0

​បុរស​ម្នាក់​ជិះ​ម៉ូតូ​ជ្រែង​វ៉ា​ចូល​រថយន្ត​មក​ពី​មុខ​បញ្ច្រាស់ទិស​គ្នា​បុក​ស្លាប់​នៅ​ក្បែរ​ស្ពាន​អូរ​សង្កែ​

​បុរស​ម្នាក់​ជិះ​ម៉ូតូ​ជ្រែង​វ៉ា​ចូល​រថយន្ត​មក​ពី​មុខ​បញ្ច្រាស់ទិស​គ្នា​បុក​ស្លាប់​នៅ​ក្បែរ​ស្ពាន​អូរ​សង្កែ​

​បាត់ដំបង ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា​ក្នុង​ល្បឿន​លឿន​ជ្រែង​វ៉ា ជ្រុល​ចង្កូត​ចូល​រថយន្ត​មក​ពី​មុខ​បញ្ច្រាស់ទិស​គ្នា​បុក​ស្លាប់​នៅ​ក្បែរ​ស្ពាន​អូរ​សង្កែ កាល​ម៉ោង​១៨​និង​៣០​នាទី​យប់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្ឡូវជាតិលេខ ៥ ភូមិ​ប៉ោយ​សំរោង ឃុំ​តាពូង ស្រុក​ថ្មគោល ។​

​សមត្ថកិច្ច​នគរបាល​បានអោយដឹងថា បុរស​រងគ្រោះ​ស្លាប់ មិន​ស្គាល់​សាវតា ជិះ​ម៉ូតូ​ម៉ាកវីវ៉ា​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1E6085​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង (​បន្ទាយមានជ័យ​ទៅ​បាត់​ដំប​) ។ ចំណែក​រថយន្ត​ម៉ាក​នី​សាន់​ដឹក​បន្លែ​ពាក់​ស្លាក​លេខ​បាត់ដំបង 2A2204 បើកបរ​ដោយ​ឈ្មោះ ឡាយ សុផល អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខ្នាចរមាស ស្រុក​ប​វេល ខេត្ត​បាត់ដំបង ។​

​ឈ្មោះ ឡាយ សុផល អ្នកបើកបរ​រថយន្ត​នី​សាន់​បាន​អោយដឹងថា មុនពេល​កើតហេតុ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​វ៉ា​ម៉ូតូ​រថយន្ត​បើក​ស្រប​ទិស​គ្នា បន្ទាប់មក​ក៏​រ៉េ​ចង្កូត​ចូល​មក​ខាងស្តាំ​បុក​រថយន្ត​នី​សាន់​ខ្លួន​បើក​ពី​បាត់ដំបង​ឆ្ពោះ​ទៅ​ស្រុក​កំរៀង ។ ភ្លាមៗ​នោះ ខ្លួន​និង​ប្រពន្ធ​បាន​ចុះ​ជួយ​រឹត​ទ្រូង​និង​ធ្វើ​ចលនា​ជួយ​ជនរងគ្រោះ​ដែរ តែ​អកុសល​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់ ពេល​សមត្ថកិច្ច​ទៅ​ដល់​ក៏​ឃាត់ខ្លួន​២​នាក់​ប្តី​ប្រពន្ធ យក​មក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​តែម្តង ។​

​សមត្ថកិច្ច​នគរបាល​បានបញ្ជាក់​ថា សព​ជនរងគ្រោះ​បាន​យក​ទៅ​តម្កល់ទុក​នៅ​វត្ត​ប៉ោយ​សំរោង​រងចាំ​សាច់ញាតិ មធ្យោបាយ​ទាំង​២​គ្រឿង​អូស​មក​រក្សាទុក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ។ ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​ចាត់ការ​តាម​និតិ​វិធី ៕

2015_06_14a (2) 2015_06_14a (3) 2015_06_14a (1)

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment