ខេត្តប៉ៃលិន ៖ ផ្ទះប្រជាពលរដ្ឋ ២៥ ខ្នង ក្នុងនោះ ៥ ខ្នង ដួលរៀបដល់ដីដោយភ្លៀង និងខ្យល់ព្យុះកន្ត្រាក់វាយអោយខូចខាតទាំងស្រុង និងបង្កអោយមនុស្ស ២ នាក់រងរបួស កាលពីល្ងាចថ្ងៃទី២៨ មេសា ឆ្នាំ២០១៥ នៅចំណុចភូមិផ្សារព្រំ និងភូមិអូរគ្រាំ ឃុំស្ទឹងកាច់ មាន ភូមិផ្សារព្រំ និងភូមិអូរគ្រាំ ស្រុកសាលាក្រៅ ។
លោក មាស សាវ៉ាត មេភូមិផ្សារព្រំ បានឲ្យដឹងថាភ្លៀងមួយមេបានធ្លាក់នៅចន្លោះក្នុងម៉ោង,៤និង២០ នាទីល្ងាចថ្ងៃទី២៨មេសាឆ្នាំ២០១៥ ទើបតែមានលើកដំបូងប៉ុណ្ណោះលើភូមិចំនួន ២ភូមិ គឺភូមិផ្សារព្រំ , ភូមិអូរឈើគ្រាំ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តក៍មានខ្យល់ព្យុះកន្ត្រាក់ បោកបក់យ៉ាងខ្លាំងបានលាយឡំជាមួយ ភ្លៀងធ្លាក់ បណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន ២៥,ខ្នងប៉ើងដំបូលនិងរលំដល់ដី។តួលេខពិតគឺរង់ចាំខាងកាកបាទ ក្រហមចុះប្រមូលទិន្នន័យទើបបញ្ចាក់ការពិតបានដឹង។
បើតាមសមត្តកិច្ចនគរបាលប៉ុស្ថិស្ទឹងកាច់បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋរងគ្រោះដោយព្យុះក្នុងភូមិផ្សារព្រំចំនួន,២៤ខ្នងក្នុងនោះដួលដល់ដី៤ខ្នង , ភូមិអូរឈើគ្រាំមើលឃើញ,១ខ្នងដែលបានរលំដល់ដី មានមនុស្ស ២នាក់រងរបួស។
លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានឲ្យដឹងថា តាមតួលេខដែលលោកទទួលបានជំហានដំបូងនៅក្នុងមូលដ្ឋានរបស់លោក មានលំនៅឋានប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់ព្យុះកន្ត្រាក់បំផ្លាញមាន ចំនួន ២៥ខ្នង ក្នុងនោះដួលរលំដល់ដីចំនួន៤ខ្នងនិងប៉ើងដំបូង២០ខ្នង ហើយនៅភូមិអូរឈើគ្រាំ ផ្ទះ១ខ្នងរលំសង្កត់បង្កអោយកុមារាអាយុ៨ឆ្នាំម្នាក់ដួលរបួសចំក្បាល និងស្ត្រីចំណាស់ម្នាក់រងរបួសត្រូវចំ,ពោះទឹកនិងភ្លៅឆ្វេង ភ្លាមនោះត្រូវបងប្អូនបញ្ជូនមកមន្ទីរពេទ្យខេត្តប៉ៃលិន។
នៅក្រោយបុណ្យចូលឆ្នាំថ្មីនេះគេសង្កេតឃើញថា នៅក្នុងខេត្តប៉ៃលិនក៍ដូចទូទាំងប្រទេសកម្ពុជានៅការរងគ្រោះធម្មជាតិ ឃើញតែមានខ្យល់ព្យុះ ភ្លៀងបោកបក់ យ៉ាងសាហាវបានបណ្ដាលឲ្យរងគ្រោះថ្នាក់ដល់ជីវិតបងប្អូននិងបំផ្លាញដល់ទ្រព្យសម្បត្តិអស់មួយចំនួនធំ។
លោកអភិបាល អំពាវនាវថា សូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយត្ន័ ពេលមានឃើញ មេឃ ងងឹត ត្រូវរកកន្លែងសុវត្តិភាព៕