ៗនេះ មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ និងផ្សារនាគមាស របស់ឧកញ៉ា គង់ ទ្រីវ កំពុងតែធ្វើឱ្យភ្ញៀវជាតិ និងអន្តរ ជាតិភ្ញាក់ផ្អើលល្បីល្បាញពេញទាំងរាជធានីភ្នំពេញ បន្ទាប់ពីផ្សារនេះ និងមជ្ឈមណ្ឌលនេះ បំរើតែសេវាកម្មជប់លៀង និងរោងការ និងលក់ផ្លែឈើនោះ ប៉ុន្តែពេលនេះ បែរជាមជ្ឈមណ្ឌល និងផ្សាររបស់ឧកញ៉ា គង់ ទ្រីវ នេះ បែរជា ពង្រីកអាជីវកម្ម បើកវង់ល្បែងបៀរ ប៉ោង មិនចាញ់សម្បុកវង់ល្បែងដ៏ធំរបស់បរទេស Naga world នោះទេ! ។
ដោយឡែក ជាការស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិចូលមកលេងបៀរ អាប៉ោង ពាលាអាវាសែ បង្កើតចោរ កម្មប្លន់ចាប់ជម្រិត និងភេរវកម្មលាងលុយខ្មៅលុយគ្រឿងញៀន នេះនិងមានមេការឈ្មោះ ណាត ចាំបំរើសេវាកម្ម លេងល្បែងខាងលើនេះ ចាំស្វាគមន៍គ្រប់ពេល ។
ដំណឹងនេះ ជាការគោរពអញ្ជើញអភិបាលក្រុង ស្នងការក្រុង មេប៉េអឹមក្រុង-ខណ្ឌ អធិការខណ្ឌ អភិបាល ខណ្ឌ ចូលទៅកំសាន្តលេងកុំបីអាក់ខានឡើយ តាមរយៈទូរស័ព្ទលេខ ០១៧ ៦៥៦ ០០៦/០៩៧ ៥០០០ ៥៥៥ ដោយមេត្រីភាពកុំបីខាន ។/