តាមប្រភពព័ត៌មានឱ្យដឹងថា ទំនិញគេចពន្ធដឹកជញ្ជូននាំចូលតាមច្រកក្នុងភូមិសាស្ត្រ ខ្សែបន្ទាត់ព្រំដែនឈរជើងរបស់ លោក ហាំ វណ្ណៈ ជាមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ ទាំងថ្ងៃទាំងយប់ ។ ដោយ ឡែក លោក ហាំ វណ្ណៈ មេបញ្ជាការនគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ ៨៩១ បានឃុបឃិតឱ្យមានការ នាំចូលបទល្មើសទំនិញគេចពន្ធ ដែលកំពុងធ្វើឱ្យបាត់ចំណូលចូលថវិការដ្ឋ។
ប្រភពព័ត៌មាន ផ្ទៃក្នុងឱ្យដឹងថា ចាប់ពីចំណុចមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រហូតដល់ ច្រកអូរល្ហុង ក្នុងភូមិសាស្ត្រខាងត្បូងផ្លូវ ជាតិលេខ ៥ គឺលោក ហាំ វណ្ណៈ បានបណ្តាក់រាយកូនចៅតាមច្រកចេញចូល តាមបន្ទាត់ព្រំដែន ដូចជា លោក ណុល ម៉ាប់ ហៅ ស្តេចខ្លាធំ បុរសមាឌធំខ្មៅម្នាក់នេះជាមេប៉ុស្តិ៍ប្រចាំច្រកដើមពោធិ៍ មានបើកដៃអោយពលករខ្មែ រលួចឆ្លងដែនខុសច្បាប់ផងដែរ ។ ដូចជា ទីតាំងឈរជើងរបស់នគរបាលការពារ ព្រំដែនគោកលេខ៨៩១ នៅចំណុច ខាងត្បូងផ្លូវជាតិលេខ ៥ ក្រោមការគ្រប់គ្រង និងបញ្ជាផ្ទាល់ដោយលោក ហាំ វណ្ណៈត្រូវបានគេរាយការណ៍ មានសកម្មភាពឃុបឃិត ជាមួយឈ្មួញនាំទំនិញគេចពន្ធ ។
នៅចំណុចច្រកបុរីថ្មី ស្ថិតក្នុងភូមិអូរជ្រៅ ក្រុងប៉ោយប៉ែតច្រកនេះគ្រប់គ្រងដោយលោក ភោគ វិបុល បុរសមុខប្រជាប្រិយមានរហស្សនាមថាផ្ការីកគ្រប់រដូវ ច្រកមួយនេះគេអាចនិយាយបានថា ជាប៉ុស្តិ៍ក្តៅលេខ១ សម្រាប់វរៈការពារព្រំដែនគោកលេខ៨៩១ ពីព្រោះលោក ភោគ វិបុល មានជំនាញខាងកាប់ដាវក្នុងការនាំទំនិញល្អៗ គេចពន្ធចូលដូចជាហ្គាសគេចពន្ធជាដើម ។
គួររំលឹកផងដែរថាឈ្មោះ ភោគ វិបុល នេះគឺបានធ្លាប់នាំទំនិញឆ្លងដែន ដែលត្រូវបានមន្ត្រីជំនាញនានា ចុះចាប់និងទប់ស្កាត់ ជាច្រើនដង ដូចជាចុងអង្ករសត្វមាន់រស់ ធុងហ្គាសតាមអំពើចិត្ត ហើយធ្លាប់ត្រូវបានមន្ត្រីជំនាញចុះ ចាប់ជាច្រើនលើកច្រើនសាមកហើយ។
បើទោះជាមានការបង្ក្រាបជាច្រើនផងក៏ដោយក៏គេឃើញលោក ភោគ វិបុល កាន់តែប្រព្រឹត្តិបទល្មើសលើសដើម ទៅទៀតដោយគ្មានញញើតច្បាប់ឡើយ ។
ច្រករបៀងមួយទៀតគឺច្រកដើមអង្គ្រង ដែលគ្រប់គ្រងដោយលោក សុខ គឿនដែលជាកូនចៅ លោក ភោគ វិបុល មានជំនាញខាងនាំសត្វមាន់រស់ និងស៊ុតមាន់ទាខុសច្បាប់ជង្គង់មាន់ខុសច្បាប់ និងបក្សាបក្សីគ្រប់ប្រភេទ ពីប្រទេសថៃចូលទឹកដីខ្មែរ គ្មានការត្រួតពិនិត្យពីមន្ត្រីពេទ្យសត្វឡើយ ។
ការរត់ពន្ធ ទំនិញដ៏ច្រើន សន្ធឹកសន្ធាប់ដែល គ្មានវិធានការទប់ស្កាត់ពីប្រធានអង្គភាព លោក ហាំ វណ្ណៈ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បែបនេះគឺបានធ្វើឱ្យ រដ្ឋបាត់ចំណូលពន្ធជាច្រើនលានដុល្លារក្នុង ១ខែៗចូលថវិកាជាតិ។ ក្រៅពីការឃុបឃិតឱ្យឈ្មួញនាំចូលទំនិញ គេចពន្ធនិងជាច្រករបៀងនាំចេញ ពលករទៅប្រទេសថៃកន្លងមកលោក ហាំ វណ្ណៈ ត្រូវបានគេ រាយការណ៍ថា មានការឃុបឃិតចាក់ដីមាត់អូរពុះដែនលក់ផងដែរ។ ហើយដីមាត់អូរព្រំដែន ដែលមន្ត្រីនគរបាល នៃវរនគរបាល ការពារព្រំដែន គោកលេខ ៨៩១ ឃុបឃិតគ្នា លក់ឱ្យប្រជាពលរដ្ឋ មានទីតាំងនៅខាងលិច ប៉ុស្តិ៍បុរីថ្មី ក្នុងភូមិអូរជ្រៅ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ មានប្រវែង១៨៧ម៉ែត្រ គុណ២៥ម៉ែត្រ មួយល្វែងលក់ក្នុងតម្លៃ២៥០០ដុល្លារ ។ បញ្ហានេះក្រសួងពាក់ព័ន្ធ គួរតែចាត់ វិធានការជាបន្ទាន់ទៅ លើបុគ្គល ហាំ វណ្ណៈ ៕