បាត់ដំបង ៖ បុរស២នាក់ ជាបុគ្គលិកភោជ្ជនីយដ្ឋានអាស៊ានបៀរ ជាប់ខ្នោះពីបទរំលោភសេពសន្ថវៈ ត្រូវម្តាយស្ត្រីរងគ្រោះប្តឹងអាវុធហត្ថចាប់បញ្ជូនទៅតុលាកា នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥ ចាត់ការតាមនិតិវិធី ។
ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងបន្ទាប់ពីហៅជនសង្ស័យមកសាកសួរ នៅការិយាល័យស្រាវជ្រាវបទល្មើសអាវុធហត្ថខេត្ត កាលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥ ។
លោក ឡាច ប្រុស នាយការិយាល័យស្រាវជ្រាវបទល្មើសអាវុធហត្ថខេត្ត បានអោយដឹងថា បុរសសង្ស័យដែលឃាត់ខ្លួន មានទី១ ឈ្មោះ សុង ចាន់ធា អាយុ២៤ឆ្នាំ ជាបុគ្គលិកចាក់ឌីសភោជនីយដ្ឋានអាស៊ានបៀរ មានទីលំនៅផ្ទះជួលភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ទី២ឈ្មោះ សូត្រ សំបូរ អាយុ១៩ឆ្នាំ ជាបុគ្គលិកភោជ្ជនីយដ្ឋានអាស៊ានបៀរ មានទីលំនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ឌួង ភារម្យ អាយុ១៦ឆ្នាំ បុគ្គលិកខារ៉ាអូរខេអាស៊ានក្លឹប ភូមិរំចេក ៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
ស្ត្រីរងគ្រោះបានអោយដឹងថា កាលរៀលរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៥ ជនសង្ស័យ២នាក់ខាងលើបានបបួលខ្លួនទៅផឹកស៊ីនៅហាងម្លប់ទទឹម រួចចេញទៅហាងរតនៈមណ្ឌល លុះរហូតម៉ោង៤បៀតភ្លឺ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥ ខ្ញុំភ្ញាក់ដឹងខ្លួន ស្រាប់តែឈ្មោះសុងចាន់ធាជិះម៉ូតូឌុបខ្លួនទាំងសម្លៀកបំពាក់ខុសពីធម្មតា មិនដឹងពួកគេនាំទៅណាខ្លះទេ ពេលនោះ ខ្លួនអោយជនសង្ស័យឌុបទៅឈុបនៅសួនច្បារផ្សាររាត្រី ហើយម៉ោង៩ព្រឹក ជួបឈ្មោះ ពូ ព្រាប ថៅកែអាស៊ានក្លឹប និយាយរៀបរាប់ប្រាប់គាត់ ក្រោយមកដឹងដល់ម្តាយ ប្តឹងអាវុធហត្ថឃាត់ខ្លួនពួកគេតែម្តង ។
ក្រុមសង្ស័យបាននិយាយថា ខ្លួនគ្រាន់តែឌុបនាងដើរលេងទេ មិនបានធ្វើអ្វីផ្តេសផ្តាស ប្រាស់ចាកប្រពៃណីឡើយ ៕