិះ​ម៉ូតូ​មក​ដេក​ផ្ទះ​វិញ​ ក៏​ត្រូវ​នគរបាល​ទៅ​ឃាត់ខ្លួន​តែម្តង ។​

​លោក សារ៉េត វិសេ​ដ្ឋ អធិការរង នគរបាល​ស្រុក​ភ្នំព្រឹក បានបញ្ជាក់​ថា​ក្មេងស្រី​រងគ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណេ​ក​ជនសង្ស័យ​សមត្ថលិច្ច បាន​កសាង​សំណុំរឿង ពី​បទ​រំលោភ​សេពសន្ថវៈ លើ​អនីតិជន​រួច​បញ្ជូន​ខ្លួន​ជនសង្ស័យ ទៅ​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​៕

2015_06_15rt1 (3) 2015_06_15rt1 (4) 2015_06_15rt1 (1) 2015_06_15rt1 (2)

Filed in: បញ្ហាផ្លូវភេទ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment