0

បុរស​ម្នាក់​ចាប់​រំលោភ​នារី​ម្នាក់​មិន​គ្រប់ទឹក​មិនបាន​សម្រេច ត្រូវ​បងប្អូន​និង​អ្នកស្រុក​ចាប់​ប្រគល់អោយ​សមត្ថកិច្ច​

បុរស​ម្នាក់​ចាប់​រំលោភ​នារី​ម្នាក់​មិន​គ្រប់ទឹក​មិនបាន​សម្រេច ត្រូវ​បងប្អូន​និង​អ្នកស្រុក​ចាប់​ប្រគល់អោយ​សមត្ថកិច្ច​

​បាត់ដំបង ៖ បុរស​ម្នាក់​ចាប់​រំលោភ​នារី​ម្នាក់​មិន​គ្រប់​ទឹក​(​ពិការ​ពី​កំណើត​)​មិនបាន​សម្រេច  ត្រូវ​បងប្អូន​ស្ត្រី​រងគ្រោះ​និង​អ្នកស្រុក​ចាប់​ប្រគល់អោយ​សមត្ថកិច្ច កាលពី​ម៉ោង​២១​និង​៣០​នាទី​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។​

​ប្រភព​ពី​នគរបាល​ស្រុក​បាណន់​បាន​អោយដឹងថា បុរស​សង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ វ៉ន ឡូញ ហៅ ឆ្លូញ អាយុ ៣២ ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ។ ចំណែក​នារី​រងគ្រោះ​មាន​ឈ្មោះ ឃស​ជ អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា ។​

​តាម​ប្រភព​ពី​បុរស​ឈ្មោះ ហួន ហន ត្រូវ​ជា​បងថ្លៃ​នារី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​អោយដឹងថា នៅពេល​យប់​កើតហេតុ បាត់​ប្អូនស្រី​ក៏​ហៅ​បងប្អូន​និង​អ្នកភូមិ​ដើរ​ស្រែក​រក ក្រោយមក ក៏​ចាំង​ភ្លើង​ពិល​ឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ចាប់​នារី​រងគ្រោះ​នៅ​គុម្ព​ចេក ក៏​នាំគ្នា​ព័ទ្ធ​ចាប់​ប្រគល់អោយ​នគរបាល​ប៉ុស្តិ៍​តែម្តង ។​

​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​នាំ​នាង​ទៅ​ចាប់រំលោភ​មែន តែ​មិន​ទាន់​បាន​សម្រេច​ផង​ក៏ ត្រូវ​អ្នកជិតខាង​មក​ចោមរោម​ចាប់ខ្លួន ។​

​នគរបាល​ស្រុក​បាណន់​បានបញ្ជាក់​ថា ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​ពី​បទ​រំលោភ​សេពសន្ថវៈ​បញ្ជូន ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នា​រសៀល​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៥ ចាត់ការ​តាម​ផ្លូវច្បាប់ ៕
​សុខ កុសល​

2015_06_04rt1

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment