ខេត្តឧត្តរមានជ័យ ៖ ស្ត្រីម្នាក់ជាមេខ្លោងមុខសញ្ញាចែកចាយគ្រឿងញៀន ត្រូវកម្លាំងនគរបាលក្រុងសំរោងស្រាវជ្រាវឃាត់ខ្លួនដកហូតថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន២០៦គ្រាប់ កាលពីថ្ងៃទី១៩ខែមេសា ឆ្នាំ ២០១៥ នៅភូមិ គីរីមង្គល សង្កាត់អូរស្មាច់ក្រុងសំរោង. ខេត្តឧត្តរមានជ័យ ។
លោក ជ័យ វាសនា និងកងកម្លាំងនគបាល សង្កាត់អូរស្មាច់ តាមដានស្ត្រីមុខសញ្ញាចែកចាយគ្រឿងញៀនរួចរាយការណ៍ជូន លោក វរៈសេនីយ៍ត្រី. ស៊ុន. សាន អធិការក្រុងសំរោងដើម្បីសំគោលការណ៍បង្ក្រាប។
លោក វរៈសេនីយ៍ត្រី ស៊ុន សាន អធិការក្រុងបានអោយដឹងថាបន្ទាប់ពីទទួកព័តមានករណីចែកចាយគ្រឿងញៀនរូបលោកបានស្នើរសុំយោបល់ពី ឧត្តមសេនីយ៍ត្រី ម៉ែន លីស្នងការនគបាលខេត្តចុះធ្វើកិច្ចប្រតិបត្តិការណ៍រហូតដល់ឈានការឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ ឡែម សុភាព អាយុ ៥០ឆ្នាំ និងរឹបអូសបានវត្តុតាងថ្នាំញៀន ប្រភេទយ៉ាម៉ាចំនួន២០៦គ្រាប់ ។ស្ត្រីសង្ស័យជារកស៊ីជួញដូរចែកចាយគ្រឿងញៀនខុសច្បាប់ អស់រយៈពេលយូរឆ្នាំមកហើយ។
ស្ត្រីសង្ស័យត្រូវបានកសាងសំណុំរឿងពីបទជួញដូរចែកចាយនូវសារធាតុញៀនខុសច្បាប់ បញ្ជូនទៅស្នងការនគរបាលខេត្តនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ ចាត់ការតាមផ្លូវច្បាប់ ៕
ព្រំសំ ខេត្តឧត្តរមានជ័យ