0

យុវជន​ម្នាក់​បែក​ថ្នាំញៀន​ខឹង​សុំ​លុយ​ឪពុក​មិន​បាន​លួច​ដុត​ផ្ទះ​ឆេះ​អស់​សមត្ថកិច្ច​ឃាត់ខ្លួន​

យុវជន​ម្នាក់​បែក​ថ្នាំញៀន​ខឹង​សុំ​លុយ​ឪពុក​មិន​បាន​លួច​ដុត​ផ្ទះ​ឆេះ​អស់​សមត្ថកិច្ច​ឃាត់ខ្លួន​

បាត់ដំបង ៖ យុវជន​ម្នាក់​បែក​ថ្នាំញៀន​ខឹង​សុំ​លុយ​ឪពុក (​ពោះម៉ាយ​) មិន​បាន​លួច​ដុត​ផ្ទះ​ខ្លួនឯង​បណ្តាលអោយ​ឆេះ​បំផ្លាញ​ទ្រព្យ​អស់រលីង ក្រោយ​ពី​ការជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ពី​កម្លាំង​ជំនាញ​និង​ប្រជាពលរដ្ឋ សមត្ថកិច្ច​ឃាត់ខ្លួន​យុវ​ជនសង្ស័យ​ភ្លាម​ទៅកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង កាលពី​ម៉ោង​២​និង​៣០​នាទី​យប់ ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៥​ចំណុច​ភូមិ​ចំការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ។​

​លោក គឹម ប៊ុនធឿន នាយការិយាល័យ​បង្ការ ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​បាន​អោយដឹងថា ផ្ទះ​ដែល​ឆេះ​មាន​ទំហំ​៦​គុណ ៧ ម៉ែត្រ​សង់​ពី​ឈើ​ប្រក់​សង្ក័សី​ ​ផ្ទះ​ផ្ទាល់​ដី មាន​ម្ចាស់​ឈ្មោះ ជឹម សារ៉ាត់ អាយុ​៥៣​ឆ្នាំ ជា​មន្ត្រី​អនុរក្ស​ពន្ធនាគារ ចំណែក​យុវជន​បង្ក​ឈ្មោះ ច័ន្ទ រង្សី អាយុ​១៩​ឆ្នាំ​ត្រូវជា​កូន​ម្ចាស់ផ្ទះ ។ សម្ភារៈ​ខូចខាត​មាន​កង្ហា ២ គ្រឿង ទូរទស្សន៍ ១ គ្រឿង គ្រែ ២ គ្រឿង កៅអី ៣ គ្រឿង  ម៉ូតូ ១​គ្រឿង ខោ​អាវ​ជាច្រើន​កំប្លេរ និង​ចានឆ្នាំង​ដាំបាយ​មួយចំនួនទៀត ។​

​ឈ្មោះ ជឹម សារ៉ាត់ ម្ចាស់ផ្ទះ​បាន​ប្រាប់​សមត្ថកិច្ច​ថា តាំង​ពី​ប្រពន្ធ​ស្លាប់​បាត់​មិន​បាន​មើល​កូន​ដិតដល់ ព្រោះ​ខ្លួន​ជា​មន្ត្រីរាជការ​ទៅ​ធ្វើការ​ព្រឹកល្ងាច ទើប​បណ្តោយ​អោយ​កូនប្រុស​ដើរ​ផ្លូវខុស ចេះ​ប្រើប្រាស់​ថ្នាំញៀន ។ ពេល​វា​សុំ​ប្រាក់​មិនបាន វា​តែងតែ​រករឿង​រហូត ដល់​យប់​កើតហេតុ វា​សុំ​ប្រាក់​មិនបាន​ទៀត ទើប​វា​កំពុលមុខ​ហ៊ាន​ដុត​ផ្ទះ​ខ្លួន​ឯង​បែប​នេះ ។​

​គួរបញ្ជាក់​ថា សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​ដឹក​ទឹក ២ គ្រឿង​ជួយ​ពន្លត់ មិន​អោយ​ឆេះ​រាលដាល ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង ៕

2015_05_26b (1) 2015_05_26b (3)

2015_05_26d

Filed in: អគ្គិភ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment