បាត់ដំបង ៖ អាវុធហត្ថក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ជួញដូរថ្នាំញៀន៣កញ្ចប់ទំងន់១,៤១ក្រាមនិងសម្ភារៈបញ្ជូនទៅតុលាកាចាត់ការតាមនិតវិធីនារសៀលថ្ងៃទី៩ខែឧសភាឆ្នាំ២០១៥។
ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង១៧និង៣០នាទីរសៀលថ្ងៃទី០៨ខែឧសភាឆ្នាំ២០១៥ នៅត្រង់ចំណុចផ្ទះជួលក្រុម៤ ភូមិរំចេក១សង្កាត់រតនៈក្រុងបាត់ដំបង។
លោក សំ វិឡុង មេបញ្ជាការរងអាវុធហត្ថក្រុងបាត់ដំបងបានអោយដឹងថា ក្រុមជនសង្ស័យដែលឃាត់ខ្លួនមានទី១.ឈ្មោះម៉ាង ប៊ុនរិទ្ធ ហៅតាក់ ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅព្រែកខ្ពប ឯកភ្នំខេត្តបាត់ដំបង។ទី២.ឈ្មោះជិន វិចិត្រ ភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅព្រែកកញ្ជ្រែង ឯកភ្នំ។ទី៣.សុខ យ៉ា ភេទស្រីអាយុ២៧ឆ្នាំ ភូមិជ្រៃក្រឹម ស្រុកក្រវាញ ខេត្តពោធិសាត់ ។ ទី៤.ឈ្មោះយឿង សាវន្ត័ ភេទស្រីអាយុ២៦ឆ្នាំភូមិក្តុលដូនទាវសង្កាត់ក្តុលក្រុងបាត់ដំបង ។ ទី៥.ឈ្មោះជុំ ម៉ីម៉ី ភេទស្រី អាយុ១៩ឆ្នាំទីលំនៅមិនប្រាកដ ។ វត្ថុតាងដែលដកហូតបានមានថ្នាំញៀនក្រាមសចំនួន៣កញ្ចប់ទំងន់១,៤១ក្រាម ទូរសព្ធ័៤គ្រឿង ម៉ូតូ១គ្រឿង ។
ក្រុមសង្ស័យបានសារភាពថា ពួកគេទិញថ្នាំញៀនមកចែកចាយចែកចាយអ្នកប្រើប្រាស់ប្រាកដមែន ៕