0

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែង​សារ​ចូលរួម​រំលែក​ទុក្ខ​និង​ថ្នាក់ដឹកនាំ​កំពូលៗ​ផ្តល់​ថវិការ​ដល់​ក្រុមគ្រួសារ​អ្នកស្លាប់ និង​អ្នករបួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ស្វាយរៀង

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែង​សារ​ចូលរួម​រំលែក​ទុក្ខ​និង​ថ្នាក់ដឹកនាំ​កំពូលៗ​ផ្តល់​ថវិការ​ដល់​ក្រុមគ្រួសារ​អ្នកស្លាប់ និង​អ្នករបួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ស្វាយរៀង

​ស្វាយរៀង ៖ បន្ទាប់ពី​ទទួល​ព័ត៌មាន​រវាង​ឡានក្រុង ដឹក​អ្នកដំណើរ​ពី​វៀតណាម បើក​មក​ភ្នំពេញ បុក​ជាមួយ​រថយន្ត​ទួរីស ដឹក​កម្មករ​រោងចក្រ  បណ្ដាលឲ្យ​ស្លាប់ ២០​នាក់​និង​របួស​១៧​នាក់ កាល​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៥​លើ​ផ្លូវជាតិ​លេខ​១ នៅក្នុង​ភូមិ​ដើម​ពោធិ៍ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោទ៍ ខេត្ត​ស្វាយរៀង ។ សម្តេច​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី បាន​ថ្លែង​សារ​ចូលរួម​រំលែក​ទុក្ខ​និង​ថ្នាក់ដឹកនាំ​កំពូលៗ​ផ្តល់​ថវិការ​ដល់​ក្រុមគ្រួសារ​អ្នកស្លាប់ និង​អ្នករបួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។​

​របាយការណ៍​ដដែល បានបង្ហាញ​ថា មូលហេតុ​ដែល​បណ្តាលឲ្យ​កើតមាន​គ្រោះថ្នាក់​ដ៏​រន្ធត់​នោះ មក​ពី​ឡានក្រុង ដឹក​អ្នកដំណើរ​ពី​ប្រទេស​វៀតណាម ក្នុងទិសដៅ​ចូលមក​ភ្នំពេញ បាន​បើក​ក្នុង​ល្បឿន​លឿន ហើយ​វ៉ា​ជែង រថយន្ត​ជាច្រើន​ទៀត បណ្តាល​ឲ្យ​បុក​ឡាន​ដឹកក​ម្មករ​រោងចក្រ ដែល​បើក​បញ្ច្រាសទិស​គ្នា​។ កម្មករ​រងគ្រោះ​ទាំងនោះ ធ្វើការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេន ក្នុង​ក្រុង​បាវិត ជាប់​ព្រំដែន​វៀតណាម​។ ក្រោយ​កើតហេតុ​ភ្លាមៗ តៃកុង​ឡានក្រុង​ដឹក​អ្នកដំណើរ​វៀតណាម​-​ភ្នំពេញ ត្រូវបាន​ឃាត់ខ្លួន​។​

​សាក្សី​បានឲ្យដឹងថា ឡានក្រុង​ដឹក​អ្នកដំណើរ​ភ្នំពេញ​-​វៀតណាម បាន​វ៉ា​ជែង​ជាមួយ​ឡាន​ម៉ូតូ​ជាច្រើន​គ្រឿង​ក្នុង​ល្បឿន​លឿន ហើយ​ឆ្លង​គំនូស​ចូល​ផ្លូវ​ម្ខាង​ទៀត បុក​ជាមួយនឹង​ឡាន​ទួរីស ដឹក​កម្មករ តែម្តង  ​បណ្តាលអោយ​រថយន្ត​ទួរីស​ក្រឡាប់​ខូច​ន​ខ្ទេចខ្ទី​និង​បង្ក​ឲ្យស្លាប់ និង​របួស​អ្នកជិះ​សរុប ៣៧ នាក់​។
​បន្ទាប់ពី​ទទួល​ព័ត៌មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​ថ្លែង​សារ​ផ្ទាល់មាត់​ចូលរួម​រំលែក​ទុក្ខ​រួចមក ថ្នាក់ដឹកនាំ​កំពូលៗ បាន​ផ្តល់​អំណោយ​ដល់​ក្រុមគ្រួសារ​អ្នកស្លាប់ និង​អ្នករបួស​ក្នុង​គ្រោះថ្នាក់​នោះ ៕

 

vn15 vn14 vn13 vn12

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment