0

ប្រកាស​តែងតាំង​លោក ហែម ឫទ្ធី នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន​

ប្រកាស​តែងតាំង​លោក ហែម ឫទ្ធី នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន​

​ប៉ៃលិន ៖ លោក ហែម ឫទ្ធី អតីត​ជា​ក្រុមប្រឹក្សា​ក្រុង​ប៉ៃលិន ត្រូវបាន​ប្រកាស​តែងតាំង​ជា​នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​លោក កើត សុធា គណៈ​អភិបាលខេត្ត​ប៉ៃលិន កាល​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២១​ខែ​ឧសភា ឆ្នាំ​២០១៥​នៅ​សាលាខេត្ត​ប៉ៃលិន​។​

​វត្តមាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​មាន​លោក ឡី ចាន់​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន លោកជំទាវ ជា លាភ អភិបាលរង លោក សៅ សារ៉ាត់ អភិបាលរង​ខេត្ត​ប៉ៃលិន​និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​ប៉ៃលិន​ជាច្រើនរូប​។​

​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បាន​សម្រេច​ប្រកាស​តែងតាំង​លោក ហែម ឫទ្ធី ជា​ប្រធាន​នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន​នេះ ដើម្បី​ដឹកនាំ​គ្រប់គ្រង​ការងាររដ្ឋបាល​សាលាខេត្ត​ប៉ៃលិន បន្ទាប់ពី​លោក​សៅ សារ៉ាត់​ប្រធាន​នាយក​រដ្ឋបាល​សាលាខេត្ត​ចាស់ បាន​ត្រូវ​ដំឡើង​តំណែង​ជា​អភិបាលរង​ខេត្ត​ប៉ៃលិន និង​បន្ទាប់មក​លោក មៀវ សា​ម៉ៃ ប្រធាន​នាយក​រដ្ឋបាល​ត្រូវបាន​ប្រកាស​អាយុ​ចូល​និវត្តន៍​កាលពី​ចុងឆ្នាំ​២០១៤​។

​លោក កើត សុធា បាន​មានប្រសាសន៍​សំណេះសំណាល​ផ្តែរ​ផ្តាំ​ដល់​មន្ត្រី​ក្នុង​ខេត្ត​ក្រុង​ស្រុក​និង​ផ្តាំផ្ញើ​រលោក ហែម ឫទ្ធី អោយ​ខិត្ត​ខំ​អនុវត្តន៍​សហការព​ង្រឹ​ង​ការងាររដ្ឋបាល​ផ្ទៃ​ក្នុង​ខេត្ត​ក្រុង ស្រុក ឃុំ​សង្កាត់​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​៕
​ដោយ សុខ កុសល​

2015_05_22 (2) 2015_05_22 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment