0

​អាវុធហត្ថ​ខេត្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​យុវជន​ទំនើង​២​ក្រុម​បាន​៤​នាក់​ដេញ​កាប់​គ្នា​តាម​ផ្លូវ​ក្នុង​ក្រុង​បាត់ដំបង​

​អាវុធហត្ថ​ខេត្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​យុវជន​ទំនើង​២​ក្រុម​បាន​៤​នាក់​ដេញ​កាប់​គ្នា​តាម​ផ្លូវ​ក្នុង​ក្រុង​បាត់ដំបង​

បាត់ដំបង ៖ អាវុធហត្ថ​ខេត្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​យុវជន​ទំនើង ២ ក្រុម បាន​មនុស្ស ៤ នាក់​ដេញ​កាប់​គ្នា​រត់​ប្រសេកប្រសាច តាម​ផ្លូវ​ក្នុង​ក្រុង​បាត់ដំបង កាលពី​ម៉ោង​២២​និង​៤៥​នាទី ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៥ ត្រង់​ចំណុច​មុខ​ធនាគារ​ភ្នំពេញ ស្ថិតក្នុង​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។​

​លោក ឡា​ច ប្រុស នាយការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​បទល្មើស អាវុធហត្ថ​ខេត្ត​បានអោយដឹងថា ក្រុមយុវជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​មាន​ក្រុមទី​១ មាន​ទី​១ ឈ្មោះ ម៉េត ចំរើន ហៅ​គាន់​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ចំការ​សំរោង សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។ ទី​២ ឈ្មោះ​ទេព សុ​ផានិត អាយុ​១៦​ឆ្នាំ របរ​សន្តិសុខ រស់នៅ​ភូមិ​ស្វាយជ្រុំ​ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។ ក្រុមទី​២ មាន​ទី​១ ឈ្មោះ គឹម ឡុង ហៅ ពូ​យ អាយុ ២២ ឆ្នាំ របរ​កម្មករ រស់នៅ​ភូមិទួ​ល្វៀង ឃុំ​អូរ​ដំបង ២ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។ ទី​២ ឈ្មោះ ឡឹ​ក ហ្វី​ហុង អាយុ ២០ ឆ្នាំ រស់នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ។ ដកហូត​បាន កាំបិត​ប័ង​តោ​វែង ចំនួន​១ ។​

​មុនពេល​កើតហេតុ ឈ្មោះ ម៉េត ចំរើន ហៅ គាន់ ឈ្មោះ ទេព សុ​ផានិត ឈ្មោះ ច​ន និង​បក្ខពួក​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​មុខ​វត្ត​កណ្តាល ភូមិ​រំចេក ៤ សង្កាត់​រតនៈ ទៅ​វាយ​ឈ្មោះ កា​ម៉ា និង​ឈ្មោះ គឹម ឡុង ហៅ ពូ​យ នឹង​ដំបង​ចំ​ស្មារ​ស្តាំ រួច​ឈ្មោះ ម៉េត ចំរើន ហៅ គាន់ ជិះ​ម៉ូតូ​ទៅ​បាត់​ដោយ​ទំលាក់​ឈ្មោះ ទេព សុ​ផានិត នៅមុខ​ធនាគា​រធនាគារ​ភ្នំពេញ ស្ថិតក្នុង​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។ ឈ្មោះ គឹម ឡុង ហៅ ពូ​យ បាន​សួរ​ទៅកាន់​ក្រុម​បក្ខពួក​ឈ្មោះ ម៉េត ចំរើន ហៅ គាន់ តើ​ហេតុអ្វី​បាន​នាំគ្នា​មក​វាយ​ខ្លួន ពួកគេ​មិន​ឆ្លើយ​ខ្លួន​បាន​ទៅ​ក្លឹប​ស្តា​ឡាយ ។ លុះ​ម៉ោង​២០​និង​៥០​នាទី ឈ្មោះ គឹម ឡុង ហៅ ពូ​យ និង​ឈ្មោះ កា​ម៉ា បាន​បបួល​ឈ្មោះ ឡឹ​ក ហ្វី​ហុង និង​បក្ខពួក​ប្រហែល​៧​នាក់ ម៉ូតូ​៣​គ្រឿង ទៅ​ផ្ទះ​ឈ្មោះ​ម៉េត​ចំរើន ហៅ​គាន់ ។ ពេលនោះ ឈ្មោះ ម៉េត ចំរើន ហៅ គាន់ បាន​កាន់​កាំបិតយា​ដេញ កាប់​តែ​ត្រូវ​ឈ្មោះ គឹម ឡុង ហៅ​ពូ​យ​កាន់ដំបង​ទប់ទល់ និង​ឈ្មោះ ឡឹ​ក ហ្វី​ហុង ទាញ​ដុំថ្ម​គប់​វិញ​ប៉ុន្តែ​ធ្វើ​អ្វី​មិន​ឈ្នះ ឈ្មោះ ម៉េត ចំរើន ហៅ គាន់ ក៏​ត្រឡប់​មក​ក្លឹប​ស្តា​ឡាយ​វិញ ។ លុះ​ម៉ោង​២២​និង​៤៥​នាទី ឈ្មោះ គឹម ឡុង ហៅ ពូ​យ នាំគ្នា​៦​នាក់ ម៉ូតូ ២ គ្រឿង ជីះ​ម៉ូតូ​ទៅ​ដល់​មុខ​ធនាគារ​ភ្នំពេញ ហើយ​ឃើញ​ឈ្មោះ ទេព សុ​ផានិត កំពុង​អង្គុយ​យាម ក៏​បាន​ទាញ​កាំបិត​ដេញ​កាប់​ចាំ​កែងជើង​តែ​មិន​មុត គ្រា​នោះ​ឈ្មោះ ទេព សុ​ផានិត បាន​រត់​បន្ត​ទៅ​មុខ​ជួប​និង​មន្ត្រី​អាវុធហត្ថ​ប្រចាំការ​ក្បែរ​នោះ​អោយជួយ ។​

​លោក ឡា​ច ប្រុស នាយការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​បទល្មើស​អាវុធហត្ថ​ខេត្ត​បានបញ្ជាក់​ថា ក្រុមយុវជន​ទំនើង​កាប់​គ្នា​សឹង​រាល់ថ្ងៃ ពេលនេះ សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់​បាន​ទាំង​២ ក្រុម ហើយ​ក្រុម​យុវជន​សង្ស័យ និង​វត្ថុតាង ត្រូវ​កសាង​សំណុំរឿង​ពី​បទ​ហឹង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្តន់ទោស​បញ្ជូនទៅកា​ន់​តុលាការ នា​រសៀល​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៣ ចាត់ការ​តាម​និតិ​វិធី ៕

 

20150423rt2 (1) 20150423rt2 (3)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment