0

កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឃាត់ខ្លួន​បុរស​២​នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក ៨ ថង់ ស្មើ​ទម្ងន់​៧,៧០​ក្រាម​

កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឃាត់ខ្លួន​បុរស​២​នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក ៨ ថង់ ស្មើ​ទម្ងន់​៧,៧០​ក្រាម​

​បាត់ដំបង ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ប្រតិបត្តិ​ការឃាត់ខ្លួន​បុរស​២ នាក់​និង​ថ្នាំញៀន ៨ ថង់ ស្មើ​ទម្ងន់​៧,៧០​ក្រាម​ក្នុង​បទល្មើស​ជាក់ស្តែង​កាលពី​វេលា​ម៉ោង​១៦​រសៀល​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៥ នៅតាម​ផ្លូវ​ចំណុច​ភូមិភ្ជាវ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ។​

​មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បានអោយដឹងថា បុរស​សង្ស័យ​ដែល​ឃាត់ខ្លួន ២ នាក់​នោះ មាន​ទី ១ ឈ្មោះ ឯល រ៉ស់​ម៉ាន ហៅ ម៉ៅ អាយុ​៣៨​ឆ្នាំ ជា​ម្ចាស់​ថ្នាំ មាន​ទីលំនៅ​ភូមិ​ន​រា ២ ឃុំ​ន​រា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។ ទី​២ ឈ្មោះ ឈឹម កុសល ហៅ​ពយ​អាយុ​២៨​ឆ្នាំ ជា​អ្នក​ប្រើប្រាស់​ថ្នាំញៀន មាន​ទីលំនៅ​ភូមិភ្ជាវ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល​ខេត្ត​បាត់ដំបង ។ វត្ថុតាង​ដែល​រឹបអូស​បាន​មាន​ថ្នាំញៀន​ម៉ា​ទឹកកក ៨ ថង់ ស្មើ​ទម្ងន់​៧,៧០​ក្រាម និង​ថ្នាំញៀន​យ៉ាម៉ា​ចំនួន ៩ គ្រាប់ ស្មើ​ទម្ងន់ ០,៨៦ ក្រាម ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១​គ្រឿង ដប​ច្រកថ្នាំ​ចំនួន ១ ដែកកេះ​ចំនួន ៣ គ្រឿង ថង់​ច្រក​មួយចំនួន ទូរស័ព្ទ ២ គ្រឿង កាបូប​ដាក់​ប្រាក់​ចំនួន ១ និង​ម៉ូតូ​ម៉ាក​ឃ្លិក​ចំនួន ១ គ្រឿង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២ នាក់​សមត្ថកិច្ច​កំពុង​សាកសួរ​បន្ថែម ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី ៕
​សុខ កុសល​

2015_05_07rt1

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment