បាត់ដំបង ៖ បុរសម្នាក់ត្រូវនគរបាលការិយលា័យព្រហ្មទ័ណ្ឌកំរិតធ្ងន់កសាងសំណុំរឿងរំលោភសេពសន្ថវៈបញ្ជូនទៅតុលាកានាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ចាត់ការតាមនិតិវិធី។
បុរសសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤នៅផ្ទះ ត្រង់ចំណុចភូមិបឹងធុង ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ។
ហេតុការណ៍វាយច្របាច់.ក រំលោភក្មេងស្រីប្រព្រឹត្តិកាលវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុងបរិវេណវត្ត តានី ស្ថិតក្នុងភូមិតានី ឃុំ ល្វា ស្រុកបវេល ខេត្តបាត់ដំបង។
នគរបាលការិយលា័យព្រហ្មទ័ណ្ឌកំរិតធ្ងន់បានអោយដឹងថាក្មេងស្រីរងគ្រោះមានឈ្មោះមមអាយុ៦ឆ្នាំភូមិតានី ឃុំ ល្វា ស្រុកបវេល ខេត្តបាត់ដំបង។បុរសសង្ស័យមានឈ្មោះឈុន ឡេវហៅត្រេនអាយុ២៩ឆ្នាំនៅភូមិបឹងធុងឃុំបឹងប្រាំស្រុកបវេលខេត្តបាត់ដំបង។
ប្រភពក្មេងលេងជាមួយក្មេងស្រីរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុពូត្រេនបានទិញទឹកក្រូចអោយឈ្មោះមមផឹករួចនាំនាងដើរចេញបាត់ដោយពួកខ្លួនបាត់ឈ្មោះមមយូឬពេកដើររកឃើញពូត្រេនស្រាតខោននោលគោកហើយឃើញក្មេងស្រីរងគ្រោះដេកស្រាតខោដែរក៏នាំគ្នាទៅប្រាប់មេភូមិ។
បុរសសង្ស័យមានឈ្មោះ ឈុន ឡេវ ហៅ ត្រេន បានសារភាពថា កាលពីឆ្នាំ២០០៧ខ្លួនបានចាប់ក្មេងស្រីម្នាក់រំលោភ កំពុងឃ្វាលគោនៅខេត្តតាកែវ ហើយបាន២ថ្ងៃក៏ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅពន្ធនាគាអស់ពេល៣ឆ្នាំ ។ ក្រោយពីចេញពន្ធនាគារខ្លួនបានមករស់នៅជាមួយឪពុកភូមិបឹងធុង ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ។
នៅខែកុម្ភៈឆ្នាំ២០១៤ខ្លួនបានចាប់រំលោភក្មេងស្រីម្នាក់មិនបានសម្រេចពេលចេញរាំធុងបាស់ពេលនោះក្មេងស្រីរងគ្រោះរើបំរាស់រត់ឯខ្លួនក៏រត់ចូលគុម្ពចេកសម្ងំដេកទាំងយប់លុះភ្លឺឡើងបានរត់ទៅនៅខេត្តប៉ៃលិន។នៅខែកក្កដាឆ្នាំ២០១៤ខ្លួនត្រឡប់ចូលមកភូមិវិញហើយបានទៅនៅវត្តតានីភូមិតានី ឃុំ ល្វា ស្រុកបវេល ខេត្តបាត់ដំបង។កាលពីកាលវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុងបរិវេណវត្ត តានី ខ្លួនឃើញពួកក្មេង ក៏បានទិញផ្លែដំបែកនិងមីកញ្ចប់អោយពួកវាស៊ី បន្ទាប់មកប្រាប់ពួកវាថាឯងនៅទីនេះស៊ិនពូនាំឈ្មោះមមទៅទិញទឹកក្រូចអោយផឹក។ពេលនាំនាងមមចេញផុតពីពួកក្មេងទាំងនោះខ្លួនបានចាប់នាំងរំលោភដោយសារក្មេងនេះរើបំរាស់ខ្លួនបានទះកំភ្លៀងនិងច្របាច់កកុំអោយស្រែកពេលរំលោភបានសម្រេចខ្លួនបានគេចខ្លួនទៅភូមិបឹងធុងឃុំបឹងប្រាំរំលងបាន២ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
សមត្ថកិច្ចនគរបាលបានអោយដឹងថាក្មេងស្រីរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ឯជនសង្ស័យត្រូវបញ្ជូនទៅតុលាកានាព្រឹកថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៤ចាត់ការតាមនិតិវិធី៕