បាត់ដំបង ៖ មនុស្សប្រុសស្រី ៤ នាក់ដឹកជញ្ជូនគ្រឿងញៀន ៩៩៥ គ្រាប់ពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីយកមកចែកចាយនៅស្រុកសំពៅលូន ខេត្តបាត់ដំបង បានចូលអន្ទាក់សមត្ថកិច្ចនគរបាលស្រុកសំពៅលូន ឃាត់ខ្លួនកាលពីម៉ោង ១៥ រសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ ក្បែរផ្សារតាស្តាភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ។
លោក ពេជ្រ សារ៉ែន អធិការស្រុកសំពៅលូនបានអោយដឹងថា បន្ទាប់ពីទទួលដំណឹងមុខសញ្ញាចាស់ចេញចែកចាយគ្រឿងញៀនរូបលោកបានសុំគោលការលោកសថេតស្នងការខេត្តដាក់ផែនការរហូតសម្រេចបានដូចបំណង ។ ក្រុមសង្ស័យដែលឃាត់ខ្លួនបាន មានទី១ ឈ្មោះ មាស សុផាត ភេទស្រីអាយុ៥៨ឆ្នាំ មានទីលំនៅភូមិដូងឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ទី១ ឈ្មោះ ម៉ម រឿ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិ៩៣ ឃុំម៉ាឡៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ទី២ ឈ្មោះ ឈឹម រឹម ភេទស្រីអាយុ៦០ឆ្នាំ មានទីលំនៅភូមិវាលសត្វយំ ឃុំម៉ាឡៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ទី៣ ឈ្មោះ ឈឹម ពៅ ភេទស្រីអាយុ៤៧ឆ្នាំ មានទីលំនៅភូមិ ៩៣ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ដកហូតវត្ថុតាងបានថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ៩៩៥ គ្រាប់រថយន្តកាំម៉ារីឆ្លាម ចំនួន ១ គ្រឿង និងម៉ូតូ ១ គ្រឿង ។
ក្រុមជនសង្ស័យបានសារភាពថា បានរកស៊ី ២ ដង ប៉ុណ្ណោះត្រូវនគរបាលចាប់ខ្លួនតែម្តង ។
លោក ពេជ្រ សារ៉ែន អធិការស្រុកសំពៅលូន បានបញ្ជាក់ថា ជនសង្ស័យទាំង ៤ នាក់និងវត្ថុតាង ត្រូវកសាងសំណុះរឿងពីបទដឹកជញ្ជូន នូវសារធាតុញានខុសច្បាប់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥ ទៅតាមផ្លូវច្បាប់ ៕