0

ក្រុមការងារ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ផ្ទុក​មេរោគ​អេដស៏ និង​ពិនិត្យ​ផ្លូវ​ក្នុង​ឃុំ​រកា​

ក្រុមការងារ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ផ្ទុក​មេរោគ​អេដស៏ និង​ពិនិត្យ​ផ្លូវ​ក្នុង​ឃុំ​រកា​

​បាត់ដំបង​៖​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួង​សារ​ធា​រណ​ការណ៍​និង​ដឹកជញ្ជូន លោក ច័ន្ទ សុផល អភិបាលខេត្ត​និង​លោក ខាន់ ម៉ា​ណេរ ប្រធាន​មន្ទីរ​សារ​ធា​រណការ និង​ដឹកជញ្ជូន​ខេត្ត​បាត់ដំបង បាន​ដឹកនាំ​កម្លាំង​ក្រុមការងារ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ ផ្ទុក​មេរោគ​អេដស៏ និង​ពិនិត្យ​ផ្លូវ​ក្នុង​ឃុំ​រកា​ស្រុក​សង្កែ នា​រសៀល​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៥ ។​

​ឯកឧត្តម លឹម ស៊ីដេនី​ន រដ្ឋលេខាធិការ​ក្រសួង​សារ​ធា​រណ​ការណ៍ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ទៅកាន់​ប្រជាពលរដ្ឋ​ចំនួន​២៨០​នាក់ ដែល​មាន​ផ្ទុក​មេរោគ​អេដស៏​ថា ជម្ងឺអេដស៏​បាន​កើតឡើ​ង​នៅ​ប្រទេស​កម្ពុជា សម័យ​អ៊ុនតាក់ UN ហើយក៏​បាន​សាបរលាប​ទៅវិញ​ជា​បណ្តើរៗ ម្យ៉ាងទៀត អ្នក​ផ្ទុក​មេរោគ​អេដស៏​ខ្លះក៏​បាន​រស់រាន្ត​មានជីវិ​ត​ដល់​សព្វថ្ងៃនេះ តែ​ផ្ទុយទៅវិញ ជា​អកុសល​មេរោគ​អេដស៏​នេះ បាន​ធ្លាក់​មកដល់​ឃុំ​រកា​ជាថ្មី ធ្វើអោយ​មាន​ការភ្ញាក់ផ្អើល​ជាខ្លាំង ។ ទោះជា​យ៉ាងណា បងប្អូន​ដែល​កើត​មេរោគ​អេដស៍​នេះ​កុំ​អស់​សង្ឍឹម ដោយ​បច្ចុប្បន្ន មាន​ថ្នាំ​ពន្យា​ពេល​សង្គ្រោះ​អោយ​បងប្អូន​រស់​បាន​យូរ ចំណែក​សេចក្តីស្លាប់​ខ្លះ វា​កើត​លឿង​ជា​ង​អ្នក​មាន​ជម្ងឺ​ទៅទៀត ជា​ពិសេស​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ។​

​នៅក្នុង​ឱកាស​សួរសុខទុក្ខ ក្រុម​ការងារ​បាន​នាំ​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៨០​នាក់ ក្នុង​ម្នាក់​ទទួលបាន​ទឹកដោះគោ​១​កេះ​និង​ទឹកស៊ីអ៊ីវ ១ យួរ ផងដែរ ។​

​បន្ទាប់​ពី​សួរ​សុខ​ទុក​ប្រជាពលរដ្ឋ​រួច ក្រុម​ការងារ​បាន​ពិនិត្យ​ផ្លូវ​ចំនួន​២​ខ្សែ ដែល​កំពុង​ស្ថាបនា​ក្នុងនោះ ផ្លូវ​លេខ​១៥៤H1​មាន​ទទឹង ៦ ម៉ែត្រ ប្រវែង​៤៩០០​ម៉ែត្រ គម្រោង​ក្រាល​កៅស៊ូ​ត​ភ្ជាប់​ពី​ផ្លូវ​១៥១bb2 និង​ផ្លូវ​លេខ​១៥៤H2 មាន​ទទឹង​៩​ម៉ែត្រ​ប្រវែង​១១៦០០​ម៉ែត្រ គម្រោង​ក្រាល​គ្រួស​ក្រហម​ត​ភ្ជាប់​ពី​ផ្លូវ​វត្ត​អូរ​មុនី ដល់​ចំណុច​ដំបូក​មានបុណ្យ ដើម្បី​ងាយស្រួល​ដល់​ថ្នាក់ដឹកនាំ​ផ្សេងៗ ឬ​អង្គការ​នានា​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែល​មាន​ជម្ងឺ​ទាំងនោះ និង​បមរើ​ការដឹក​កសិផល​បាន​ឆាប់រហ័ស​ទាន់​ចិត្ត ៕

 

20150506b (1) 20150506b (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment