ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី 14 ខែកក្តដា ឆ្នាំ 2014 វេលាម៉ោង 7 និង30 នាទីព្រឹក ត្រង់ចំណុចភូមិចារថ្មី ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ មានករណីអំពើហឹង្សា ក្នុងគ្រួសារនិងវៃបំផ្លាញទ្រព្យសម្បតិ្តនៅក្នុងផ្ទះ ត្រូវបានកម្លាំងអ ហ ស្រុកមង្គលបូរីឃាត់ខ្លួនបញ្ជូនទៅទីបញ្ជាការខេត្តដើម្បីអប់។
បើតាមប្រភពបានប្រាប់ថា ជនបង្ករនេះតែងតែផឹកស្រាទាំងព្រឹក មិនសូវជួយធ្វើការងារផ្ទះសំបែងទេ កន្លងជនបង្ករនេះបានសេពគ្រឿង ស្ទើរក្លាយជាមនុស្សឆ្គួតទៅហើយ អោយតែស្រវឹងគឺដើររករឿងគេឯង ដើរវៃទ្រព្យសម្បត្តិអ្នកដទៃផងដែរ។
លោកវរសេនីយ៍ត្រី រស់ សំបូរមេបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបូរី បានប្រាប់ឲ្យដឹងនៅថា ក្រោយពីបានទទួលពាក្យបណ្តឹងតាមទូរស័ព្ទពីបងប្អូន ជនបង្ក ដើម្បីអោយ កម្លាំង អ ហ ស្រុកជួយធ្វើអន្តរាគមន៍ភ្លាមៗតែម្តង។
លោកមេបញ្ជាការបន្តថា ជនបង្ករឈ្មោះ មាស ពៅ ភេទ ប្រុស អាយុ 38 ឆ្នាំ រស់នៅភូមិកន្លែងកើតហេតុ បានផឹកស្រាស្រវឹងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួន (ជននេះធ្លាប់ញៀនគ្រឿងញៀន) ចាប់ឃាត់ខ្លួនបញ្ជូនមកទៅកាន់ទីបញ្ជាការអ ហខេត្ត ដើម្បីអប់រំកែប្រែ ៕