0

​បុរស​ម្នាក់​ជា​ប្រធាន​ច្រក​តំបន់​និង ២ នាក់​ទៀត ត្រូវ​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន និង​ថ្នាំញៀន​ម៉ា​ទឹកកក​ជិត​១​គីឡូក្រាម​

​បុរស​ម្នាក់​ជា​ប្រធាន​ច្រក​តំបន់​និង ២ នាក់​ទៀត ត្រូវ​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន និង​ថ្នាំញៀន​ម៉ា​ទឹកកក​ជិត​១​គីឡូក្រាម​

​បាត់ដំបង ៖ បុរស​ម្នាក់​ជា​មន្ត្រី​យោធា​ផ្នែក​ទំនាក់ទំនង​កម្ពុជា​ថៃ ជា​ប្រធាន​ច្រក​តំបន់​ទើប​ឡើង​ថ្មី នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ និង ២ នាក់​ទៀត ត្រូវ​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង គ្រឿងញៀន​ឃាត់ខ្លួន​និង​ថ្នាំញៀន​ម៉ា​ទឹកកក​ជិត​១​គីឡូក្រាម ពេល​កំពុង​បើក​រថយន្ត​ក្នុង​ខេត្ត​បាត់ដំបង កាល​វេលា​ម៉ោង​៦​រសៀល ថ្ងៃទី​៦ ខែមិចុនា ឆ្នាំ​២០១៥ ចំណុច​គល់​ស្ពាន​ថ្ម​ស​ខេង​(​ស្ពានដែក​ចាស់​) ក្នុង​ភូមិ​រំចេក​៤​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង ។​

​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ជំនាញ​បាន​អោយដឹងថា ជនសង្ស័យ​ទាំង ៣ នាក់​សមត្ថកិច្ច​តាម​ប្រម៉ា​ញ​អស់ពេល ៣ ខែ​កន្លងមក ហើយ​តែ​ចាប់​មិន​បាន ដោយ​ពួក​ជនសង្ស័យ ចេះ​វិធី​បង្វែងដាន​លក់​ចែកចាយ​ថ្នាំញៀន តាំងពី​នៅ​ខេត្ត​បន្ទាយមានជ័យ រហូតមកដល់​ខេត្ត​បាត់ដំបង​ទើប​ចាប់បាន ។​

​ជនសង្ស័យ​ទាំង ៣ នាក់​ដែល​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​បាន មាន​ទី​១​ឈ្មោះ កែវ រតនា អាយុ​៤១​ឆ្នាំ ជា​យោធា ប្រធាន​ច្រក​តំបន់ ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ និង​ជា​មេខ្លោង​ជួញដូរ​ថ្នាំញៀន ។ ទី​២ ឈ្មោះ សៀង សុខា​អាយុ​៤៥​ឆ្នាំ របរ​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​ក្រុម​ទី​១៨ ផ្លូវ​លេខ​៩១ សង្កាត់​ស្រះចក ខ័ណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ទី​៣ ឈ្មោះ ឡា​ន់ ដា​រ៉ា អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ភូមិ​កោះ​សោភា ឃុំ​កោះ​សោភា ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង ។ វត្ថុតាង​ដកហូត​បាន​មាន​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​(ICE)​ជិត​១​គីឡូក្រាម ស្មើ​ទម្ងន់​៩៩៨​ក្រាម និង​រថយន្ត​១​គ្រឿង ម៉ាក​លុច​ស្ស៊ី​ស​RX300​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 2-7907 ជា​របស់​ឈ្មោះ កែវ រតនា ។​

​ជនសង្ស័យ​ទាំង ៣ នាក់ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ នា​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៥ ចាត់ការ​តាម​និតិ​វិធី ៕

2015_05_07rt2 (1) 2015_05_07rt2 (2)

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment