0

សមាជិក​ព្រឹទ្ធសភា​បោះឆ្នោត​ជ្រើសតាំង​លោក សាយ ឈុំ​ប្រធាន​ព្រឹទ្ធសភា​ជំនួស សម្តេច ជា ស៊ីម​

សមាជិក​ព្រឹទ្ធសភា​បោះឆ្នោត​ជ្រើសតាំង​លោក សាយ ឈុំ​ប្រធាន​ព្រឹទ្ធសភា​ជំនួស សម្តេច ជា ស៊ីម​

​ភ្នំពេញ ៖ សមាជិក​ព្រឹទ្ធសភា​បោះឆ្នោត​ជ្រើសតាំង លោក សាយ ឈុំ​ប្រធាន​ព្រឹទ្ធសភា​និតិ​កាល​ទី​៣​ជំនួស សម្តេច ជា ស៊ីម និង​លោក នៃ ប៉េ​ណា ជាប់​ជា​អនុប្រធាន​ទី​១ បន្ទាប់ពី​សម្តេច ជា ស៊ីម​ប្រធានព្រឹទ្ធសភា​ចាស់​បាន​ទទួល​មរណភាព​។

​ការប្រកាស​លទ្ធផល នៃ​ការបោះឆ្នោត ប្រព្រឹត្តឡើង កាល​ល្ងាច​ថ្ងៃទី​០៩ ខែ​មិថុនា​ឆ្នាំ​២០១៥​នៅ​វិមាន​ព្រឹទ្ធសភា នៃ​កម្ពុជា រាជធានី​ភ្នំពេញ​។​

​សេចក្តីប្រកាស​ជា​ផ្លូវការ​នេះ បង្ហាញថា លោក សាយ ឈុំ ជាប់​ជា​ប្រធានព្រឹទ្ធសភា ក្រោម​សំឡេង​គាំទ្រ ៥២​សំឡេង នៃ​ចំនួន​សមាជិក​សភា​ទាំងមូល រីឯ​លោក នៃ ប៉េ​ណា ជាប់​ជា​អនុប្រធាន​ទី​១ ដោយ​សំឡេង​គាំទ្រ ៥១​សំឡេង​៕

 

2015_06_08rt3 (1) 2015_06_08rt3 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment