ខេត្តឧត្តរមានជ័យ ៖កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៥នៅភូមិ សុខដុមរម្មនា. សង្កាត់កូនក្រៀល ក្រុងសំរោងខេត្តឧត្តរមានជ័យបុរសម្នាក់ជាកសិករភ្ជួរដីធ្វើស្រែ ក្នុងចំការដដែល បានជួបប្រទះឃើញគ្រាប់កាំភ្លើងចំនួន៨គ្រាប់ដូចឆ្នាំមុន។
ប្រភពពីកម្លាំងប្រដាប់អាវុធបានអោយដឹងថាគ្រាប់កាំភ្លើងចំនួន ៨ គ្រាប់ ម៉ាកស៊ីវ៉ែនធីណៃមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមគឺកសិករឈ្មោះ ហាង ហាក់ អាយុ ៥៦ ឆ្នាំ ម្ចាស់ដីស្រែ គាត់ភ្ជួរដីស្រែជួបប្រទះឃើញ ហើយគាត់បានហៅអជ្ញាធរ និងសមត្ថកិច្ចមកមើល ដើម្បីទទួលយកទៅប្រគល់អោយខាងស៊ីម៉ាក CMAC ចាត់ការ ។
លោក ហាង ហាក់បានប្រាប់ថាលោកភ្ជួរដីស្រែឆ្នាំ២០១៥នេះឃើញគ្រាប់កាំភ្លើង៨គ្រាប់ រីឯឆ្នាំ ២០១៤ ពេលភ្ជួរស្រែក៏ប្រទះឃើញគ្រាប់កាំភ្លើងជាច្រើនគ្រាប់ដែរ ហើយប្រគល់អោយសមត្ថកិច្ចយកទៅចាត់ការបន្ត ។ សំណូមពរដល់អាជ្ញាធរមេត្តាជួយស្នើរសុំដល់ក្រុមកំចាត់មីនជួយបោសសំអាតគ្រាប់មីននិងគ្រាប់កាំភ្លើងមិនទាន់ផ្ទុះផង ងាយស្រួលប្រជាពលរដ្ឋប្រកបរបរដាំដុះនិងបង្កបង្កើនផលដំណាំផ្សេងៗទៀត ៕
ព្រំសំ