0

អាវុធហត្ថ​ស្រុក​ប​វេល និង​ខេត្ត​ឃាត់ខ្លួន​បុរស ៤ នាក់ បាន​បន្តបន្ទាប់​និង​ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក ២៣ កញ្ចប់​ស្មើ​ទម្ងន់ ២៤,១២ ក្រាម​

អាវុធហត្ថ​ស្រុក​ប​វេល និង​ខេត្ត​ឃាត់ខ្លួន​បុរស ៤ នាក់ បាន​បន្តបន្ទាប់​និង​ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក ២៣ កញ្ចប់​ស្មើ​ទម្ងន់ ២៤,១២ ក្រាម​

បាត់ដំបង ៖ អាវុធហត្ថ​ស្រុក​ប​វេល និង​ខេត្ត​ឃាត់ខ្លួន​បុរស ៤ នាក់ បាន​បន្តបន្ទាប់​និង​ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក ២៣ កញ្ចប់ ស្មើ​ទម្ងន់​២៤,១២​ក្រាម ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៥ ។​

​ករណី​ទី ១ អាវុធហត្ថ​ស្រុក​ឃាត់ខ្លួន​បុរស​ម្នាក់ ជនជាតិ​វៀតណាម​ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន ១០ កញ្ចប់​មាន​ទម្ងន់​ស្មើរ ១,៦២ ក្រាម កាលពី​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​១៤ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ទំនប់​ទឹក ឃុំ​ប​វេល ស្រុក​ប​វេល ខេត្ត​បាត់ដំបង និង​បញ្ជូន​មក​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​បាត់ដំបង ។​

​ករណី​ទី​២ អាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​បុរស ៣ នាក់​ជន​ខ្មែរ​ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន ១៣ កញ្ចប់​មាន​ទម្ងន់​ស្មើ ២២,៥០ ក្រាម​    ​កាល​រសៀល​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​ភូមិ​ទួល​តា​ឯក​សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង និង​នៅ​ភូមិ​វត្ត​រំដួល សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ។​

​មន្ត្រី​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បានអោយដឹងថា បុរស​ដែល ឃាត់ខ្លួន​ទី​១ ឈ្មោះ សុខ ឡា​ញ់ ហៅ ប៊ែរ អាយុ​៣៥​ឆ្នាំ ជនជាតិ​វៀតណាម​ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​១០​កញ្ចប់ មាន​ទម្ងន់​ស្មើរ​១,៦២​ក្រាម ។ ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​បាន​ចំណាយ​ប្រាក់​៤០​ម៉ឺន​រៀល ទិញ​ថ្នាំញៀន​ពី​ឈ្មោះ នេ​ត ណុ​យ ភេទ​ប្រុស​អាយុ ៣៧​ឆ្នាំ​ជនជាតិ​ខ្មែរ នៅ​ក្រុង​បាត់ដំបង ។ ទី​២ ឈ្មោះ នេ​ត ណុ​យ ភេទ​ប្រុស​អាយុ ៣៧ ឆ្នាំ​មាន​ទីលំនៅ​ភូមិ​វត្ត​រំដួល សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ឃាត់ខ្លួន​នៅ​ផ្ទះជួល កាល​រសៀល​ថ្ងៃ​ទី ១៥ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​ភូមិ​សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ។ ទី​៣ ឈ្មោះ ហេង បណ្ឌិត អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​តន់ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​និង​ទី​៤ ឈ្មោះ ដា ចន្ថា អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ​រស់នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង ទី​៣ និង​ទី​៤​ឃាត់ខ្លួន​នៅ​ផ្ទះ​ឈ្មោះ​ នេ​ត ណុយ​ ​សមត្ថកិច្ច​ដកហូត​បា​ន ថ្នាំញៀន​ម៉ា​ទឹកកក​បន្ថែម ១៣ កញ្ចប់ ស្មើ​ទម្ងន់ ២២,៥០ ក្រាម សម្ភារៈ​វេច​ខ្ចប់​មួយចំនួន​ ​ជញ្ជីង​ថ្លឹង ១ និង​ទូរស័ព្ទដៃ​ចំនួន ៥ គ្រឿង ។ ដូច្នេះ​ថ្នាំញៀន​ម៉ា​ទឹកកក​សរុប មុន​ក្រោយ មាន​ចំនួន​២៣​កញ្ចប់ មាន​ទម្ងន់​ស្មើ ២៤,១២ ក្រាម ។​

​បុរស ៤ នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក ២៣ កញ្ចប់ មាន​ទម្ងន់​ស្មើ ២៤,១២ ក្រាម ត្រូវ​កម្លាំង​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កសាង​សំណុំរឿង ពី​បទ​ជួញដូរ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​បញ្ជូនទៅ​តុលាការ នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៥ ចាត់ការ​តាម​និតិ​វិធី ៕
​សុខ កុសល់​

 

2015_05_18a (2) 2015_05_18a (1)

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment