បាត់ដំបង ៖ ផ្ទះ១ខ្នងត្រូវភ្លើងចង្ក្រានរាលឆេះខ្ទេចគ្មានសល់ ពេលម្ចាស់មិននៅទៅដេកផ្ទះកូនក្មួយ កាលពីម៉ោង២៣:៣០នាទីយប់ថ្ងៃទី០៨ខែឧសភាឆ្នាំ២០១៥ ត្រង់ចំណុចក្រុមទី១ ស្ថិតនៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
តាមប្រភពសមត្ថកិច្ច លោក ហុង មុនី នាយផ្នែកនគរបាលព្រហ្មទ័ណ្ឌស្រុកមោងឬស្សីបានអោយដឹងថា ផ្ទះដែលឆេះជាផ្ទះតៀមទំហំ ៤មx៧ម ធ្វើអំពីស័ង្កសីជញ្ជាំងស័ង្កសី ខូចខាតផ្ទះស្រុង បំផ្លាញសម្ភារ: អង្ករ ៥០kg ម៉ាស៊ីនកាណូត០១គ្រឿង ប្រាក់ខ្មែរ ៣៥០០០០រៀលប្រាក់បាត១៦០០បាត និងមានម្ចាស់ឈ្មោះ ហែម សារឿន ភេទស្រី អាយុ៦៣ឆ្នាំចាស់ជរា និងមានកូនក្មួយ ៣ នាក់ រស់នៅជាមួយក្នុងផ្ទះកើតហេតុភូមិដូនទ្រី ឃុំជ្រៃ ស្រុកងឫស្សី ។
ប្រភពពីម្ចាស់ផ្ទះបានអោយដឹងថា មុនពេលកើតហេតុគាត់បាននាំគ្នាទៅដេកផ្ទះក្មួយក្នុងភូមិព្រោះផ្ទះគាត់នៅឆ្ងាយពីភូមិ ដោយមិនបានពន្លត់ភ្លើងចង្ក្រាន លុះកណ្តាលអធ្រាតសង្ស័មានខ្យល់វាយបក់ភ្លើងចង្ក្រានបង្កអោយឆេះតែម្តង ។ ក្រោយទទួលដំណឹងមកដល់ភ្លើងឆេះផ្ទះសន្ធោរសន្ធៅ នាំគ្នាពន្លត់មិនទាន់ដោយទឹកពាងក៏មានតិច ហើយយកអ្វីក៏មិនបាន ។
សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អោយមានការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គីភ័យ ព្រោះរដូវនេះជារដូវក្តៅមានខ្យល់ ដូច្នេះមុនពេលទៅណាមកណាចូរពន្លត់ភ្លើងតានធូបភ្លើងចង្ក្រានជាមុនសិន ដើម្បីការពារអគ្គីភ័យកើតដោយយថាហេតុ ៕