ខេត្តបាត់ដំបង ៖កម្លាំងនគរបាលស្រុករតនៈមណ្ឌលកសាងសំណុំរឿងរំលោភសេពសន្ថវៈបញ្ជូនបុរសសង្ស័យម្នាក់ទៅស្នងការដ្ឋានខេត្ត កាលព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ចាត់ការតាមផ្លូវច្បាប់ បន្ទាប់ឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី២០ ឧសភា ២០១៥ ស្ថិតនៅចំណុចភូមិបួរុន ឃុំត្រែង ស្រុករតនៈមណ្ឌល។
ហេតុការណ៍ចាប់រំលោភក្មេងស្រី ប្រព្រឹត្តឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅចំណុចភូមិបួរុន ឃុំត្រែង ស្រុករតនៈមណ្ឌល។
លោក រស់ លឹមស៊ឺន អធិការរងស្រុករតនៈមណ្ឌលបានឱ្យដឹងថា បុរសសង្ស័យឈ្មោះមាស សាម៉ុន អាយុ៦០ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំខាងលើ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះរ-ភ អាយុ១២ឆ្នាំ។
ស្ត្រីម្នាក់ឈ្មោះ គង់ គន្ធី អាយុ៣១ឆ្នាំ ជាម្តាយជនរងគ្រោះបានអោយដឹងថាពួគគាត់មានជីវភាពលំបាកទើបត្រលប់មកពីស្រុកថៃ នៅរសៀលថ្ងៃទី៤ ខែឧសភាឆ្នាំ២០១៥ ដោយមានការខ្វះខាតបានប្រើកូនស្រីតូច២នាក់ទៅរកបេះបន្លែ ពួកនាងក៏យកបន្លែមកស្លហូបដូចមិនមានរឿងអ្វីកើតឡើងទេ ។ លុះថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៥កូនស្រីម្នាក់ទៀតអាយុ៩ឆ្នាំត្រូវជាប្អូនក្មេងស្រីរងគ្រោះបានប្រាប់ថាឈ្មោះ រ-ភ ត្រូវពូឈ្មោះមាស សាម៉ុនចាប់រំលោភនៅក្រោមដើមស្វាយខាងក្រោយផ្ទះ ។ ក្រោយពីបានដឹងរឿងខ្លួនក៏ដាក់បណ្តឹងអោយនគរបាលនាំខ្លួនយកទៅសាកសួរ ។
ជនសង្ស័យឈ្មោះ មាស សាម៉ុន បានសារភាពថា ខ្លួនពិតជាបានបំពារបំពានទៅលើផ្លូវភេទក្មេងស្រីនោះមែនដោយមានការព្រមព្រៀងជាមួយគ្នា ។
បច្ចុប្បន្នក្មេងស្រីរងគ្រោះ ត្រូវបានខាងមន្ទីរសង្គមកិច្ចយកទៅបញ្ចូលតាមមណ្ឌលហើយ ៕