0

ផ្ទះ​ប្រជាពលរដ្ឋ​១៨៦​ខ្នង​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​ត្រូវ​ឧត្តមសេនីយ៍ត្រី ប៊ុន ចាន់ថា ដឹកនាំ​កម្លាំង​ចុះ​ជួយ​សាងសង់​និង​ជួសជុល​

ផ្ទះ​ប្រជាពលរដ្ឋ​១៨៦​ខ្នង​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​ត្រូវ​ឧត្តមសេនីយ៍ត្រី ប៊ុន ចាន់ថា  ដឹកនាំ​កម្លាំង​ចុះ​ជួយ​សាងសង់​និង​ជួសជុល​

​ខេត្ត​ឧត្តរមានជ័យ​៖ ផ្ទះ​ប្រជាពលរដ្ឋ​១៨៦​ខ្នង​រងគ្រោះ​ដោយ​ខ្យល់ព្យុះ កាលពី​ថ្ងៃ​ទី ២១ ខែ​មេសា​ឆ្នាំ​២០១៥  ក្នុង​៣​សង្កាត់  ១​សង្កាត់​. កូន​ក្រៀល ២​សង្កាត់​.​បុ​ស្បូវ​. ៣.​សង្កាត់​សំរោង​ក្រុង​សំរោង​ខេត្ត​ឧត្តរមានជ័យ​ត្រូវបា​ន​ឧត្តមសេនីយ៍ត្រី ប៊ុន ចាន់ថា  មេ​បញ្ជារ​ការរង​កងពល​ធំ អន្តរាគមន៍​លេខ ២​ទទួលបន្ទុក​ទិស​ទី​៣  បាន​ដឹកនាំ​កម្លាំង​ចុះ​ជួយ​សាងសង់​និង​ជួសជុល​អោយបាន​ជ្រកកោណ​ឡើងវិញ កាលពី​ថ្ងៃ​ទី ២៣. ២៤ ខែ​មេសា​ឆ្នាំ ២០១៥​។​

​ឧត្តមសេនីយ៍ត្រី ប៊ុន ចាន់ថា  មេ​បញ្ជារ​ការរង​កងពល​ធំ អន្តរាគមន៍​លេខ​២​អោយដឹង​ថា​កងកម្លាំង​យោធា​មកជួយ​ដល់​ប្រជាពលរដ្ឋ  មាន​ចំនួន ១១០​នាក់ ក្នុង​កងពលធំ​អន្តរាគមន៍​លេខ​២ កម្លាំងយោធា​កងពលតូច​ថ្មើរជើង​លេខ​៤២ វរៈ ៤២៤ និង​វរៈ​៤២១ ដឹកនាំ​ដោយ​លោក វ​រះ​សេនី​យ៍ ត្រី សិន សាន​ផងដែរ​    ​ហើយ​កម្លាំង​២​នាក់​បាន​រងរបួស​ផងដែរ​។​មិនតែប៉ុណ្ណោះ​មាន​កងកំលាំង​នគ​បាល​កា​ពារ​ព្រំដែន​គោក រួមមាន​២​វរៈ​.​មាន វរៈ ៧០២ និង​វរៈ ៩០៥ ដឹកនាំ ដោយ​លោក​វរៈ​សេនីយ៍ ឯក  ហង្ស​. បូរ ស្នងការរង​នគរបាល​ជាតិ​ខេត្ត​ឧត្តរមានជ័យ​ផង​ដែ​រ ។ ការសាងសង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​កន្ត្រាក់ ប៉ះពាល់​ចំនួន ១៨៦ ខ្នង ក្នុងនោះ​៥៤ ខ្នង រង​ការខូចខាត​ធ្ងន់ធ្ងរ និង​១៣២​ខ្នង​ខូចខាត​ធូរស្រាល​ត្រូវ​សាងសង់​ឡើង​វិញ​អោយ​ប្រជាពលរដ្ឋ​ចូល​ស្នាក់នៅ​វិញ​បាន​ស្រួល​ហើយ​។​

​លោក អ៊ុន សុ​ភក្ក័​. អភិបាលក្រុង​សំរោង​. និង​លោក​ចៅសង្កាត់​កូន​ក្រៀល  ខេត្ត​ឧត្តរមានជ័យ  មានកា​សោកស្តាយ​និង​សង្វេក​យ៉ាងខ្លាំង ពេល​ឃើញ​ទិដ្ឋភាព​ប្រជាពលរដ្ឋ​ជួប​ការ​រងគ្រោះ​ដោយ​ព្យុះ​ធម្មជាតិ ៕
​ព្រំ​សំ  ខេត្ត​ឧត្តរមានជ័យ​

 

20150424a (3) 20150424a (2) 20150424a (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment