0

​កម្លាំង​អាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​មនុស្ស​ប្រុស​ស្រី​៣​នាក់​និង​ថ្នាំញៀន​៣​ង​ថង់​ស្មើ​ទម្ងន់​២,៩៧​ក្រាម​ទៅ​តុលាកា​រ

​កម្លាំង​អាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​មនុស្ស​ប្រុស​ស្រី​៣​នាក់​និង​ថ្នាំញៀន​៣​ង​ថង់​ស្មើ​ទម្ងន់​២,៩៧​ក្រាម​ទៅ​តុលាកា​រ

​បាត់ដំបង ៖ កម្លាំង​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បញ្ជូន​មនុស្ស​ប្រុស​ស្រី​៣​នាក់​និង​ថ្នាំញៀន​៣​ង​ថង់​ស្មើ​ទម្ងន់​២,៩៧​ក្រាម ព្រម​ទាំង​សម្ភារៈ​មួយចំនួន ទៅ​តុលាកា​នា​រសៀល​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៥ ចាត់ការ​តាម​និតិ​វិធី ។​

​មនុស្ស​ប្រុស​ស្រី ៣ នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​ឃាត់ខ្លួន​បន្តបន្ទាប់ កាលពី​ម៉ោង​១៩​និង​៣០​នាទី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៥ ចំណុច​មុខ​វត្ត​សូរិយា ភូមិ​គារ ៣ ឃុំ​គារ​    ​ឃាត់​បុរស​ម្នាក់​ដកហូត​ថ្នាំញៀន ម៉ា​ទឹកកក ១ ថង់ និង​ម៉ោង ៨ ព្រឹក​ថ្ងៃ​ទី ៦ ខែមិថុនា ឆ្នាំ​២០១៥ ឃាត់ខ្លួន​ស្ត្រី ២ នាក់​និង​ថ្នាំញៀន ២ ថង់ នៅ​បន្ទប់​ជួល​នៅ​ភូមិ​ពោធិ៍ ១ ឃុំ​គារ ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង ។​

​មនុស្ស​ប្រុស​ស្រី ៣ នាក់​ដែល​ឃាត់ខ្លួន​ទី ១ មានឈ្មោះ ម៉ូ​វ ចិន ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍​១ ឃុំ​គារ ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង ។ ទី ២ មានឈ្មោះ ង៉ា ស្រីរ័ត្ន អាយុ​២៤​ឆ្នាំ របរ​ខារ៉ាអូខេ​ជា​សង្សា​បុរស​សង្ស័យ​ខាងលើ ។ ទី​៣ ឈ្មោះ ប៊ិ សូ​ទី អាយុ​២៥​ឆ្នាំ របរ​ខារ៉ាអូខេ រស់នៅ​ភូមិ​ស្នឹង​លិច​ឃុំ​ស្នឹង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។ វត្ថុតាង​ដកហូត​បាន​សរុប​ថ្នាំញៀន​ម៉ា​ទឹកកក ៣ ថង់ ស្មើ​២,៩៧​ក្រាម ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​ពណ៌​ខ្មៅ និង​ទូរស័ព្ទដៃ​១​គ្រឿង ទូរស័ព្ទ ៤ គ្រឿង ប្រាក់​ខ្មែរ ៥០ ម៉ឺន​រៀល ប្រាក់​អាមេរិក​៥០​ដុល្លា​និង​ប្រាក់​ថៃ​៩០០​បាត ។​

​បុរស​សង្ស័យ​បាន​សារភាព​ថា​ថ្នាំញៀន​ម៉ា​ទឹកកក​ទាំងនេះ​ខ្លួន​ទិញ​មកពី​ខេត្ត​ពោធិ៍សាត់​ដើម្បី​ចែកចាយ​បន្ត ។​

​ស្ត្រី​សង្ស័យ​ឈ្មោះ ង៉ា ស្រីរ័ត្ន បាន​សារភាព​ថា ថ្នាំញៀន​ម៉ា​ទឹកកក​បុរស​សង្ស័យ​ជា​សង្សារ​បាន​លាក់ទុក​នៅក្នុង​ប្រអប់​ម្សៅ​និង​កញ្ចប់​បារី​នៅ​បន្ទប់​ជួល ៕

2015_06_08rt1 (1) 2015_06_08rt1 (2)

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment