0

ឈ្មួញ​ឈើ ឈ្មោះ វិសាល មេការ​ក្រុមហ៊ុន ទ្រី ភាព នៅ​ខេត្ត​រតនគិរី ដើរ​បំផុសបំផុល​ប្រជាពលរដ្ឋ និង​ទិញ​ឈើ​អានាធិបតេយ្យ

​ឈ្មូញ​ឈើឈ្មោះ វិសាល ជា​មេការ ឱ្យ​ក្រុមហ៊ុន ទ្រី ភាព ហើយ​ជា​អ្នក​កាន់​លុយ​សម្រាប់​ការទូទាត់​ទិញ ឈើ​ប្រណីត ឬ​បើក​របប​ឱ្យ​សមត្ថកិច្ច​និង​មន្ត្រី ពាក់ព័ន្ធ​ឱ្យ​ក្រុមហ៊ុន ទ្រី ភាព ទៅ​ប្រើប្រាស់​សម្រាប់​ផល ប្រយោជន៍​។​
​ដោយឡែក​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព ដែល​មាន​មេការ​ឈ្មោះ វិសាល និង​ជា​អ្នកចាត់ចែង​កាន់​ការងារ​លុយកាក់ បាន​បង្កើត​ទីតាំង​ស្តុក​ឈើ​ដ៏​ធំ​មួយ​កន្លែង​នៅ​ក្បែរ​ច្រក​ព្រំដែន​ អន្តរជាតិ អូរយ៉ាដាវ ក្នុងភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ដើម្បី​ងាយស្រួល​ដឹកជញ្ជូន​ទៅ​លក់​នៅ​វៀតណាម​ហើយ​ទីតាំង​ស្តុក​ឈើ​ដ៏​ធំ មួយ​នេះ ចាំ​ប្រមូល​ទិញ​ពី​ឈ្មួញ​កណ្តាល ឬ​ឈ្មួញ​តូចតាច​ទាំងយប់​ទាំង​ថ្ងៃ​មាន​ប៉ុន្មាន​ទិញ​ទាំង​អស់​ដោយ​លោក​វិ សាល ចាំ​ទូទាត់​លុយកាក់​។​

​ការកាប់បំផ្លាញ​ព្រៃឈើ​នៅតាម​តំបន់​ព្រៃ​ ការពារ​ព្រៃ​សហគមន៍​ជាពិសេស​នៅ ដែនជម្រកសត្វព្រៃ​លំផាត់ និង​ព្រៃ​សហគមន៍​របស់​ជនជាតិ​ភាគតិច​នៅ​ស្រុក​វ៉ឺ​ន​សៃ ត្រូវ​បាន​កាប់​បំផ្លាញ​យ៉ាង​វិនាស​ហិនហោច ដោយសារតែ​ការ​បំផុស​ពី​ឈ្មួញកណ្តាល​មួយចំនួន ។
​ក្រុមហ៊ុន ទ្រី ភាព ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុង​ការប្រមូលទិញ​ឈើ​ដែល​បានមកពី​ការបង្ក្រាប របស់​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​។ ជន​រកស៊ី​ឈើ​ឈ្មោះ​សាល បាន​ចាត់តាំង​បណ្តាញ​ឱ្យ​ចាំ​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​ប្រជាពលរដ្ឋ​និង ឈ្មួញ​តូចតាច​នៅតាម​បណ្តា​ស្រុក ដើម្បី​ដឹក​ជញ្ជូន​យក​មក​ស្តុក​ទុក​នៅ​ឃ្លាំង​ដ៏​ធំ​នៅ​ក្បែរ​ច្រក​ព្រំដែន អន្តរជាតិ​អូរយ៉ាដាវ​។
​ការប្រមូលទិញ​ឈើ​ប្រណីត​ដែល​គ្មាន​ប្រភាព​ច្បាស់លាស់ ភាគច្រើន​ជា​ឈើ​ដែល​បានមក​ពី​ការកាប់បំផ្លាញ​នៅតាម​ព្រៃ​សហគមន៍ ដែនជម្រកសត្វព្រៃ​លំផាត់ នៅ​ទូទាំង​ខេត្ត​រតនគិរី ហាក់ដូចជា​ការលើកទឹកចិត្ត​ឱ្យ​ឈ្មួញ​តូចតាច​និង​ប្រជាពលរដ្ឋ​កាប់​បំផ្លាញ ព្រៃឈើ​យ៉ាង​វិនាស​ហិនហោច ដូច​ដែល​ប្រជាពលរដ្ឋ​មួយចំនួន​បាន​លើកឡើង​ថា​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព បាន​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ​ជាមួយ​ឧក្រិដ្ឋកម្ម​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង ខេត្ត​រតនគិរី ។​
​មេការ​ឈ្មោះ​វិសាល​របស់​ក្រុមហ៊ុន ទ្រី ភាព ដ៏​មាន​ឥទ្ធិពល​ប្រចាំ​ខេត្ត​រតនគិរី កំពុង យក​លុយ​យក​ទៅ​បើក​ប្រាក់ខែ ជូន​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ដែល​ជួយ​សម្របសម្រួល​សម្រាប់ ការដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​របស់​ក្រុមហ៊ុន ទ្រី ភាព និង​ដើម្បី​ការពារ​មុខ​ជំនួញ​ប្រមូល​ទិញ​ឈើ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment