0

មន្ត្រីរាជការ​និង​ប្រជាជន​ខេត្ត​បាត់ដំបង​គោរព​វិញ្ញាណខ័​ណ្ឌ​សម្តេច​អគ្គ​មហាធ​ម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា​

មន្ត្រីរាជការ​និង​ប្រជាជន​ខេត្ត​បាត់ដំបង​គោរព​វិញ្ញាណខ័​ណ្ឌ​សម្តេច​អគ្គ​មហាធ​ម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា​

​បាត់ដំបង ៖ មន្ត្រីរាជការ​និង​ប្រជាជន​ខេត្ត​បាត់ដំបង មានក្តី​ខ្សឹបខ្សួល​រំជួលចិត្ត​យ៉ាង​ក្រៀមក្រំ ក្តី​ទុក្ខដ៏​មហា​ជ្រាលជ្រៅ​បំផុត ក្តី​សោកសង្វេគ​ដ៏​ធំធេង និង​ពោរពេញ​ដោយ​ក្តីសោកស្តាយ​ស្រណោះ​អាឡោះអាល័យ​ជា​អនេកប្បកា​រ​បានធ្វើ​ពិធី​គោរព​វិញ្ញាណក្ខ័ន្ធ បង្សុកូល និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ៨៣ អង្គ ជូន​សព​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០១២ ខែមិថុនា ឆ្នាំ​២០១៥ សាល​មហា​ស្រព​ស្ទឹង​សង្កែ ភូមិ​ព្រែក​មហាទេព​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​។​

​បន្ទាប់ពី​លោក អ៊ុយ រី អនុប្រធាន​ប្រចាំការ​គណបក្ស​ប្រជាជន​ខេត្ត​បាត់ដំបង​បាន​អាន​សារ​ចូលរួម​មរណទុក្ខ​របស់ លោក អ៊ុក វង្ស ប្រធាន​គណកម្មាធិការ​បក្ស​ខេត្ត និង​លោក សុខ​គង់ អនុប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អាន​សារ​ចូលរួម​មរណទុក្ខ​របស់លោក ច័ន្ទ សុផល​អភិបាលខេត្ត​បាត់ដំបង ថ្វាយ​ជូន​សព សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ ៨៣ ឆ្នាំ ដោយ​រោគាពាធ កាលពី​វេលា​ម៉ោង​៣​និង​៤៥ នាទី ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៥​ភូមិគ្រឹះ​លេខ​១២ ផ្លូវ​លេខ​៤៦២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​រាជធានី​ភ្នំពេញ ។​

​លោក ព្រំ ស៊ីផា​ន ប្រធាន​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បាត់ដំបង​បាន​អាន​ជីវប្រវត្តិ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​៖​សម្ត​ច​ជាស៊ីម​កើត​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​១៩៣២ ភូមិ​ពពែ​ល​ឃុំ​អំពិល​ស្រុក​រមាស​ហែក​ខេត្ត​ស្វាយរៀង ។ សម្តេច​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជំទាវ ញ៉ែម សឿន មាន​បុត្រ​៧ នាក់​ទី​១ ឈ្មោះ ជា សក្តិ ភេទ​ប្រុស​ស្លាប់ ។ ទី​២ ឈ្មោះ ជា សំអាត ភេទ​ស្រី ។ ទី​៣ ឈ្មោះ​សំ​អេង ភេទ ស្រី ។ ទី​៤ ឈ្មោះ ជា ពី​ន ភេទ​ស្រី ។ ទី​៥ ឈ្មោះ ជា ធា ភេទ​ប្រុស ។ ទី​៦​ឈ្មោះ​ជា ថា ភេទ​ប្រុស ។ ទី​៧ ឈ្មោះ ជា សុ​មេធី ភេទ​ប្រុស ។​

​ឆ្នាំ​១៩៥១ ដល់​១៩៥៤ សម្តេច​បាន​ចូលរួម​ចលនា​តស៊ូ​ខ្មែរឥស្សរៈ​ដ់ម្បី​ឯ​ករាជមាតុភូមិ​កម្ពុជា ។ ឆ្នាំ​១៩៥៤ ដល់​១៩៧០ សម្តេច​បាន​ចូល​បម្រើ​ក្នុង​ចលនា​ស្នេហា​ជាតិ ទទួល​តួនាទី​ជា​ប្រធាន​ឃុំ និង​ប្រធាន​ស្រុក ។ ១៩៧៨​ដល់​១៩៧៩ មាន​នាទី​ជា​អនុប្រធាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ ។ មុន​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ជា​ថ្នាក់ដឹកនាំ​ប្រជាជន​កម្ពុជា​ពុះពារ​ការពារ​ផ្តួល​របប​ប្រល័យ​ពូជសាសន៍ មិន​អោយ​វិល​ត្រឡប់​មក​វិញ ។ ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩​សម្តេច​មាន​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ។ ឆ្នាំ​១៩៨១​សម្តេច ជា ស៊ីម ត្រូវ​ជ្រើសតាំង​ជា​ប្រធាន​រណសិរ្ស​សាមគ្គី​កសាង​ការពារ​មាតុភូមិ​កម្ពុជា​ជា​តំណាង​ប្រធាន​មណ្ឌល​ព្រៃវែង និង​ជា​ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ។ ថ្ងៃ​១៧ តុលា ឆ្នាំ​១៩៩១ សម័យប្រជុំ​ពេញអង្គ​លោក​លើក​ទី ១៤ នៃ​គណកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បានសម្រេច​ជ្រើសតាំង​សម្តេច​ជា​ប្រធាន​គណបក្ស ។ ឆ្នាំ​១៩៩៣ សម្តេច​បាន​ជាប់ឆ្នោត​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​។​ឆ្នាំ​១៩៩៣​សម័យប្រជុំ​លើក​ទី​១​នីតិកាល​ទី​១​នៃ​រដ្ឋសភា​សម្តេច​ត្រូវបាន​ជ្រើសរើស​ជា​ប្រធានរដ្ឋសភា ។ តាមរយៈ​ការបោះឆ្នោត​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​១៩៩៨ សម្តេច​បាន​ជាប់ឆ្នោត​ម្តងទៀត ជា​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ ។ ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​១៩៩៩ សម្តេច ជា ស៊ីម ត្រូវបាន​ព្រះករុណា​ព្រះបាទ សម្តេច នរោត្តម​សីហនុ សព្វ​ព្រះរាជ​ហរ​ទ័យ តែងតាំង​ជា​ប្រធានព្រឹទ្ធសភា​សម្រាប់​នីតិកាល​ទី ១ ។ ការបោះឆ្នោត​អសាកល ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៦ ជ្រើសរើស​តំណាង​ជា​សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​ទី ១ ក្រុងភ្នំពេញ ។ ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ​២០០៦ ក្នុង​សម័យប្រជុំ​លើក​ទី ១ នីតិកាល​លើក​ទី​២​នៃ​ព្រឹទ្ធសភា សម្តេច ជា ស៊ីម ត្រូវបាន​ជ្រើសតាំង​ប្រធានព្រឹទ្ធសភា ។ ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០០៦ ក្នុង​ម​ហេ​សន្និបាត​លើក​ទី ៥ នៃ​រណសិរ្ស​សាមគ្គី​និង​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា សម្តេច ជា ស៊ីម ត្រូវបាន​ជ្រើសតាំង​ប្រធាន​គណៈអធិបតី​កិត្តិយស​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស ៕

2015_06_12a (5) 2015_06_12a (6) 2015_06_12a (7) 2015_06_12a (3) 2015_06_12a (4)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment