0

​គ្រោះថ្នាក់​ចរាចរណ៏ដ៏​គួររ​ន្ធ​ត់​បុក​ស្លាប់ម​នុស្ស​ចំនួន ៨​នាក់ ខណៈ​ដែល​ជន​បង្ក​គេច​ខ្លួន​ដោយ​សុវត្ថិភាព​

​គ្រោះថ្នាក់​ចរាចរណ៏ដ៏​គួររ​ន្ធ​ត់​បុក​ស្លាប់ម​នុស្ស​ចំនួន ៨​នាក់ ខណៈ​ដែល​ជន​បង្ក​គេច​ខ្លួន​ដោយ​សុវត្ថិភាព​

ខេត្ត​ពោធិ៍សាត់ៈ ហេតុការណ៍​គ្រោះថ្នាក់​ចរាច​រណ៏ បាន​កើតឡើង នៅ​ម៉ោង​ជាង ៥ ល្ងាច ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៤ លើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៤០-១៤១ ស្ថិតក្នុង​ភូមិ​ខ្សាច់​ល្អិត ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ​មាន​មនុស្ស​ចំនួន ៧ នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង និង​ម្នាក់​ទៀត បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ដោយសារតែ​រថយន្ត​កុងតឺន័រ បែក​កង់ រេ​ចង្កូត ទៅ​បុក​រថយន្ត​ហាយ​ឡែន​ឌ័​រ ដែល​បើក​បញ្ច្រាសទិស​គ្នា ។​

សាក្សី​ប៉ូលិស​បាន​ឱ្យដឹងថា​ករណី​ គ្រោះថ្នាក់​ចរាចរណ៏​នេះ មាន​អ្នកស្លាប់​៧​នាក់ និង​ម្នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ​  ទី​១-​ឈ្មោះ ឡេង សំណាង អាយុ​២២​ឆ្នាំ ទី​២-​ឈ្មោះ ឡ​ង់ សេងហុង អាយុ​៣៦​ឆ្នាំ ទី​៣-​ឈ្មោះ អាំង ភេទ​ស្រី អាយុ​៦០​ឆ្នាំ ទី​៤-​ឈ្មោះ លាង ហួយ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ទី​៥-​ឈ្មោះ ឡេង ភាព អាយុ ៣៦​ឆ្នាំ (​អ្នកបើកបរ​) ។ អ្នក​ទាំង​៥ នាក់ រស់នៅ ភូមិ​អន្លង់​សាម ឃុំ​ព្រែកស្តី ស្រុក​កោះធំ ខេត្ត​កណ្តាល​។ ទី​៦-​ឈ្មោះ ឡេង សុភា​  អាយុ​២៥​ឆ្នាំ ទី​៧-​ឈ្មោះ វ៉ាន់ សេង ហុង អាយុ​១៩​ឆ្នាំ អ្នក​ទាំង​២ រស់នៅ​ភូមិ​បា​លិលេ​យ្យ សង្កាត់​-​ក្រុង ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ និង​ទី​៨- ដែល​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ឈ្មោះ ហាក់ សៀក​មួយ ភេទ​ប្រុស អាយុ​១០​ឆ្នាំ ជា​សាច់ញាតិ​របស់​អ្នក​ទាំង​៥​ខាងលើ​។​

​ មុនពេល​កើតហេតុ គេ​បាន​ឃើញ រថយន្ត​កុងតឺន័រ ១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-4660 ធ្វើដំណើរ​ពី​លិច​ទៅ​កើត យ៉ាង​លឿន​។ លុះ​មកដល់​កន្លែងកើតហេតុ រថយន្ត​កុងតឺន័រ បាន​បែក​កង់ និង​រេ​ចង្កូត​ទៅបុក រថយន្ត​ហាយ​ឡែន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បណ្តោះអាសន្ន 5NW 2A 221 (​សង្ស័យ​លេខ​ជាប់ មកពី​ស្រុក​ក្រៅ​) បើក​ក្នុង​ទិសដៅ បញ្ច្រាសទិស​គ្នា ពេញទំហឹង បណ្តាល​ឱ្យ​មាន​អ្នកស្លាប់ ភ្លាមៗ​នៅនឹងកន្លែង ៧ នាក់ និង​ក្មេងប្រុស អាយុ​១០​ឆ្នាំ​ម្នាក់ បាន​រង របួសធ្ងន់ បាន​ស្លាប់ បន្ទាប់ពី​បាន​ត្រូវបញ្ជូន ទៅដល់​មន្ទីរពេទ្យ ។

ក្រោយ​ពី​បង្កហេតុ​រួច អ្នកបើកបរ​រថយន្ត​បង្ក និង​បក្ខពួក ៤ នាក់ រង​របួសស្រាល បាន​នាំគ្នា​រត់​គេចខ្លួន ដោយ​សុ​វត្តិភាព​។​

សព ត្រូវបាន​សមត្ថកិច្ច ទាក់ទង​ទៅ​ក្រុមគ្រួសារ ហើយ​ក្រុម​គ្រួសារ បាន​មក​ទទួលយក និង​ដឹក​បញ្ជូន​ពី​កន្លែងកើតហេតុ មកកាន់​លំនៅដ្ឋាន ដើម្បី​ធ្វើបុណ្យ​។ រីឯ​រថយន្ត​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច ស្ទូច​យកទៅ​រក្សាទុក ដើម្បី​ចាត់ការ​តាមច្បាប់​។ ករណី​គ្រោះថ្នាក់​នេះ គឺ​កើតឡើង​ក្នុង ទិសដៅ​បញ្ច្រាស​ទិស​គ្នា ខណៈ​រថយន្ត​ជនរងគ្រោះ​ធ្វើ​ដំណើរ​ពី​កើត​មក​លិច ក្នុង​គោលបំណង​ឆ្លងកាត់ ខេត្ត​ពោធិ៍សាត់ ដើម្បី​ទៅ​កាន់​ខេត្ត​បន្ទាយមានជ័យ ហើយ​ពេល​ដល់ ចំណុចកើតហេតុ​  រថយន្ត​កុងតឺន័រ បែក​កង់​រួច ក៏​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ជនរងគ្រោះ ពេញទំហឹង បណ្តាលឱ្យ​រថយន្ត​ជនរងគ្រោះ កំពិត រួញ ខូចខាត​ស្ទើរ​ទាំងស្រុង ៕

 

03

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment