0

សម​ត្ថកិច្ចជំ​នាញដែ​លពា​ក់ពន្ធ័នៅ​ក្នុងខេត្ត​ស្ទឹងត្រែងសុ​ទ្ធតែទទួល​ផលប្រ​យោជ​ន៍ពីមេឈ្មួញដុះស្លែឈ្មោះ លោក សារ៉េតដែលយ​កឈ្មោះ​ឧកញ៉ា ​គិត ​ម៉េងរក​ស៊ីដឹក​ឈើខុ​សច្បាប់យក​ទៅល​ក់ស្រុ​កយូន

សម​ត្ថកិច្ចជំ​នាញដែ​លពា​ក់ពន្ធ័នៅ​ក្នុងខេត្ត​ស្ទឹងត្រែងសុ​ទ្ធតែទទួល​ផលប្រ​យោជ​ន៍ពីមេឈ្មួញដុះស្លែឈ្មោះ លោក សារ៉េតដែលយ​កឈ្មោះ​ឧកញ៉ា ​គិត ​ម៉េងរក​ស៊ីដឹក​ឈើខុ​សច្បាប់យក​ទៅល​ក់ស្រុ​កយូន

ខេត្តស្ទឹងត្រែង ៖ការប្រមូលទិញ ឈើ​ខុសច្បាប់ របស់​មេ​ឈ្មួញ សារ៉េត បាន​ប្រើប្រាស់​ឈ្មោះ ឧកញ៉ា គិត ម៉េង ដែលមាន​សិទ្ធិ កាប់បំផ្លាញ​ព្រៃឈើ ដោយ​ជ្រក​ក្រោមលេស ស្តារ​បាត​អាង ទំនប់​វា​រី​អគ្គិសនី​ដើម្បី​ប្រយោជន៍ បុគ្គល​ខ្លួនឯង មិន​ក្រែង​ញញើត ពី​ច្បាប់ទម្លាប់អ្វីទាងអស់ ​។ រឿង​ដែល លោក​សារ៉េត កំពុង​សម្រុក​ដឹកឈើ ចូល​ទីតាំង​ស្តុក​របស់ខ្លួន ទាំងថ្ងៃទាំងយប់ ធ្វើជា​ចំហរ​គ្មានអ្វី​លាក់បាំង​នោះទេ ហើយ​រឿង​ដែល​គ្មាន នរណា​ហ៊ាន​ប៉ះពាល់ ក៏​ព្រោះតែ​មន្ត្រី​ធំៗ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ខេត្តស្ទឹងត្រែង សុទ្ធតែ​ទទួលបាន​របប ពី​លោក សារ៉េត ​។

មេ​​ឈ្មួញ​​ដុះ​​ស្លែ​​ឈ្មោះ សា​រ៉េត ដែល​ជា​​មេ​ការ រប​ស់​​ឧក​ញ៉ា គិត ម៉េង កំ​ពុង​បំពាន​​ច្បាប់​​ដ៏​​ធ្ងន់​ធ្ងរ តាម​រយះ​​ស​កម្ម​ភាព ប្រ​មូល​​ទិញ និង​ដឹក​ជ​ញ្ជូន​​ឈើ ដែល​​មិន​មា​ន​ប្រ​ភព​​ច្បាស់​លាស់ ជា​ពិ​សេ​ស​​កា​រប្រ​មូល​ទិញ​​ឈើ ដែល​​កាប់បំផ្លាញ នៅក្នុង​តំបន់ ឧទ្យាន​ជាតិ​វីរៈ​ជ័យ និង​មួយចំនួនទៀត ប្រមូល​ទិញ​ពី តំបន់​វរ​ការពារ ព្រំដែន​គោក​លេខ​១០១ ព្រំប្រទល់​កម្ពុជា​-​ឡាវ ដោយ​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ ស្តារ​បាត​អាង​វា​រី​អគ្គិសនី ដ៏​ចម្រូងចម្រាស់ ក្នុងស្រុក​សេសា​ន​។​

​មន្ត្រី​បាន​ឲ្យ​ដឹងថា លោក សារ៉េត តែង​ប្រមូល​ទិញ ប្រភេទ​ឈើ​សុ​ក្រំ ដែលមាន​មុខកាត់ ៣០​សង់ទីម៉ែត្រ ប្រវែង ២​ទៅ​៣ ម៉ែត្រ ដឹកជញ្ជូន​យកមក​ស្តុក​ទុក នៅ​ចំណុច​គល់ស្ពាន​ស្រែ​ពក ស្ថិតក្នុង​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បន្លំ​ជាមួយ​ឈើ​ស្របច្បាប់ របស់​ឧកញ៉ា គិត ម៉េង​។ លោក សារ៉េត បាន​ឃុបឃិត​ជាមួយ អាជ្ញាធរខេត្ត​ស្ទឹងត្រែង នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ រួមទាំង​សមត្ថកិច្ច ជាច្រើន​ស្ថាប័ន​ទៀត ទើប​មន្ត្រី​រូ​ច​តាច មិន​ហ៊ាន​ប៉ះពាល់ ការដឹកជញ្ជូន​ឈើ ដ៏​អនាធិបតេយ្យ​៕​

 

20150413ch

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment