0

បារី MEVIUS និង​បារី​លុច​សារី បាន​អោយ​នារី​ដើរ​លក់​ផ្សាយពាណិជ្ជកម្ម​ប្រកួតប្រជែង​គ្នា​

បារី MEVIUS និង​បារី​លុច​សារី បាន​អោយ​នារី​ដើរ​លក់​ផ្សាយពាណិជ្ជកម្ម​ប្រកួតប្រជែង​គ្នា​

បាត់ដំបង ៖ ក្រុមហ៊ុន​បារី​MEVIUS និង​បារី​លុច​សារី​បាន​អោយ​នារី​ស្រស់ស្អាត ដើរ​លក់​តាម​ហាង​កាហ្វេ​ផ្សាយ​ពាណិជ្ជកម្ម ប្រកួតប្រជែង​គ្នា​ដណ្តើម​ទីផ្សារ ហើយ​បារី​ទាំង​២​ប្រភេទ​នេះ​មាន​រង្វាន់​ផងដែរ ខុស​ពី​លក្ខខ័ណ្ឌ​របស់​ក្រសួង​សុខាភិបា​លហាម​ឃាត់ កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៤ ។​

​តាម​ប្រភព​អោយដឹងថា ក្រុមហ៊ុន​បារី MEVIUS និង​បារី​លុច​សារី បាន​ដឹក​នារី​ស្រស់​ស្អាត​របស់ខ្លួន ៥ នាក់​តាម​រថយន្ត អោយ​ចុះ​លក់​តាម​ហាង​កាហ្វេ​ជាច្រើន​កន្លែង​នៅ​ក្រុង​បាត់ដំបង ដោយ​អះអាង​ថា​បារី​របស់​ខ្លួន​ឆ្ងាញ់ សូម​អញ្ជើញ​សាកល្បង​មាន​សន្លឹកឆ្នោត មាន​រង្វាន់​ទៀត​ផង ហើយ​បារី MEVIUS បានដាក់​អក្សរ​នៅលើ​កញ្ចប់​ថា ជក់បារី​បណ្តាលអោយ​កើត​ជំងឺ​ហើម​សួត ។ បារី​ទាំង​២​ប្រភេទ​នេះ បាន​ដើរ​ផ្សាយពាណិជ្ជកម្ម​ក្នុង​ខេត្ត​បាត់ដំបង មិន​ភ័យខ្លាច​ឬ​ញញើត​ការ​ហាមប្រាម​របស់​ក្រសួង​សុខាភិបាល​ឡើយ​។​

​តាម​ប្រភព​តំណាង​ក្រុមហ៊ុន​បារី MEVIUS បានអោយដឹងថា ពួក​គាត់​លក់​បារី​របៀបនេះ មិន​ខុស​អ្វី​ទេ គឺ​លក់​តាម​បញ្ជា​ថ្នាក់លើ ។​

​ចំណែក​ខាង​ក្រុមហ៊ុន​បារី​លុច​សារី​សាខា​ខេត្ត​បាត់ដំបង​ទូរស័ព្ទ​ជាប់រវល់​ជាច្រើន​ម៉ោង​។​
​    ​
​លោក ដួង ចន្ថា អនុប្រធាន​ផ្នែក​លើ​ក​កំពស់​សុខភាព នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង​បានអោយដឹងថា តាម​កម្មវិធី​ប្រយុទ្ធប្រឆាំង​គ្មាន​ជាតិ​ផ្សែង​បារី ខាង​មន្ទីរ​បាន​អប់រំ​ណែនាំ​នៅ​តាម​កន្លែង​ធ្វើការ​ងារ​របស់​រដ្ឋ​ឃើញថា អត្រា​អ្នក​ជក់បារី​បាន​ថយចុះ​ប្រហែល​៩០​ភាគរយ ។ នៅ​រាល់ថ្ងៃ​ទី​៣១ ខែ​ឧសភា មាន​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់ ចំណែក​ខេត្តបាត់ដំបង​មិនបាន​ធ្វើ​ពី​ធី​នេះ​អស់​ពេល ៣ ឆ្នាំ​មកហើយ ដោយ​ខ្វះ​ថវិកា ។
​ប៉ុន្តែ​ដើម្បី​ជួយ​គិតគូរ​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ ខាង​មន្ទីរ​បាន​យក​គោលការណ៍​របស់​ក្រសួង​អប់រំ​ណែនាំ​ដល់​អ្នក​លក់​បារី​តាម​តូប ឬ​ក្រុមហ៊ុន​បារី មិន​អោយ​បង្ហាញ​រូប​សញ្ញា ឬ​និមិត្តសញ្ញា​ធំ ជាង​ទំហំ​ក្រដាស​A4​ឡើយ ហើយ​គ្រប់​ក្រុមហ៊ុន​បារី​ទាំងអស់​មិន​អាច​បង្កើត ឬ​តាំង​ឡូ​ហ្គូល (​សញ្ញា​បារី​) តាម​បាណូ​បានឡើយ ប៉ុន្តែ​នៅតែ​ស្លាក​បាណូ​បារី​លុច​សារី ១ ប៉ុណ្ណោះ ដែល​មិន​ទាន់​បាន​រលុប​ទាំងស្រុង ។ នៅក្នុង​ទូរ​បារី មិន​អាច​អោយ​តាំង​ម៉ាក​បារី តែ​១​ច្រើន​កញ្ចប់​បាន​ទេ ឧទាហរណ៍​បារី​លុច​សារី​ដាក់ ១ កញ្ចប់​បារី​ហ្វីន​ដាក់ ១ កញ្ចប់​មិណ​អាំ​ច​ដាក់​លើស​ពី​នេះ​បាន​ទេ ។​ល​។ ចំពោះ​បារី MEVIUS ដែល​អោយ​នារី​ដើរ​លក់​នោះ គឺ​ខុស​ពី​លក្ខខ័ណ្ឌ​ក្រសួង​សុខាភិបាល បញ្ហា​នេះ​រូបលោក​នឹង​រាយការណ៍​ជូន​ថ្នាក់លើ ។

​ចំពោះ​បញ្ហា​ទប់ស្កាត់​បទល្មើស​នេះ រូបលោក​បាន​ស្នើសុំ​គោល​ការ​ពី​លោកស្រី ស៊ឹម ម៉ា​រី អភិបាលរង​ខេត្ត​បង្កើត​ក្រុមចម្រុះ ដើម្បី​ឃាត់​ក្រុមហ៊ុន​ល្មើស​យកមក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

2014_07_16 (3) copy 2014_07_16 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment