0

គ្រោះថ្នាក់​ចរាចរណ៍ ៨ លើក ប្រៀបធៀប​ចូលឆ្នាំ​២០១៤ មាន ១៦ ករណី​ថយចុះ ៨ លើក​

គ្រោះថ្នាក់​ចរាចរណ៍ ៨ លើក ប្រៀបធៀប​ចូលឆ្នាំ​២០១៤ មាន ១៦ ករណី​ថយចុះ ៨ លើក​

​បាត់ដំបង ៖ គ្រោះថ្នាក់​ចរាចរណ៍ ៨ លើក​គិតពី ថ្ងៃ​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដល់​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ ២០១៥ ប្រៀបធៀប​ថ្ងៃ​ចូលឆ្នាំ ២០១៤ មាន ១៦ ករណី​ថយចុះ ៨ លើក ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន ៨ លើក​ក្នុងនោះ មាន ៖ ទី​១ ក្រឡាប់​រថយន្ត​កាំ​ម៉ា​រី​ដោយ​ខ្លួនឯង​បង្ក​អោយ​មនុស្ស​ស្លាប់ ៣ នាក់ និង​របួសធ្ងន់ ២ នាក់​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ នៅ​ភូមិ​កកោះ ឃុំ​កកោះ​ស្រុក​មោង​ឬ​ស្សី ។ ទី​២​រថយន្ត​តូច មិន​ស្គាល់​ម៉ាក​បុក​ម៉ូតូ​១​គ្រឿង បង្ក​អោយ​មនុស្ស​ស្លាប់​១​នាក់ និង​របួសធ្ងន់​១​នាក់ នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ នៅ​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ចំណែក​រថយន្ត​បាន​បើក​គេចខ្លួន​បាត់ ។ ទី​៣ ទី​៤ ទី​៥ ទី​៦ ទី​៧ ចន្លោះ​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ករណី​ម៉ូតូ​បុក​ម៉ូតូ​បង្ក​អោយ​មនុស្ស​ស្រី​របួសធ្ងន់​១១​នាក់​និង​របួសស្រាល​១១​នាក់ នៅ​ក្រុង​បាត់ដំបង ។ ករណី​ទី​៨ នៅ​ម៉ោង​៣​យប់​ថ្ងៃ​១៧ ខែ​មេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​កកោះ ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង មាន​រថយន្ត​ម៉ាក​នី​សាន់​ម៉ាច​បើកបរ​ពី​ត្បូង ទៅ​ជើងបាន​បុក​រថយន្ត​កូរ៉េ​ចំណុះ ៥ តោន​ដឹក​ទឹកកក​ខូច​ចត​លើផ្លូវ បណ្តាល​អោយ​អ្នកជិះ​លើ​រថយន្ត​ម៉ាក​នី​សាន់ ស្លាប់ ៣ នាក់ (​ទាំង​អ្នកបើកបរ​)​។​

​សរុប ករណី​គ្រោះថ្នាក់​ចរាចណ៍ ៨ លើក​បង្ក​មនុស្ស​ស្លាប់ ៧ នាក់​របួសធ្ងន់ ១២ នាក់​និង​ស្រាល ៥ នាក់​ខូច​រថយន្ត ៣ គ្រឿង​ម៉ូតូ​ចំនួន ៦ គ្រឿង ។​

​លោក សាត គឹម​សាន្ត នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ខេត្ត​បាត់ដំបង​សូម​ធ្វើការ​អំពាវនាវ​អោយ​អ្នកបើកបរ​យាន្ត​យន្ត​ទាំងអស់​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក អោយបាន​គ្រប់​គ្នា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ដើម្បី​សុវត្ថិភាព​អាយុជីវិត​យើង​គ្រប់គ្នា ៕

 

20150420a-(2) 20150420a-(1)

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment