ខេត្តព្រះវិហារ ៖ ឈ្មោះ ភ័ណ្ឌ យកឈ្មោះក្រុមហ៊ុនទ្រីភាព កាងសិប្បកម្មជាច្រើនកន្លែងអោយកាប់ឈើយ៉ាងអណាធិបតេយ្យ ក្នុងតំលៃ៨ពាន់ដុល្លានិងធ្វើអោយប្រជាពលរដ្ឋយោធាជួបការលំបាកជាខ្លាំង នៅចំណុចភូមិត្រពាំងគល់ ឃុំអូរជុញ ស្រុកជាំក្សាន្ត ។
តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ បានអោយដឹងថា សិប្បកម្មមួយចំនួនត្រូវក្រុមហ៊ុនបានប្រមូលចូលផ្តុំគ្នាក្នុងព្រៃ ហើយប្រជាពលរដ្ឋកាប់ឈើលក់អោយសិប្បកម្មផ្សេង (ក្រៅពីសិប្បកម្មដែលក្រុមហ៊ុនប្រមូលផ្តុំ) ត្រូវគេតាមចាប់ទាំងអស់ ។
ប្រភពពីម្ចាស់សិប្បកម្មក្រៅក្រុមហ៊ុនបានអោយដឹងថា តាំងពីមានក្រុមហ៊ុនដាក់ចូលក្នុងស្រុកជាំក្សាន្តមកពួកគាត់ពិបាករកស៊ី ដោយខាងក្រុមហ៊ុនគាបសង្កត់មិនអោយទិញឈើផ្តេសផ្តាស់ ពេលប្រជាពលរដ្ឋយកមកលក់គឺគេមកចាប់ដល់ផ្ទះ ។
ប្រភពពីម្ចាស់សិប្បកម្មនៅក្រោមការគ្រប់គ្រងលោកភ័ណ្ឌបានអោយដឹងថាពួកគាត់ធ្វើសិប្បកម្មរយៈពេល៤ខែមកហើយ ដោយមានកិច្ចសន្យាបង់ប្រាក់ជូនលោក ភ័ណ្ឌ តំណាងក្រុមហ៊ុនទ្រីភាពចំនួន៨ពាន់ដុល្លា តែការបង់បានត្រឹមតែ៤ពាន់ដុល្លា ។ ពីមុនធ្លាប់មានអ្នកកាសែតចូលមកដែរ ដោយភ័យខ្លាចអ្នកកាសែតផ្សាយពួកខ្លួន ក៏និយាយអង្វរសុំជូនថ្លៃបាយទឹកគាត់ ដើម្បីរាប់អានគ្នា ព្រោះរកស៊ីកាប់ព្រៃមិនពេញច្បាប់ និងមិនទាន់រួចថ្លៃជូនលោកភ័ណ្ឌ ។ ប៉ុន្តែក្រោយមក ពេលអ្នកកាសែតចូលមក ត្រូវលោក ភ័ណ្ឌ គំរាមឈប់អោយចូលមកតំបន់នេះទៀត បើមិនដូច្នេះគាត់និងប្តឹងអាវុធហត្ថមកចាប់ខ្លួន ។
ប្រភពពីយោធាបានអោយដឹងថា តាំងពីលោក ភ័ណ្ឌ កាងសិប្បកម្មមកក៏មានសិប្បកម្មមេដាក់នៅក្រោយវរៈ ៣៩៣ មួយកន្លែងផងដែរ ហើយមន្ត្រីយោធាធ្វើដំណើរចេញចូលឆ្លងកាត់ត្រូវបានគេហាមឃាត់ ។ ទីតាំងយោធា កូនចៅជាយោធាមិនអាចចេញចូលបាន បែរជាបុគ្គលម្នាក់មិនមែនជាមេបញ្ជាការមកគ្របដណ្តប់ ធ្វើអោយឥទ្ធិពលយោធាធ្លាក់ចុះ ។ ជាការពិតណាស់ លោក ភ័ណ្ឌ ធ្លាប់និយាយថា ខ្លួនបានចាប់អ្នកកាសែត ២ នាក់ដាក់គុកហើយ គាត់គ្មានមនោសញ្ចេនាជាមួយអ្នកកាសែតទេ អ្នកកាសែតអាងក្រាសប៉ុនបាតដៃ ដើរសុំប្រាក់គេតើមានអ្វីអស្ចារ្យ? ។
តាមប្រភពពីអ្នកកាសែតមួយចំនួនបានអោយដឹងថា ពេលពួកគាត់ចូលទៅដល់តំបន់គ្រប់គ្រង របស់លោក ភ័ណ្ឌ ដែលមានសិប្បកម្មជាច្រើនកន្លែង និងមានជនជាតិវៀតណាម រស់នៅធ្វើសិប្បកម្មពេញព្រៃ ត្រូវបានលោកភ័ណ្ឌទូរស័ព្ទហៅអោយចេញមកក្រៅ ដើម្បីបង្អាក់ដំណើរ និងការប្រម៉ាញ់រូបភាព និងជូនថ្លៃសាហ៊ុយសាំងរថយន្តខ្លះផងដែរ ។
តើពេលនេះសមត្ថកិច្ចជំនាញនិងស្ថាប័នពាក់ព័ន្ធគួរចុះពិនិត្យទីតាំងទាំងនេះ ដើម្បីពិនិត្យមើលតើមានសិប្បកម្មខុសច្បាប់មែនឬអត់? មានការហាមឃាត់យោធាដើរកាត់ក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនអត់? តើមានជនជាតិវៀតណាមស្នាក់នៅដើម្បីធ្វើសិប្បកម្មមែនអត់ ៕