0

​ផ្ទុះ​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​មួយ​ខ្នង ពេល​ម្ចាស់​មិន​នៅ សមត្ថកិច្ច​ជួយ​ពន្លត់​ទាន់ពេលវេលា​

​ផ្ទុះ​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​មួយ​ខ្នង ពេល​ម្ចាស់​មិន​នៅ សមត្ថកិច្ច​ជួយ​ពន្លត់​ទាន់ពេលវេលា​

បាត់ដំបង ៖ ផ្ទុះ​ស្សេ​ខ្សែភ្លើង​បណ្តាលអោយ​ឆេះ​ផ្ទះល្វែង​មួយ​ខ្នង ពេល​ម្ចាស់​មិន​នៅ​ទៅ​ពី​ធី​ការ​នៅក្បែរ​ផ្ទះ ប៉ុន្តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ជួយ​ពន្លត់​ទាន់ពេលវេលា​មិន​អោយ​ឆេះ​រាលដាល​ដល់​ផ្ទះ​ជិតខាង កាលពី​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៦​ខែ​មេសា​ឆ្នាំ​២០១៥​នៅផ្ទះ​លេខ​៣១​ក្រុមទី​០៣​ភូមិ​១៣​មករា​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង​។​

​ប្រភព​សមត្ថកិច្ច​បាន​អោយដឹងថា ផ្ទះ​ដែល​ឆេះ​មាន​ទំហំ​៤​គុណ​២៤​ម៉ែត្រ​ផ្ទះល្វែង​សង់​ពី​ឈើ​ប្រក់​សង្ក័សី មាន​ការខូចខាត​តិចតួច​ដូចជា​តុ​កៅអី​និង​សម្លៀក​បំពាក់​មួយចំនួន​តូច មាន​ម្ចាស់​ឈ្មោះ ភាគ ផល្លា ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ ។​

​ម្ចាស់ផ្ទះ​ឈ្មោះ ភាគ ផល្លា បានអោយដឹងថា នៅ​ព្រឹក​កើតហេតុ​ប្រពន្ធ​ទៅ​ផ្សារ​ហើយ​ខ្លួន​ទៅ​ការ​គេ​ជិត​ផ្ទះ​បាន​បិតទ្វា​បន្ទប់​និង​ទ្វា​ផ្ទះ​ចោល​ដោយ​មិន​បាន​បិត​គប់​ភ្លើង​ទេ ក្រោយមក​ក៏​មាន​គេ​ទៅ​តាម​ដល់​រោងកា​រថា មាន​ភ្លើង​ឆេះ​ចេញ​ពី​បន្ទប់ដេក​ខ្លួន​ក៏​ត្រឡប់មក​ផ្ទះ​បើកទ្វា​អោយ​អ្នកជិតខាង​និង​សមត្ថកិច្ច​ជួយ​ពន្លត់​ទាន់ពេលវេលា​។​

​លោក គឹម ប៊ុនធឿន នាយការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​បាន​អោយដឹងថា បន្ទាប់ពី​ទទួល​ពត៌មាន​មាន​អគ្គីភ័យ​ឆាបឆេះ រូបលោក​បាន​ដឹកនាំ​កម្លាំង​និង​រថយន្ត​ដឹក​ទឹក​ចំនួន​២​គ្រឿង​ចុះ​ជួយ​ពន្លត់​មិន​អោយ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នកជិតខាង​បាន​ទាន់ពេលវេលា ហេតុការណ៍​ឆេះ​នេះ​បង្កឡើង​ដោយ​ផ្ទុះ​ស្សេ​ខ្សែភ្លើង ៕

 

20150427rt2 (3) 20150427rt2 (1) 20150427rt2 (2)

Filed in: អគ្គិភ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment